ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​អវកាស​អា​មេ​រិ​ក​គ្រោង​បញ្ជូន​សញ្ញា​ទាក់ទងមនុស្ស​ភព​ផ្កាយ​ដោយ​ប្រើ​សំឡេង​តាម​ប្រព័ន្ធ​ឡាស៊ែរ

7 ឆ្នាំ មុន

សារព័ត៌មាន «​ស៊ី​ដ​នី ម័​រ​នី​ង ហែ​រ៉​ល​» កាលពី​ពេល ថ្មី​ៗ​ផ្សាយ​ថា បន្ទាប់​ពី​ស្រាវជ្រាវ​នៅ​លើ​លំហ​អាកាស​ដើម្បី​រក​មនុស្ស​ពិភព​ផ្កាយ​អស់​រយៈពេល​ជា​ច្រើន​សតវត្ស​មក អ្នក​វិទ្យាសាស្ត្រ​លែង​មានការ​អត់ធ្មត់​ដោយ​បញ្ជាក់​ត្រឹម​ថា

សារព័ត៌មាន «​ស៊ី​ដ​នី ម័​រ​នី​ង ហែ​រ៉​ល​» កាលពី​ពេល ថ្មី​ៗ​ផ្សាយ​ថា បន្ទាប់​ពី​ស្រាវជ្រាវ​នៅ​លើ​លំហ​អាកាស​ដើម្បី​រក​មនុស្ស​ពិភព​ផ្កាយ​អស់​រយៈពេល​ជា​ច្រើន​សតវត្ស​មក អ្នក​វិទ្យាសាស្ត្រ​លែង​មានការ​អត់ធ្មត់​ដោយ​បញ្ជាក់​ត្រឹម​ថា នឹង​ប្រើ​មូលដ្ឋាន​គ្រឹះ​ទាក់ទង​ជា​សំឡេង​ដល់​វត្ថុ​មានជីវិត​នៅ​ក្រៅ​ភព​ជា​មុន ។

អង្គការ​ភ្ជាប់​ការ​ទាក់ទង​វត្ថុ​មានជីវិត​នៅ​ក្រៅ​ផែនដី «METI» មាន​ស្នាក់​ការ​នៅ​សាន​ហ្វ្រា​ន់​ស៊ី​ស្កូ សហរដ្ឋអាមេរិក មាន​គម្រោង​បញ្ជូន​សញ្ញា​ទៅ​កាន់​ភព​ផ្កាយ​នានា​ដែល​នៅ​ឆ្ងាយ​ពី​ផែនដី ជំនួស​ការ​ឃ្លាំមើល​ពួក​គេ ។ គម្រោង​នោះ​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០១៨ ដោយ​ចាប់ផ្តើម​បញ្ជូន​ការ​សន្ទនា​មួយ​ចំនួន​តាម​រលកធាតុអាកាស ឬ​ឡាស៊ែរ​ឆ្ពោះទៅ​ភព​មួយ​ដែល​គោចរ​នៅ​ជុំវិញ​ផ្កាយ «Proxima Centauri» ដែល​នៅ​ជិត​ព្រះអាទិត្យ​ក្រោយមក​សំដៅ​ទៅ​លើ​គោលដៅ​នៅ​ឆ្ងាយ​ជាង​មុន​ក្នុង​រយៈ​ចម្ងាយ​ជា​ច្រើន​សែន​ឆ្នាំ​ពន្លឺ ។

គម្រោងការ​នោះ​ប្រៀប​ដូច​ជា​គ​ម្រោ​ផ្នែក​វិទ្យាសាស្ត្រ​ផ្សេង​ទៀត​អាច​បង្កើត​ជា​សំនួ​រថា «​ប្រសិនបើ​មនុស្ស​នៅ​ភព​ផ្កាយ​ទាំងនោះ​ជាសត្រូវ តើ​ពួក​យើង​ត្រូវ​ការពារ​ពួក​គេ​ដែល​ដឹង​ពី​ទីតាំង​ពិត​ថា យើង​នៅ​កន្លែង​ណា ដោយ​របៀប​ណា ? » ។

កាល​ដើម​ទស​វត្ស​១៩៧០​យានអវកាស «Pioneer 10 និង 11» របស់ Nasa ធ្លាប់​នាំ​យកសារ​ឡើង​ទៅ​លំហ​អវកាស​ក្នុង​រូបភាព​ជា​បន្ទះ​ចារឹក​ធ្វើ​ពី​លោហៈ អាលុយមីញ៉ូម ពាស​ដោយ​មាស បិទ​ភ្ជាប់​ខាងក្រៅ​យាន​ស្រាវជ្រាវ ក្នុង​កិច្ច​ព្យាយាម​ទាក់ទង​ជាមួយ​វត្ថុ​មានជីវិត​នៅ​ក្រៅ​ភព​ម្តង​រួច​មក​ហើយ ៕