ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្លា​.​ប់​កើនឡើង​០៤​នាក់ និង​របួស​៦០​នាក់ ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​ហ្វី​លី​ពី​ន

1 ឆ្នាំ មុន

ទីក្រុង​ម៉ានីល ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​ហ្វី​លី​ពី​ន​បាន​ស​ម្លា​.​ប់​មនុស្ស ០៤​នាក់ និង​របួស ៦០​នាក់​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​តាម​ទូរទស្សន៍​ថា…

ទីក្រុង​ម៉ានីល ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​ហ្វី​លី​ពី​ន​បាន​ស​ម្លា​.​ប់​មនុស្ស ០៤​នាក់ និង​របួស ៦០​នាក់​។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​តាម​ទូរទស្សន៍​ថា មនុស្ស​០២​នាក់ បាន​ស្លា​.​ប់​នៅ​ក្នុង​ខេត្ត Benguet ០១​នាក់​នៅ​ខេត្ត Abra និង​០១​នាក់​ទៀត នៅ​ខេត្ត​មួយ​ផ្សេង​ទៀត ។

សូម​ជម្រាប​ថា គ្រោះ​រញ្ជួយ​ដី​កម្រិត ៧,១រី​ស្ទ័​របា​ន​វា​.​យ​ប្រហារ​កោះ Luzon របស់​ប្រទេស​ហ្វី​លី​ពី​ន​នៅ​ថ្ងៃ​ពុធ ទី​២៧ កក្កដា​នេះ ដោយ​ធ្វើ​ឲ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​មន្ទីរពេទ្យ​មួយ​កន្លែង និង​អគារ​ជា​ច្រើន​ខ្នង​នៅ​ខេត្ត​ភាគ​ខាងជើង ។

មន្ទីរពេទ្យ​មួយ​ស្ថិត​នៅ​ក្នុង​ខេត្ត Abra ត្រូវ​បាន​ជន្លៀស​ចេញ បន្ទាប់​ពី​អគារ​ដួល​រលំ បន្ទាប់​ពី​មានការ​រញ្ជួយ​ដី​ដ៏​ខ្លាំង ​។ ការិយាល័យ​ព័ត៌មាន​សាធារណៈ​នៃ​ខេត្ត Abra បាន​បង្ហោះ​រូបថត​នៅ​លើ​ទំព័រ​ហ្វេ​ស​បុក​របស់​ខ្លួន​ ដែល​បង្ហាញ​ពី​អគារ​ដែល​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ជាមួយនឹង​ជញ្ជាំង​ដែល​មាន​ស្នាម​ប្រេះ​ធំ​ ។

បើតាមស្ថាប័ន​វាស់​ស្ទង់​ភូមិសាស្ត្រ​អា​មេ​រិ​ក​និយាយ​ថា ចំណុចកណ្តាល ​នៃ​គ្រោះ​រញ្ជួយ​ដី​នោះ​មាន​ចំងាយ​ប្រហែល ១១​គីឡូម៉ែត្រ​ពី​ខាងកើត​ទៅ​ភាគ​អាគ្នេយ៍​ នៃ​ទីក្រុង Dolores ហើយ​វា​កើតឡើង​នៅ​ជម្រៅ ១០​គីឡូម៉ែត្រ​ ។

ក្រសួង​ដឹក​ជញ្ជូន​ បាន​និយាយ​ថា គ្រោះ​រញ្ជួយ​ដី​នោះ​ក៏​មាន​លំ​ញ័រ​នៅ​ក្នុង​រដ្ឋធានី Manila ផង​ដែរ ហើយ​ប្រព័ន្ធ​រថភ្លើង​ក្រោម​ដី​របស់​ទីក្រុង​បាន​បញ្ឈប់​ប្រតិបត្តិការ​ភ្លាមៗ ចំពេល​ម៉ោង​មមាញឹក​ ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​រាយការណ៍​ថា នៅ​អគារ​ព្រឹទ្ធសភា​ ក៏​មានការ​ជម្លៀស​មនុស្ស​ចេញ​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ