ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នឹង​ទប់ស្កាត់​ការ​កើនឡើង​នៃ​តម្លៃ​អចលនទ្រព្យ

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ បទ​ប្បញ្ញត្តិ​ទីផ្សារ​ជួល​លំនៅ​ឋាន និង​ការ​ទប់ស្កាត់​កំណើន​នៃ​តម្លៃ​អចលនទ្រព្យ គឺជា​គម្រោង​ធំ​២ ក្នុង​ការ​បម្រើ​តម្រូវការ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ចិន ។ នេះ​បើ​តាម​ប្រសាសន៍​លោក​ប្រធានាធិបតី Xi Jinping

ប្រទេស​ចិន ៖ បទ​ប្បញ្ញត្តិ​ទីផ្សារ​ជួល​លំនៅ​ឋាន និង​ការ​ទប់ស្កាត់​កំណើន​នៃ​តម្លៃ​អចលនទ្រព្យ គឺជា​គម្រោង​ធំ​២ ក្នុង​ការ​បម្រើ​តម្រូវការ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ចិន ។ នេះ​បើ​តាម​ប្រសាសន៍​លោក​ប្រធានាធិបតី Xi Jinping កាលពី​ពេល​កន្លង​មក ។

លោក Xi បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ​នៃ​ក្រុម​នាំមុខ​កិច្ចការ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថា ៖ « លក្ខណៈ​ពិសេស​នៃ​លំនៅ​ឋាន គួរតែ​ត្រូវ​យក​ទៅ​ពិចារណា​ឲ្យ​បាន​ត្រឹមត្រូវ » ។

លោក​បន្ត​ថា ប្រទេស​ចិន​គួរតែ​បង្កើត​យន្តការ​លំនៅ​ឋាន​មួយ​ដែល​ស្រប​ទាំង​តម្រូវការ​នៃ​ការ​ទិញ និង​ការ​ជួល ព្រមទាំង​តម្រូវការ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ទីក្រុង​ថ្មី​ផង​ដែរ​។

កិច្ចប្រជុំ​នេះ​បាន​ពិនិត្យ​លើ​គម្រោង​ធំ​មួយ​ដែល​បាន​តាក់តែង​ឡើង​រយៈពេល​៥​ឆ្នាំ (២០១៦-២០២០) និង​ពិភាក្សា​ពី​ការ​ព្រួយបារម្ភ​ជា​សាធារណៈ ។ នេះ​បើ​តាម​សេចក្តីថ្លែង​ការណ៍​ចេញផ្សាយ​បន្ទាប់​ពី​កិច្ចប្រជុំ ។

លោក Xi បញ្ជាក់​ថា ៖ « ទីផ្សារ​នេះ​នឹង​ដើរតួ​នាទី​នាំមុខ​ក្នុង​ការ​ផ្តល់​ជូន​តាម​តម្រូវការ​ជា​ច្រើន ខណៈ​ដែល​រដ្ឋាភិបាល​នឹង​មើល​ការ​ខុស​ត្រូវ​លើ​តម្រូវការ​លំនៅ​ឋាន » ៕