ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ឈើ​មួយ​ខ្នង​ត្រូវ​រន្ទះបា.ញ់ បណ្តាល​ឱ្យ​ក្មេង​២​នាក់​សន្លប់

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ភ្លៀង​ខ្យល់​លាយឡំ​អាកាសធាតុ​មិន​អំណោយផល ព្រមទាំង​ស្នូរ​ផ្គរ រន្ទះ បាន​បា.ញ់​លើដំបូល​ផ្ទះ​ឈើ​មួយ​ខ្នង បណ្តាល​អោយ

ខេត្តស្ទឹងត្រែង ៖ ភ្លៀង​ខ្យល់​លាយឡំ​អាកាសធាតុ​មិន​អំណោយផល ព្រមទាំង​ស្នូរ​ផ្គរ រន្ទះ បាន​បាញ់​លើដំបូល​ផ្ទះ​ឈើ​មួយ​ខ្នង បណ្តាល​អោយ​ក្មេង​ចំនួន​២​នាក់​សន្ល​.​ប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២២ ស្ថិត​នៅ​ក្នុងភូមិ​ឆ្វាំ​ង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិត់​។

ក្រោយ​ពេល​កើតហេតុ លោក សាយ ព្រលឹង នាយក​សាខា ជាមួយ​មន្ត្រី​ប្រតិបត្តិ បាន​ចុះ​ទៅ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​មនុស្សធម៌​របស់​សាខា ទៅ​ជូន​ដល់​គ្រួសារ​រង​គ្រោះ​ដោយសារ​រន្ទះបាញ់​ចំនួន​១​គ្រួសារ ដែល​បណ្តាល​អោយ​ក្មេង​២​នាក់​សន្លប់ ដែល​មាន​ឪពុក​ឈ្មោះ រឿ​ន អាយុ​៥០​ឆ្នាំ និង​ម្តាយ​ឈ្មោះ គង់ សុខ​នី អាយុ​៥១​ឆ្នាំ​។

លោក សាយ ព្រលឹង នាយក​សាខា ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ និង​ចូលរួម​សោកស្តាយ​ពី​សំណាក់​ឯកឧត្តម ស្វាយ សំ​អ៊ា​ង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដែល​ជា​និច្ចកាល លោក​តែងតែ​គិតគូរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ជួប​ទុក្ខ​លំបាក ជន​រង​គ្រោះ​ងាយ​រង​គ្រោះ ជា​ពិសេស​ដូច​ករណី​ខ្យល់​កន្ត្រាក់​រន្ទះបាញ់​នេះ​ផ្ទាល់ ។ លោក​ក៏​បាន​ឲ្យ​ក្រុម​ប្រតិបត្តិ​សាខា សហការ​ជាមួយ​អនុ​សាខា​ស្រុក ធ្វើ​យ៉ាងណា​យកចិត្តទុកដាក់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ឲ្យ​បាន​ទាន់​ពេលវេលា ជួយ​សម្រាល​ការ​លំបាក​ជូន​ប្រជាពលរដ្ឋ​យើង ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ​ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ អ្វី​ទាំងអស់​។

មិនតែប៉ុណ្ណោះ លោក​ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ទាំងអស់​គ្នា សូម​មានការ​ប្រុង​ប្រយ័ត្ន​ពេល​មាន​ខ្យល់​ខ្លាំង ឬ​ពេល​ភ្លៀង ត្រូវ​រក​កន្លែង​ដែល​មាន​សុវត្ថិភាព ដើម្បី​ការពារ​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ ព្រមទាំង​បាន​ផ្តាំផ្ញើ​សូម​ឱ្យ​បងប្អូន​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ នាំ​គ្នា​ទៅ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​គ្រប់​គ្នា​នៅ​តាម​មូលដ្ឋាន​រៀង​ៗ​ខ្លួន និង​អនុវត្ត​តាម​សេចក្ដីណែនាំ «៣​ការ​ការ ៣​កុំ​» ឱ្យ​បានជា​ប្រចាំ ដើម្បី​ចូលរួម​ការពារ​ខ្លួន​ពី​ការ​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ​១៩ ។

សូម​បញ្ជាក់​ថា អំណោយ​ដែល​បាន​នាំ​ទៅ​ជូន​គ្រួសារ​រង​គ្រោះ​រួម​មាន ៖ អង្ករ​ចំនួន​២៥​គីឡូក្រាម តង់​០១ កន្ទេល​១ ឃី​ត​១​កញ្ចប់ (​អាវយឺត ភួយ មុង សារុង ក្រមា​), មី​១​កេស​, ត្រីខកំប៉ុង​១​យួរ និង​ថវិកា​មួយ​ចំនួន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ