ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ស្រុក​ស្អាង ​​នគរបាល​ក្រុង​តា​ខ្មៅ និង​ខេត្ត​តាកែវ បំបែកសំបុក​ក្រុម​ចោរ​​​ប្លន់​បាន

1 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ក្រោម​ការ​បញ្ជាយ៉ាង​ម៉ឺងម៉ាត់​ពី​លោក​ឧត្តម​សេនី​យ៍​ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរ​បាល​ខេត្តកណ្តាល បានឱ្យ​លោក​វរ​សេនី​យ៍ លន ច​ន្ថា​រ អធិការរង​នគរបាល​ស្រុក​ស្អាង…

ខេត្ត​កណ្តាល ​៖ ក្រោម​ការ​បញ្ជាយ៉ាង​ម៉ឺងម៉ាត់​ពី​លោក​ឧត្តម​សេនី​យ៍​ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរ​បាល​ខេត្តកណ្តាល បានឱ្យ​លោក​វរ​សេនី​យ៍ លន ច​ន្ថា​រ អធិការរង​នគរបាល​ស្រុក​ស្អាង បាន​ដឹកនាំ​កម្លាំង​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​តា​ខ្មៅ កម្លាំង​នគរបាល​ខេត្តតាកែវ និង​មានការ​ចូលរួម​ពី​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្តកណ្តាល ​​បើក​ប្រតិ​បត្តិ​ការ​​​បង្ក្រាប​បំបែកសំបុក​ក្រុម​ចោរ​ ធាក់​ប្លន់​យក​ម៉ូតូ​ពី​ពលរដ្ឋ​ ដោយ​ឃាត់ខ្លួន​បាន​០៥​នាក់ តែ​គេច​ខ្លួន​បាត់​០៨​នាក់ រួម​និង​វត្ថុ​តាង​មួយ​ចំនួន​ធំ ។

ហេតុ​ការ​ណ៍ចុះឃាត់ ធ្វើឡើង​​​កាលពី​​ថ្ងៃ​ទី​២៤ ​កក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង០៥ និង៥០​នាទីល្ងាច​ ស្ថិត​នៅ​ចំនុច​លើ​ផ្លូវជាតិ​លេខ​២១​ភូមិ​ផ្លូវបំបែក ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល ។

លោក​វរ​សេនី​យ៌ លន ច​ន្ថា​រ អធិការរង​នគរបាល​ស្រុក​ស្អាងបាន​ប្រាប់​អោយ​ដឹង​ថា ជនសង្ស័យ​មាន​ចំនួន​១៣​នាក់ ​។ លោក​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​កើតហេតុ​ខាងលើ ខាង​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មក​ពី​ភ្នំពេញ​ ទៅ​ផ្ទះ​នៅ​ឃុំ​ព្រែក​អំបិល ។ លុះ​ពេល​ជិះ​ម៉ូតូ​មក​ដល់​ចំនុច​កើតហេតុ ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន០៣​នាក់ ទី​១​ឈ្មោះ បុរី គឹ​ម​ហំ ហៅ ហុង ទី​២​ឈ្មោះ ឡុ​ង ច័ន្ទ​បូរ​ឬ​ទ្ធិ និង​ទី​៣​មិន​ស្គាល់​អត្តសញ្ញាណ បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​សង់ ដេញ​តាម​ជន​រង​គ្រោះ ហើយ​ធាក់​ម៉ូតូ​ជន​រង​គ្រោះ​បណ្ដាល​ឱ្យដួល រួច​ជន​ស​ង្ស​យ័​ឈ្មោះ បុរី គឹ​ម​ហំ ហៅ ហុង ព្យាយាម​លើក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​គេចខ្លួន ។

ភ្លាម​នោះ​ ជន​រង​គ្រោះ​បាន​ស្រែក​ថា​ចោរ​ៗ ក៏​ត្រូវ​បាន​ឈ្មោះ ហ៊ សុខ​ម៉ិ​ញ នៅ​ក្បែរ​នោះ​រត់​ជួយ​ដេញចាប់​ឃាត់ខ្លួន​បាន​ជន​ស​ង្យ័​យ​ឈ្មោះ ឡុ​ង ច​ន្ទ័​បូរ​ឬ​ទ្ធិ ចំណែក​ជន​ស​ង្ស​យ័​ឈ្មោះ បុរី គឹ​ម​ហំ ហៅ ហុង រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ ក៏​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​ឃាត់ខ្លួន​បាន រីឯ​ជនសង្ស័យ​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។

ក្រោយ​ពេលធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ បុរី គឹ​ម​ហំ ហៅ ហុង និង​ឈ្មោះ ឡុ​ង ច័ន្ទ​បូរ​ឬ​ទ្ធិ រួច​មក នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​ផ្នែក​នគរបាល​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរ​បាល​ស្រុក​ស្អាង សហការ​ជាមួយ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល បាន​ធ្វើការ​សាកសួរ រហូត​បន្ត​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០៣​នាក់​បន្ថែម​ទៀត ដែល​ជា​បក្សពួក មានទី​១​ឈ្មោះ ខុន សឹង​ហាក់ ទី​២​ឈ្មោះ នី សុខ​ឡៃ ទី​៣​ឈ្មោះ ធឿ​ន លី​ន មក​ធ្វើការ​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​ជនសង្ស័យ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​និង​បក្សពួក​ខាងលើ ធ្លាប់​ធ្វើ​សកម្មភាព​ធាក់ វ៉ៃ​ប្លន់​យក​ម៉ូតូ​នៅ​តាម​ផ្លូវ ចំនួន​២៥​លើក​មក​ហើយ ៖​នៅ​ស្រុក​ស្អាង ស្រុក​កោះធំ ស្រុក​គៀនស្វាយ​ក្រុង​តា​ខ្មៅ និង​ស្រុក​ខ្លះ​ក្នុង​ខេត្តតាកែវ ។ ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​២៤ ខែ​០៧ ឆ្នាំ​២០២២ ធ្វើ​សកម្មភាព​នៅ​ឃុំ​ព្រែក​គយ​និង​ឃុំ​ទឹក​វិល ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តែ​ម្ដង​។ នៅ​ពេល​ធ្វើ​សកម្មភាព​បាន​យក​ម៉ូតូ​ទាំងនោះ​ទៅ​លក់​ឲ្យ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​នៅ​ខេត្តតាកែវ និង ជួនកាល​យក​ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន​ ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​ឃាត់ខ្លួន និង​ចាប់​យក បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ។​

អត្ថបទសរសេរ ដោយ