ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​ក្តៅ​គគុក! ស្រី​ស្រស់ ជេ​ស៊ី​កា ទម្លាយ​សារ​សម្លេង អ្នក​នាង​ព្រំ រ​ដ្ឋា សុំ​ចង.ការ​ប្រាក់​៥០០០​ដុល្លារ​ត្រឹមតែ​២អាទិត្យ

1 ឆ្នាំ មុន
  • ភ្នំពេញ

ខ្សឹប​ដាក់​មេក្រូ​មួយ​សិន​! រឿងរ៉ាវ «​ខ្ចី​លុយ​» ដែល​កំពុង​កក្រើក​សង្គម​សិល្បៈ ក្រោយ​តារា​សម្តែង​សិច​ស៊ី កញ្ញា តាន់ សុ​ផា ហៅ​ថា ជេ​ស៊ី​កា បាន​ចោទប្រកាន់​ថា អ្នក​នាង ព្រំ រ​ដ្ឋា ដែល​ជា​ចាងហ្វាង​ផលិតកម្ម PR បាន​ជំពាក់​លុយ​នាង​ចំនួន ៥០០០ ដុល្លារ ដែល​លុយ​ជំពាក់​នោះ

រាជធានី​ភ្នំពេញ​៖ ខ្សឹប​ដាក់​មេក្រូ​មួយ​សិន​! រឿងរ៉ាវ «​ខ្ចី​លុយ​» ដែល​កំពុង​កក្រើក​សង្គម​សិល្បៈ ក្រោយ​តារា​សម្តែង​សិច​ស៊ី កញ្ញា តាន់ សុ​ផា ហៅ​ថា ជេ​ស៊ី​កា បាន​ចោទប្រកាន់​ថា អ្នក​នាង ព្រំ រ​ដ្ឋា ដែល​ជា​ចាងហ្វាង​ផលិតកម្ម PR បាន​ជំពាក់​លុយ​នាង​ចំនួន ៥០០០ ដុល្លារ ដែល​លុយ​ជំពាក់​នោះ មិន​ពាក់ព័ន្ធ​លុយ​ថ្លៃ «​ការងារ​ថត​» អ្វី​នោះ​ទេ តែ​គឺ​អ្នក​នាង ព្រំ រ​ដ្ឋា សុំ​ចងការ ពិសេស​ថា​សុំ​ចងការ​តែ ២ ស​ប្តា​ហ៍​​តែ​ប៉ុណ្ណោះ តែ​ចុង​ក្រោយ​ប្រែជា​រាប់​ខែ​ទៅ​វិញ​។

ជាង​នេះ​រឿងរ៉ាវ​កាន់តែ​ក្តៅ​គគុក​បន្ថែម​ទៀត ដោយនៅ​យប់​ថ្ងៃ​ទី ២៧ ខែកក្កដា នេះ​ទៀត​សោត ​ស្រី​ស្រស់ ជេ​ស៊ី​កា បាន​ទម្លាយ​សារ​សម្លេង​ដែល​អ្នក​នាង​ព្រំ រ​ដ្ឋា បាន​ឆាត​ទៅ​សុំ​ចងការ​ប្រាក់ ៥០០០ ដុល្លារ ​និង​សន្យា​សង​វិញ ​ត្រឹម​រយៈពេល​២​ស​ប្តា​ហ៍​តែ​ប៉ុណ្ណោះ ។ ដំបូង​ឡើយ​រឿងរ៉ាវ​ជំពាក់​បំណុល​មិន​ទូទាត់​សង​នេះ ​ត្រូវ​បាន ជេ​ស៊ី​កា ទម្លាយ​ជា​សា​ធារ​ណៈ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។

ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព កញ្ញា ជេ​ស៊ី​កា បាន​បញ្ជាក់​លម្អិត​ពី​មូលហេតុ​ដែល​នាង​សម្រេច​​បង្ហោះ​រឿងរ៉ាវ​ខាងលើ​ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នា​ពេល​នេះ គឺ​ដោយសារ​អស់​ភាព​អត់ធ្មត់​។ ជេ​ស៊ី​កា​បាន​បន្ត​ថា អ្វី​ដែល​នាង​បង្ហោះ​នា​ពេល​នេះ​ មិនមែន​លុយ​ដែល​គាត់ (​ព្រំ រ​ដ្ឋា​) ជំពាក់​ថត​ទេ ពោល​គឺជា​លុយ​ដែល​គាត់​ចងការ​ប្រាក់​នាង​ចំនួន​៥​ពាន់​ដុល្លារ​។ នាង​បញ្ជាក់​ថា មុន​នឹង​នាង​​បាន​ផុស​ខាងលើ​នេះ​ មាន​ខាង​បងស្រី​គាត់​បាន​ទាក់ទង​មក​នាង​ដែរ ប៉ុន្តែ​យើង​និយាយ​គ្នា​មិន​​ត្រូវ​ពី​ការ​សង​លុយ​មក​វិញ​នេះ​ឡើយ​។ នាង​ថា នាង​ចង់បាន​លុយ​ដើម​មក​វិញ មិន​ចង់បាន​តាម​ដំណាក់កាល​ឡើយ តែ​បងស្រី​គាត់​ក៏​យល់ព្រម​អោយ​នាង​ចង់​ធ្វើ​អ្វី​ក៏​ធ្វើ​ទៅ ទើប​នាង​បង្ហោះ​រឿង​នេះ​តែ​ម្តង​។

ជេ​ស៊ី​កា បន្ថែម​ថា លុះ​ក្រោយ​ពេល​ដែល​នាង​បាន​ផុស​ហើយ​នោះ ​សាមីខ្លួន គឺ​អ្នក​នាង ព្រំ រ​ដ្ឋា ក៏​បាន​​ឆាត​ផ្ទាល់​មក​នាង​ដោយ​សង្កត់ធ្ងន់​ចង់​ប្តឹង​នាង​ដោយ​ចោទ​ថា នាង​ធ្វើ​ដូច្នេះ ​គឺជា​ការ​បរិហារកេរ្តិ៍​របស់​គាត់​។ យ៉ាងណា​នាង​ក៏​បាន​ឆ្លើយ​តប​វិញ​ថា អ្វី​ដែល​នាង​បាន​ស​រសេរ​បង្ហោះ​នោះ​ គឺ​មិន​មាន​ចំណុច​ណា​ដែល​នាង​បរិហារ​កេរ្តិ៍​គាត់​ឡើយ​។

បើ​តាម ជេ​ស៊ី​កា ថា រឿងរ៉ាវ​នេះ​កន្លងមក ​នាង​ក៏​ធ្លាប់​បង្ហោះ​ដែរ ​តែ​មិន​បាន​បញ្ចេញ​ឈ្មោះ​អ្នក​នាង ព្រំ រ​ដ្ឋា ឡើយ ទើបតែ​ពេល​នេះ​ប៉ុណ្ណោះ​។ នាង​ថា ខ្ញុំ​ឆាត​ទៅ​គាត់​មិន​មើល​មិន​តប ហើយ​ពេល​ដែល​ខ្ញុំ​ផុស​ គាត់​ឆាត​មក​ថា​ គាត់​ឈឺ​ គាត់​សុំ​ពេល​មើលជំងឺ​សិន ហើយ​គាត់​ថែម​ទាំង​ថា ​គាត់​កាន់​ទូរស័ព្ទ​មិន​កើត ប៉ុន្តែ​ខ្ញុំ​ឃើញ​គាត់​ផុស​រូប​ដើរ​លេង​ធម្មតា និង​អន​ឡាញ​ហ្វេ​ស​ប៊ុ​កអី​ក៏​ធម្មតា​។ នាង​បញ្ជាក់​ថា នាង​ពិតជា​អស់​ការ​អត់ធ្មត់​ក្នុង​រឿង​នេះ ព្រោះ​នាង​បាន​ទុក​ពេល​អោយ​គាត់​យូរហើយ ហើយ​នាង​ក៏​ត្រូវការ​លុយ​របស់​នាង​មក​វិញ​។ ជេ​ស៊ី​កា លើក​ឡើង​បន្ថែម​ថា ពេល​គាត់​មក​ខ្ចី​នោះ ​គាត់​ថា​ខ្ចី​តែ​២​ស​ប្តា​ហ៍​ទេ ប៉ុន្តែ​រហូត​មក​ទល់​នា​ពេល​នេះ ​គឺ​មាន​រយៈ​ពេល​កន្លះ​ឆ្នាំ​ហើយ ដែល​គាត់​នៅ​មិន​ទាន់​សង។

ទោះជា​យ៉ាងណា នាង​បញ្ជាក់​ថា ដល់​ពេល​នេះ​ នាង​មាន​តែ​ប្រើប្រាស់​វិធានការ​ច្បាប់ ព្រោះ​នាង​បាន​សម្រេច​ផុស​រូប​គាត់​ជា​សា​ធារ​ណៈ​ហើយ​នោះ​។

ដោយឡែក​ជុំវិញ​បញ្ហា​នេះ ​ម្ចាស់​ផលិតកម្ម​PR អ្ន​នាង ព្រំ រ​ដ្ឋា ក៏​បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា ការ​ដែល ជេ​ស៊ី​កា បង្ហោះ​នា​ពេល​នេះ​ គឺ​អត់​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ថត​ឡើយ ហើយ​នាង​ក៏​មិន​ចង់​យក​ហ្វេ​ស​ប៊ុ​ក​ធ្វើការ​ឆ្លើយ​តប​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ឡើយ​។ អ្នក​នាង​បញ្ជាក់​ថា នាង​មិន​ចង់​បកស្រាយ​អ្វី​ច្រើន​ឡើយ ដោយ​ទុក​អោយ​ច្បាប់​ជា​អ្នក​ដោះស្រាយ ហើយ​ចំណែក​គេ (​ជេ​ស៊ីកា​)​ មាន​ខ្នង​គេ​ធ្វើ​អ្វី​ចេះ​តែ​ត្រូវ ដូច្នេះ​នាង​មាន​តែ​ចំណាត់ការ​តាម​ច្បាប់​ប៉ុណ្ណោះ​។

ងាក​មក​អ្នក​នាង ​ព្រំ រ​ដ្ឋា​វិញ ក្រោយ​មានការ​បង្ហោះ​សារ​ចោទប្រកាន់​ទៅ​តារា​ស្រី​ជើង​ចាស់​រូប​នេះ​ថា ស្រាប់តែ អ្នក​នាង ព្រំ រ​ដ្ឋា នៅ​ថ្ងៃ​ទី ២៧ ខែកក្កដា​នេះ​ បានចេញ​មុខ​មក​បកស្រាយ​បំភ្លឺ​ការ​ពិត​កុំអោយ​មហាជន​មាន​ច​ម្ង​ល់ ដោយ​លើក​ឡើង​ថា «​នាង​ខ្ញុំ​ឈ្មោះ ព្រំ រ​ដ្ឋា សូម​ជំរាប​ដល់​បងប្អូន​ញាតិ​មិត្ត​ក្នុង​បណ្ដាញ​សង្គម Facebook ទាំងអស់​ថា នាង​ខ្ញុំ​មិន​ដែល​បាន​គេចវេស​ពី​ការ​ពិត ឬ​បោ.កប្រាស់​បុគ្គល​ណា​ទេ ការ​ធ្វើការ​រកស៊ី​តែងតែ​មានការ​ខ្វះខាត និងដោយសារ​បញ្ហា​កូ​វីដ​១៩ រយៈពេល​២ ៣​ឆ្នាំ​នេះ ​ធ្វើ​អោយ​ការងារ​ខ្ញុំ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ ហើយ​នាង​ខ្ញុំ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ដែល​ត្រូវ​ចាំបាច់​សំរាក​ព្យាបាល ហេតុ​ដូចនេះ​សូម​បងប្អូន​កុំ​មានការ​យល់​ច្រឡំ​ដោយ​មិនដឹង​ការ​ពិត ហើយ​ស៊ែរ ឬ Comment អ្វី​ដែល​ធ្វើ​អោយ​ពាក់ព័ន្ធ​ដល់​កិត្តិយស សេចក្ដី​ថ្លៃថ្នូ ដល់​នាង​ខ្ញុំ និង ផលិតកម្ម PR នាង​ខ្ញុំ​និង​ប្រគល់​សិទ្ធិ​ជូន​មេធាវី​ចាត់វិធានការ​ធ្វើ​តាម​ផ្លូវច្បាប់​»​។

យ៉ាងណាមិញ ស្រី​ស្អាត ជេ ស៊ី​កា បាន​បង្ហោះ​សារ​បន្ថែម​លើ​ហ្វ​សេ​ប៊ុ​ក​របស់​អ្នក​នាង​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​អ្នក​នាង​ព្រំ រ​ដ្ឋា ដែល​ថា​ ប្រគល់​សិទ្ធិ​ជូន​មេធាវី ចាត់ចែង​តាម​ផ្លូវច្បាប់​ចំពោះ​ការ​បង្ហោះ​​របស់​កញ្ញា ជេ​ស៊ី​កា​នោះ ជេ​ស៊ី​កា ក៏​បាន​តប​យ៉ាង​ខ្លី​ថា «​សង​លុយ​សិន​មក​ចាំ​រក​មេធាវី​តាម​ក្រោយ »។

គួរ​រំលឹកថា ៖ បែកធ្លាយ តារា​សម្ដែង​ជើង​ចាស់ អ្នក​នាង ព្រំ រ​ដ្ឋា ត្រូវ​បាន​នារី​ម្នាក់​ចោទប្រកាន់ រឿង​ជំពាក់​បំណុល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ