ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​តាម​ទូរស័ព្ទ​កន្លះ​ខែ ល្បួង​យក​ទៅ​រំលោ.ភ​បូក

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ បុរស​២​នាក់​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ចាប់ខ្លួន​កាលពី​វេលា​ថ្ងៃត្រង់​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៦ បន្ទាប់​ពី​មាន​បណ្តឹង​ចោទប្រកាន់​ថា …

ខេត្តស្ទឹងត្រែង ៖ បុរស​២​នាក់​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ចាប់ខ្លួន​កាលពី​វេលា​ថ្ងៃត្រង់​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៦ បន្ទាប់​ពី​មាន​បណ្តឹង​ចោទប្រកាន់​ថា បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​បូក ប្រព្រឹត្ត​នៅ​ឃុំ​ស្រែ​ឫស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។

តាម​បញ្ជាក់​របស់​នារី​រង​គ្រោះ​ឈ្មោះ ស​.​ដ អាយុ​១៧​ឆ្នាំ បាន​ឲ្យ​ដឹង​ថា រូប​នាង និង​ជនសង្ស័យ​ទើប​ស្គាល់គ្នា​តាម​ទូរ​សព្ទ័​រយៈពេល​ជិត​កន្លះ​ខែ ព្រមទាំង​ធ្លាប់​ឃើញ​មុខ​គ្នា​ម្តង​កាល​ទៅ​លេង​ក្នុង​កម្មវិធី​បុណ្យ​នៅ​វត្ត​ស្រែ​ឫស្សី ។ ក្រោយមក​នៅ​យប់​ថ្ងៃ​កើតហេតុ រូប​នាង​ត្រូវ​បាន​ជនសង្ស័យ​ទូរស័ព្ទ​បបួល​ទៅ​លេង​បុណ្យ​នៅ​ភូមិ​សំអាង ឃុំ​ឆ្វាំ​ង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។

នាង​បន្ត​ថា លុះ​ព្រមព្រៀង​ការ​ណាត់​តាម​ទូរស័ព្ទ នាង​បាន​បបួល​មិត្ត​ភ័ក្តិ​របស់​នាង​ម្នាក់​ទៀត​ទៅ​បានជា​គ្នា​ក្រោយ​ចប់​កម្មវិធី​បុណ្យ ជនសង្ស័យ​ក៏​បាន​ជូន​ពួក​នាង​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ម្នាក់​ឌុ​បម្នាក់ លុះ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដល់​ចំណុច​ទួល​គឹ​ម ស្ថិត​ក្នុងភូមិ​ឃុំ​ស្រែ​ឫស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ជនសង្ស័យ​ក៏​បាន​ឈប់​ម៉ូតូ ចាប់​នាង​តែ​ម្តង ។

នាង​បន្ថែម​ថា ខណៈ​ពេល​កើតហេតុ​ជនសង្ស័យ​មាន​គ្នា​២​នាក់​គោលបំណង​ចាប់​ពួក​នាង​ទាំង​២​នាក់ តែ​មិត្ត​ភ័ក្តិ​របស់​នាង​ប្រវាយប្រតប់​រត់​រួច​ទៅ​ហៅ​គេ​មក​ជួយ នៅ​តែ​នាង​ម្នាក់​ត្រូវ​ជនសង្ស័យ​ចាប់រំលោភ​រហូត​សម្រេច​ម្តងម្នាក់​នៅ​កន្លែង​កើតហេតុ ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រែ​ឫស្សី​ឲ្យ​ដឹង​ថា នៅ​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៦ មាន​ក្មេង​ស្រី​ជំទង់​ម្នាក់​រត់​មក​ប្តឹង​ថា មាន​ជនសង្ស័យ​ចាប់​ធ្វើបាប​ពួក​នាង​នៅ​ចំណុច​កើតហេតុ ភ្លាម​ៗ​នោះ​កម្លាំង​ប្រចាំការ​បាន​ចេញ​ទៅ​មើល ប្រទះ​ឃើញ​តែ​នារី​រង​គ្រោះ ចំណែក​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់​ទាំងអស់ ។

ក្រោយ​ស្រាវជ្រាវ​អត្ត​អ​ញ្ញាណ​នៅ​វេលា​ថ្ងៃត្រង់​ទី​៣១​ធ្នូ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចុះ​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នៅ​ភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ នាំ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ធ្វើការ​សាកសួរ​ចងក្រង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

លោក ដួង ស៊ី​វុ​ត្ថា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​នគរបាល​យុត្តិធម៌​ចាប់ខ្លួន​មាន​២​នាក់ ម្នាក់​ឈ្មោះ ខា វុ​ទ្ធី អាយុ​៣១​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ងិ​ល យ៉ា​ឳ​ន អាយុ​២៣​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​អូរ​ត្រែ​ល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ៕