ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ អា​វី​ហ្សា នឹង​ទៅបំភ្លឺ​នៅ​តុលាការ​ទាក់ទិនករណី​សង្សារ​វាយ​ឱ្យ​របួស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ករណី​តារា​សម្តែង ពេជ្រ អា​វី​ហ្សា ដែល​ត្រូវ​អតីត​សង្សារ​របស់​ខ្លួន​វាយ​ឱ្យ​របួស​នោះ​បាន​ឈាន​ដល់​ដំណាក់កាល​សាកសួរ​ជន​រង​គ្រោះ​ហើយ​នៅ​ចុង​ស​ប្តា​ហ៍​នេះ​។ តារា​សម្តែង​ពេជ្រ អា​វី​ហ្សា នឹង​ចេញដំណើរ​ទៅ

រាជធានី​ភ្នំពេញ ៖ ករណី​តារា​សម្តែង ពេជ្រ អា​វី​ហ្សា ដែល​ត្រូវ​អតីត​សង្សារ​របស់​ខ្លួន​វាយ​ឱ្យ​របួស​នោះ​បាន​ឈាន​ដល់​ដំណាក់កាល​សាកសួរ​ជន​រង​គ្រោះ​ហើយ​នៅ​ចុង​ស​ប្តា​ហ៍​នេះ​។ តារា​សម្តែង​ពេជ្រ អា​វី​ហ្សា នឹង​ចេញដំណើរ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ​ដែល​ជាទី​តាំង​នៃ​កន្លែង​កើតហេតុ​ដើម្បី​ឆ្លើយ​បំភ្លឺ​នៅ​មុខមន្ត្រី​តុលាការ ។

ពេជ្រ អា​វី​ហ្សា បញ្ជាក់​ថា «​ថ្ងៃ​ទី​៣១​ខែធ្នូ ២០១៦ តុលាការ​ហៅ​នាង​ខ្ញុំ​ទៅ​ចូល​បំភ្លឺ ជុំវិញ​ករណី​ប្រើ​ហិង្សា​លើ​នាង​ខ្ញុំ ។ នាង​ខ្ញុំ​នៅ​តែ​រក្សា​ជំហរ​មិន​ប្តឹង​អតីត​សង្សារ​ទេ ព្រោះ​នាង​ខ្ញុំ​ពិត ជា​ចង់​អហោសិកម្ម​ឲ្យ​អតីត​គូស្នេហ៍​អ្វី​គ្រប់យ៉ាង​ដែល​ធ្លាប់​មាន​ជាមួយ​គ្នា​ឲ្យ​ចប់​ទាំងអស់ កុំ​ឲ្យ​មានកម្ម​ពៀរ​ជាមួយ​គ្នា​តទៅ​ទៀត ។

ថ្ងៃក្រោយ​បើ​សង្សារ​របស់ខ្ញុំ​ទទួលទោស រួច មក​សុំ​ជានា​ជាមួយ​វិញ ក៏​នាង​ខ្ញុំ​មិន​ព្រម​ដែរ គឺ​សុំ​បញ្ចប់​ត្រឹមនេះ​តែ​ម្ដង ប៉ុន្តែ​ការ​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ពេល​នេះ​គឺ​ដើម្បី​បញ្ចប់​បណ្តឹង​ព្រហ្មទណ្ឌ​ប៉ុណ្ណោះ ។ ខ្ញុំ​មិន​ចង់​ទទួល​បាន​សំណង​អ្វី​ពី​អតីត​គូស្នេហ៍ ក្រៅ​តែ​ពី​ការ​ចង់​បញ្ចប់​បញ្ហា​នោះ ដោយ​សន្តិវិធី បើ​ទោះបីជា​កន្លង​មក​នាង​ខ្ញុំ​ធ្លាប់​រង​អំពើ​ហិង្សា​ពី​គូស្នេហ៍​មិន​តិច​ជាង​៣​ដង​ក្តី​» ។

ពេជ្រ អា​វី​ហ្សា ត្រូវ​អតីត​គូស្នេហ៍​របស់​ខ្លួន​វាយ​របួសធ្ងន់​កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ តារា​ស្រី​សាច់​សខ្ចី​រូប​នេះ​បញ្ជាក់​ថា នាង​មិន​ប្ដឹង​ទេ ទាំង​បណ្ដឹង​ព្រហ្ម​ទណ្ឌ ក៏​ដូច​ជា​បណ្ដឹងរដ្ឋប្បវេណី ចំពោះ​អតីត​សង្សារ​របស់​នាង ។ ទោះ​យ៉ាងណា​ក្តី ដោយ​វា​ជា​បទល្មើស​ព្រហ្មទណ្ឌ ដូចនេះ តាម​ផ្លូវច្បាប់​ទោះបីជា​ជន​រង​គ្រោះ​មិន​ប្ដឹង ក៏​ព្រះរាជអាជ្ញា​ចោទប្រកាន់​ជនល្មើស​ដែរ​។ រក្សា​ជំហរ​មិន​ប្តឹង ប៉ុន្តែ​អា​វី​ហ្សា​ស្នើ​ឲ្យ​មន្ត្រី​តុលាការ​ចាត់ការ​តាម​នីតិវិធី ។

ពេជ្រ អា​វី​ហ្សា​បញ្ជាក់​ថា នាង​ធ្លាប់​រង​ការ​វាយដំ​ពី​អតីត​គូស្នេហ៍​មិន​តិច​ជាង​៣​លើក​ទេ ប៉ុន្តែ​នាង​ស៊ូទ្រាំ ។ រហូត​មក​ដល់​ពេល​នេះ​អារម្មណ៍​ភ័យ​ខ្លាច​នៅ​មិន​ទាន់​បាត់​ទាំងស្រុង​នៅឡើយ ឯ​របួស​របស់​នាង​ក៏​មិន​ទាន់​ជា​សះស្បើយ​នៅឡើយ​ដែរ ។

សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ចេញ​ដីកា​សម្រេច​ឃុំខ្លួន​លោក​គៀង ហេង ជា​អតីត​សង្សារ​របស់​នាង​ពេជ្រ អា​វី​ហ្សា ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា បន្ទាប់​ពី​មានការ​រិះគន់​ខ្លាំង​ពី​មហាជន ។​ជន​នោះ​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ​ប្រព្រឹត្ត​ហិង្សា​ដោយ​ចេតនា​កាលពី​រាត្រី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា​ក្នុង​ក្លឹ​ប​កម្សាន្ត​មួយ​នៅ​ខេត្ត​ព្រះ​សីហ​នុ ៕