កំណាព្យ (ទុំមុនស្រគាល) បទពាក្យ៨ ដោយ ព្រុំ គឹមជឿន


– ទឹកសមុទ្រ​ជ្រៅ​គង់នៅ​វាស់​បាន ចិត្ដ​ក្បត់​សាមាន្យ​ពិត​ស្មាន​មិន​ត្រូវ
ស្នេហា​ដាច់ខាត​គ្មាន​បាត​ជម្រៅ ទុក​កេ​រ្ដ៍​អាស្រូវ​រស់នៅ​អាម៉ាស់ ។
– ខំ​តែ​ជឿចិត្ដ​ព្រោះ​ត្បិត​ស្នេហ៍​ស្មោះ ក្រេប​ឆ្អែត​សម្រស់​ដោះដៃ​ក្រឡាស់
គេ​ជេរ​តិះដៀល​ថា​ខ្ញុំ​មុខ​ក្រាស់ ងងើល​ឥត​ខ្មាស់​ខុស​អស់​ស្រី​ខ្មែរ ។
– ចោល​ប្អូន​ចោល​ម្ដាយ​ឃ្លាតឆ្ងាយ​បង្គង បំពេញ​បំណង​ប្រុស​កំពូល​ស្នេហ៍
សង្ឃឹមថា​បាន​សុខសាន្ដ​ឥត​ប្រែ ឥឡូវ​ឋាន​ស្នេហ៍​ស្គាល់​តែ​កំហុស ។
– “​ទុំ​មុន​ស្រគាល​”​ញាតិ​ដៀល​រូប​ខ្ញុំ ជា​ស្រី​ថ្លើមធំ​ហ៊ាន​រត់​តាម​ប្រុស
បើ​ត្រូវ​មិន​ថ្វី​តែ​នេះ​គឺ​ខុស ត្រូវ​គេ​បង់​បោះ​ឱ្យ​រស់​តែលតោល​។
– ខ្ញុំ​ធ្លាក់ខ្លួន​ឈឺ​គេ​មិន​ប្រណី គេ​នាំ​ស្រី​ថ្មី​ទៅ​បាត់​ស្រមោល
ជីវិត​អណ្ដែតត្រសែត​ប៉ែល​ប៉ោល ដូច​ទូក​គេ​ចោល​កណ្ដាល​ជលសា ។
– មិន​ហ៊ាន​វិល​វិញ​ទោម្នេញ​ក្នុង​ចិត្ដ នឹកភ្នក​អាណិត​គិតដល់​មាតា
បាន​ត្រឹម​បង្ហូរ​ជលនេត្រ​ខ្លោចផ្សា សង្ឃឹម​ថ្ងៃ​ណា​ម៉ែ​ព្រម​អភ័យ ។
– អ្វី​ដែល​ជ្រុលជ្រួស​ហួសពេល​នឹង​កែ ជា​មេរៀន​ស្នេហ៍​សម្រាប់​យុវវ័យ
ប្អូន​អើយ​កុំ​ធ្វើ​រំលង​ប្រពៃ​(១) ព្រោះ​យើង​ជា​ស្រី​ធ្វើ​អ្វី​ត្រូវ​គិត ។

១-​ ​ប្រពៃ = ប្រពៃណី
ដោយ ព្រុំ គឹមជឿន
prumkimchoeun@gmail.com

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ