ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសហេតុ ! វាយ​ឪ​កូន​របួស​ហើយ គំរាម​កា.ប់​ដល់​ក្នុងផ្ទះ​ទៀត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់​ពី​បាន​អុក​ឡុ​ង និង​វាយ​បណ្តាល​ឲ្យ​បុរស​២​នាក់​ឪពុក​និង​កូន​ខៀវ​ភ្នែក …

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់​ពី​បាន​អុក​ឡុ​ង និង​វាយ​បណ្តាល​ឲ្យ​បុរស​២​នាក់​ឪពុក​និង​កូន​ខៀវ​ភ្នែក ។ ករណី​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​១២ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​អូរ​បែក​ក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ជន​បង្ក​ឈ្មោះ ជ័យ សេរី​វី​ហ្សា ហៅ គោ អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៣៤០ ផ្លូវលំ ភូមិ​អូរ​បែក​ក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ដួង រតនា អាយុ​៤៩​ឆ្នាំ និង​ឈ្មោះ រតនា រតនៈ អាយុ​២២​ឆ្នាំ (​ជា​ឪពុក​និង​កូន​) ស្នាក់​នៅ​ភូមិ​អូរ​បែក​ក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មានកម្ម​វិធី​ចាក់​ធុងបាស​រាំ​លេង​ក្នុងភូមិ ដើម្បី​សប្បាយ​រីករាយ​ឆ្លង​ឆ្នាំ​សកល ខណៈនោះ​ដោយសារ​រាំ​ប៉ះ​គ្នា ស្រាប់តែ​ជន​បង្ក​បាន​ទៅ​រករឿង​យុវជន​២​នាក់​ដែល​មក​រាំ​លេង ពេល​នោះ​បុរស​រង​គ្រោះ​បាន​ចូល​ទៅ​ឃាត់​កុំ​ឲ្យ​ឈ្លោះ​គ្នា ក៏​ត្រូវ​ជន​បង្ក​វាយ​ត្រូវ​ភ្នែក​ខាងឆ្វេង​មួយ​ដៃ​បណ្តាល​ឲ្យ​ខៀវ​ភ្នែក​មួយ​ចំហៀង​តែ​ម្តង ហើយ​ត្រូវ​បាន​អ្នក​ភូមិ​បំបែកចេញ ។

ប្រភព​បាន​ប្រាប់​ទៀត​ថា ពេល​អ្នក​ភូមិ​បំបែក​ហើយ​ជន​បង្ក​បាន​រត់​ចូល​ក្នុងផ្ទះ​យក​កាំបិតប៉័ងតោ​ចេញ​មក​រករឿង​កាប់​គេឯង​ម្តងទៀត និង​បាន​ចូល​ទៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ​គំរាម​កាប់​កូន​គាត់​ឈ្មោះ រតនា រតនៈ ទៀត ពេល​នោះ​បាន​ប្រតាយប្រតប់​គ្នា និង​វាយ​កូន​ជន​រង​គ្រោះ​ត្រូវ​ភ្នែក​ខាងឆ្វេង​មួយ​ដៃ​ខៀវ ទើប​អ្នក​ភូមិ​នាំ​គ្នា​ចាប់​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ទឹកថ្លា​ដើម្បី​សាកសួរ ។

គួរ​បញ្ជាក់​ថា ជន​បង្ករ​ខាងលើ​ជា​សមាសភាព​ជា​បងធំ​ក្នុងភូមិ ប្រើប្រាស់​គ្រឿងញៀន និង​ធ្លាប់​ជាប់​ពន្ធនាគារ​ផង ពី​បទ​ឆក់​ខ្សែ​កតាម​ដងផ្លូវ ត្រូវ​បាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាប់ខ្លួន​។

ក្រោយ​ពេល​កើតហេតុ យុវជន​បង្ក​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ៕