ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តារាភាពយន្ត​ហូ​លី​វូ​ដ​ស្លា.ប់​ក្រោយ​កូនស្រី​មួយ​ថ្ងៃ

7 ឆ្នាំ មុន

លោកយាយ Debbie Reyndds អតីត​តា​រាហូ​លី​វូ​ដ​បាន​ស្លា.ប់​បាត់បង់​ជីវិត​ក្នុង​វ័យ​៨៤​ឆ្នាំ​កាលពី​ថ្ងៃ​ទី​២៨ ធ្នូ ២០១៦ ដោយ​ជំងឺ​ស្ពៀត​សរសៃឈាម​ខួរក្បាល ។ ការ​ស្លា.ប់​របស់​គាត់​បន្ទាប់​ពី​កូនស្រី Carrie Fisher

លោកយាយ Debbie Reyndds អតីត​តា​រាហូ​លី​វូ​ដ​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​វ័យ​៨៤​ឆ្នាំ​កាលពី​ថ្ងៃ​ទី​២៨ ធ្នូ ២០១៦ ដោយ​ជំងឺ​ស្ពៀត​សរសៃឈាម​ខួរក្បាល ។ ការ​ស្លាប់​របស់​គាត់​បន្ទាប់​ពី​កូនស្រី Carrie Fisher ជា​តារាភាពយន្ត​ហូ​លី​វូ​ដ​ដែរ​ស្លាប់​មុន​មួយ​ថ្ងៃ ។

លោកយាយ Debbie Reynold ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាលពី​រសៀល​ថ្ងៃ​ទី​២៨ ធ្នូ ខណៈ​ពេល​គ្រូពេទ្យ​ប្រចាំការ​ក្នុង​រថយន្ត​សង្គ្រោះ​បន្ទាន់​បញ្ជាក់​ប្រាប់ AFP ថា «​អាការ​របស់​លោកយាយ​ហាក់ដូច​ធ្ងន់ » ក្រោយមក​គាត់​បាន​ស្លាប់​បាត់បង់​ជីវិត ។

លោក Todd Fisher ជា​កូនប្រុស​របស់​លោកយាយ​ប្រាប់​សារព័ត៌មាន Variety ថា «​ម្តាយ​ខ្ញុំ​ប្រហែលជា​ចង់ទៅ​រស់នៅ​ជាមួយ  Carrie ជា​កូនស្រី​» ។

«TMZ» បាន​ផ្សាយ​ដោយ​យោង​តាម​សម្តី​របស់​កូន​ថា លោកយាយ Reynolds ស្លាប់ ព្រោះ​សរសៃឈាម​ក្នុង​ខួរក្បាល​ស្ពៀត ក្រោយ​ពី​អ្នកស្រី Carrie Fisher ជា​កូនស្រី​របស់​គាត់​ស្លាប់​មុន​មួយ​ថ្ងៃ​ដោយ​ការ​គាំងបេះដូង​ក្នុង​អាយុ​៦០​ឆ្នាំ ។

លោកយាយ Debbie Reynolds ធ្លាក់ខ្លួន​ឈឺ​ក្នុង​ពេល​នៅផ្ទះ​របស់​កូនប្រុស​ដើម្បី​ពិគ្រោះ​ទាក់ទង​នឹង​ការ​រៀបចំ​បុណ្យសព​កូនស្រី ។

លោកយាយ Debbie Reynolds កើត​នៅ​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​១៩៣២ នៅ​រដ្ឋ​តិច​សាស់ និង​បាន​ក្លាយជា​តារា​សម្តែង​នៅ​អាយុ​១៦​ឆ្នាំ ហើយ​មានឈ្មោះ​ល្បី​រន្ទឺ​ក្នុង​មជ្ឈដ្ឋាន​ភាពយន្ត​ហូ​លី​វូ​ដ ៕