ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​លោក​ចោរ​ប្រចាំ​ភូមិគាស់​តូប​លួច​ស្រា​បៀរ​អូស​​ទាំង​​រទេះ

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ យុវជន​០៣​នាក់ដែល​គេ​អះអាង​ថា «ជា​ក្រុម​ចោរ​ប្រចាំ​ភូមិ​» ត្រូវ​បាន​កម្លាំង​ការិ​យាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី២៧ កក្កដា បន្ទាប់​ពី​គេ​ប្រទះ​ឃើញ​ក្រុម​នេះ ដឹក​ស្រា​បៀរ​ចម្រុះ​ជា​ច្រើន​កេសពេញ​មួយ​រទេះ​យក​ទៅ​លាក់​ទុក​នៅ​ក្បែរ​បន្ទប់​ជួល​របស់​ខ្លួន…

ខេត្តបាត់ដំបង​ ៖ យុវជន​០៣​នាក់ដែល​គេ​អះអាង​ថា «ជា​ក្រុម​ចោរ​ប្រចាំ​ភូមិ​» ត្រូវ​បាន​កម្លាំង​ការិ​យាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី២៧ កក្កដា បន្ទាប់​ពី​គេ​ប្រទះ​ឃើញ​ក្រុម​នេះ ដឹក​ស្រា​បៀរ​ចម្រុះ​ជា​ច្រើន​កេសពេញ​មួយ​រទេះ​យក​ទៅ​លាក់​ទុក​នៅ​ក្បែរ​បន្ទប់​ជួល​របស់​ខ្លួន នៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ដែល​គេ​សង្ស័យ​ថា ជា​«​ផល​ចោរកម្ម​»​។

របាយ​ការ​ណ៍​​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​ខេត្​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០៣​នាក់ ១​-ឈ្មោះ​រ៉ា វី​រៈ អាយុ​១៧​ឆ្នាំ ២-​ឈ្មោះ​នឿ​ន ស៊ី​ណៃ អាយុ​២០​ឆ្នាំ ទាំង​២​នាក់​នេះ​ នៅ​ភូមិ​ទូល​ល្វៀង ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ និង ៣​ឈ្មោះ សា​រ៉ាត ធា​រ៉ា អាយុ ១៧​ឆ្នាំ នៅ​ភូមិ​វត្ត​ចែង ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ​ ។

បើ​យោង​តាម​ព្រឹ​ត្ត​ហេតុ​ពី​មន្ត្រី​មូលដ្ឋាន ជនសង្ស័យ​ទាំង​០៣​នាក់​នេះ ត្រូវ​គេ​សង្ស័យ​ថា បាន​ធ្វើ​សកម្មភាព​គាស់​តូប​លក់ដូរ​របស់​ជន​រង​គ្រោះ​ឈ្មោះ លឿ​ប ប៊ុ​ន​យៀ​ត ស្រី​អាយុ​៤៥​ឆ្នាំ នៅ​ចំណុច​ភូមិ​ទូល​ល្វៀង ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ​។ ជន​រង​គ្រោះ​ឈ្មោះ លឿ​ប ប៊ុ​ន​យៀ​ត បាន​ប្រាប់​សមត្ថ​កិច្ច​ថា ជា​រៀង​រាល់​យប់​គាត់​មិន​បាន​ស្នាក់​នៅ​ក្នុង​តូប​លក់ដូរ​នោះ​ទេ គឺ​ទៅ​ដេក​នៅផ្ទះ​ផ្សេង ហើយ​តូប​លក់ដូរ​បិត​ទ្វារ​ទុក​ចោល​។

គាត់​និយាយ​ថា នៅ​ព្រឹក​ថ្ងៃ​ទី២៧ កក្កដា ពេល​គាត់​ទៅ​បើក​តូប​លក់ដូរ ស្រាប់តែ​ឃើញ​របើក​ដំបូល​តូប ឃើញ​អីវ៉ាន់​រាយ​ប៉ាយ​ពេញ​ក្នុង​តូប និង បាត់បង់​ស្រា​បៀរ​ចម្រុះ​ជា​ច្រើន​កេះ​។ បើ​តាម​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា គាត់​បាន​បាត់បង់​ស្រា​បៀរ អា បេ សេ ចំនួន​១៥​កេះ អាន់​ឆ័​រ​ចំនួន​១០​កេះ និង ថៃ​ហ្គ័​រ​ចំនួន​១៥​កេះ​។

ដោយឡែក ​ចម្លើយ​ក្រុម​ជនសង្ស័យ​វិញ ក្រោយ​ពី​ត្រូវ​ឃាត់ខ្លួន ក្រុម​នេះ​បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​គាស់​តូប​លក់ដូរ​ខាងលើ លួច​យក​ស្រា​បៀរ​មែន​។ ក្រុម​នេះ​និយាយ​ថា ក្រោយ​លួច​បាន​ពួក​ខ្លួន​បាន​យក​រទេះដឹក​យក​មក​លាក់​ទុក​នៅ​ក្នុង​បន្ទប់​ជួល ដែឡ​មា​នទី​តាំងនៅ​កន្លែង​ចាប់ខ្លួន​(​ភូមិ​កាប់​គោ​ថ្មី​) នៅ​វេលា​ទៀប​ភ្លឺ​។ ប៉ុន្តែ​ពេល​ពួក​ខ្លួន​កំពុង​ដេក​លក់​មិន​ទាន់​ភ្ញាក់​ផង ស្រាប់តែ​សមត្ថកិច្ច​មក​ដល់​គ​ស់​ទ្វារ​អូ​សក​ចេញពី​បន្ទប់ នាំ​ទៅ​កាន់​ស្នងការ​ខេត្ត​ល្មម​។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ដែល​ធ្លាប់​ស្គាល់​ប្រវត្តិ​ក្រុម​ជនសង្ស័យ​វ័យ​ឈាមរាវ​ទាំង​០៣​នាក់​នេះ បាន​អះអាង​ថា ក្រុម​លួច​ស្រា​បៀរ​ខាងលើ​នេះ មាន​បក្សពួក​ច្រើន​ណាស់​នៅ​ក្នុង​ភូមិ​។ ហើយ​ពួក​គេ​តែង​ធ្វើ​សកម្មភាព​លួច​បែប​នេះ​នៅ​ក្នុង​មូលដ្ឋាន​មិន​រើសមុខ​ទេ​។ បង្ក​អសន្តិ​សុខ​នៅ​ក្នុង​មូលដ្ឋាន រហូត​អ្នក​ភូមិ​ដាក់​ងារ​ថា ជា​ក្រុម​«​ចោរ​ប្រចាំ​ភូមិ​» ទៀត​ផង តែ​សមត្ថ​កិច្ច​នៅ​ក្នុង​មូលដ្ឋាន ហាក់​មិន​អើពើ​នឹង​ក្រុម​នេះ​ឡើយ​។

លោក វ៉ា​ន់ តារា នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ដែល​ដឹកនាំ​កិច្ច​ប្រតិបត្តិការ​នេះ​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ធ្វើ​សកម្មភាព​លួច​ស្រា​បៀរ ក្រុម​នេះ​បាន​ដឹក​តាម​រទេះ​យក​ទៅ​លាក់​ទុក​ក្នុង​បន្ទប់​ជួល ហើយ​មានការ​សង្ស័យ​ទើប​អ្នក​ភូមិ​រាយ​ការ​ណ៏​មក​ការិយាល័យ​របស់​លោក​ឲ្យ​ទៅ​ពិនិត្យ លុះ​កម្លាំង​របស់​លោក​ចុះ​ទៅ​ដល់ ទើប​ដឹង​ថា ក្រុម​នេះ​ជា​មុខសញ្ញា​ប្រព្រឹត្ត​អំពើ​ចោរកម្ម​។ លោក​បាន​បញ្ជាក់​ថា ក្រោយ​ទ​ទូល​បាន​សេចក្ដី​រាយ​ការ​ណ៍ ទើប​លោកស្នងការ​ខេត្ត បញ្ជា​ឲ្យ​នាំ​ខ្លួន​ពួក​គេ​ទៅ​កាន់​ស្នងការ ដើម្បី​សាកសួរ ហើយ​ពួក​គេ​ក៏​បាន​សារភាព​ថា «​ស្រា​បៀរ​មួយ​រទេះ​នោះ​ពួក​ខ្លួន​ពិតជា​បាន​លួច​គេ​មែន​»​។

ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៣​នាក់ កម្លាំង​ជំនាញ​ដកហូត​បាន​ស្រា​បៀរ​ចម្រុះ​ចំនួន​១៧​កេះ និង ម៉ូតូ​មួយ​គ្រឿង ដែល​ជន​ទាំង​០៣​នាក់​ខ្ចី​គេ​ជិះ​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​អំពើ​ចោរកម្ម​។ ពេល​នេះ លោកស្នងការ​បញ្ជា​ឲ្យ​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ក្រុម​ចោរ​ប្រចាំ​ភូមិ​ទាំង​០៣​នាក់​នេះ​ទៅ​កាន់​តុលាការ​ហើយ​៕ ​

អត្ថបទសរសេរ ដោយ