ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ណាស់ ! ចូល​ទៅ​អា​រក​សម្លា.ប់​ដល់​ក្នុងផ្ទះ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មនុស្ស​ប្រុស​ស្រី​៣​នាក់​ត្រូវ​បាន​គេ​ចូល​ទៅ​អា​រក​ដល់​ក្នុងផ្ទះ​បណ្ដាល​ឲ្យ​ស្លា.ប់​២​នាក់ និង​របួសធ្ងន់​ម្នាក់ …

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មនុស្ស​ប្រុស​ស្រី​៣​នាក់​ត្រូវ​បាន​គេ​ចូល​ទៅ​អា​រក​ដល់​ក្នុងផ្ទះ​បណ្ដាល​ឲ្យ​ស្លាប់​២​នាក់ និង​របួសធ្ងន់​ម្នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៧ នៅ​ក្នុងផ្ទះ​ជួល​លេខ​០២៨ ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​មាន ១-​ឈ្មោះ ឃុ​យ សុ​ឃឹ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ស្រែ​ស្រូវ ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត (​ស្លាប់​ដោយ​អា​រក​), ២-​ឈ្មោះ វេ​ត រ​ដ្ឋា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​គោ​ព្រិច ឃុំ​សូ​ភី ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ (​ស្លាប់​ដោយ​អា​រក​) និង ៣-​ឈ្មោះ ឡេ​ង ស្រី​ពៅ ភេទ​ស្រី អាយុ​២៨​ឆ្នាំ មានស្រុក​កំណើត​នៅ​កា​រ៉េ​ន​ជោ ឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ (​រង​របួស​ធ្ងន់ធ្ងរ ​ពិសេស​លើ​ផ្ទៃ​មុខ) ។ ទាំង​៣​នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន​លក់​អាហារ​បំប៉ន​សុខភាព BhiP ស្នាក់​នៅផ្ទះ​ជួល​កើតហេតុ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត ជា​ជំ​ហ៊ាន​ដំបូង​សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា ឃាតកម្ម​អា​រក​សម្លាប់​យ៉ាង​សាហាវ​នេះ​គឺជា​រឿង​គំនុំ កើតឡើង​ចន្លោះ​ម៉ោង​៤ ទៅ​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៦ ព្រោះ​ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ​នៅ​ក្នុងផ្ទះ​មិន​មាន​អ្វី​បាត់បង់​ឡើយ ។

សេចក្តីរាយការណ៍​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ឃាត់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន​លក់​អាហារ​បំប៉ន BhiP ២​នាក់​យក​ទៅ​ធ្វើការ​សាកសួរ​ផង​ដែរ ប៉ុន្តែ​សមត្ថកិច្ច​មិន​ទាន់​ទម្លាយ​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ និង​មូលហេតុ​ពិតប្រាកដ​ដែល​នាំ​ឲ្យ​ឃាត់ខ្លួន​ឡើយ ៕