ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យ​តែ​បុណ្យ​ម្តង​ៗ ហេតុ​អី​កន្លែង​លក់ដូរ​នៅ​តាម​ឆ្នេរសមុទ្រ​កំពង់សោម តម្លើង​ថ្លៃ​យ៉ាងនេះ?

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ភ្ញៀវ​ទេសចរជាតិ និងអន្តរជាតិបាន​ចូល​មក​ក្រុងព្រះសីហនុ មាន​ចំនួន​រាប់​ម៉ឺន​នាក់ ក្នុង​ពេល​ឈប់​សម្រាក​បុណ្យ​ឆ្លង​ឆ្នាំ​សកល2017

ខេត្ត​ព្រះ​សីហ​នុ ៖ ភ្ញៀវ​ទេសចរជាតិ និងអន្តរជាតិបាន​ចូល​មក​ក្រុងព្រះសីហនុ មាន​ចំនួន​រាប់​ម៉ឺន​នាក់ ក្នុង​ពេល​ឈប់​សម្រាក​បុណ្យ​ឆ្លង​ឆ្នាំ​សកល2017 ចាប់តាំងពី​ថ្ងៃ​ទី​២៩ ធ្នូ មក​ ។ ប៉ុន្តែ​ភ្ញៀវ​ទេសចរ​ជាតិ​ហាក់ដូចជា​មិនសូវ​សប្បាយ​ចិត្តនឹង​អ្នក​លក់ដូរ​នៅ​តាម​មាត់សមុទ្រ ដោយសារ​តែ​កាប់​តម្លៃ​ម្ហូបអាហារ​ និង​កន្លែង​អង្គុយតាមតែ​អំពើ​ចិត្ត ។

ប្រភព​ពី​ភ្ញៀវ​ទេសចរ​ជាតិ​មួយ​ក្រុម​បាន​ចូល​ទៅ​លេង​កន្លែង​លក់ដូរ​មួយ​នៅ​ឆ្នេរសមុទ្រអូឈើទាល បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក ថ្ងៃ​ទី​៣១ ធ្នូ នៅ​ឆ្នេរសមុទ្រ​កំពង់សោម កន្លែង​លក់​ម្ហូបអាហារ ដែល​មាន​កៅអី​ចំនួន​០៦ បាន​តម្លើង​ថ្លៃ​ដល់​ទៅ​៤០​ដុល្លារ ឯ​កន្លែង​ខ្លះ​ទៀត​ឡើង​ដល់​៥០​ដុល្លារ ។ ប្រភព​បន្ត​ថា ចំពោះ​ម្ហូបអាហារ​វិញ ក៏​មានការ​តម្លើង​ថ្លៃ​ដែរ ជាក់ស្តែង​ដូច​ជា ក្ដាមសេះ​១​គីឡូក្រាម តម្លៃ​៦​ម៉ឺន​រៀល និង​ក្តាមថ្ម​តម្លៃ​១២​ម៉ឺន​រៀល និងរបស់របរដដៃទៀត ក៏មានការតម្លើងថ្លៃដូចៗគ្នាដែរ ។

ទោះជា​យ៉ាងនេះ​ក្តី មាន​អ្នកទេសចរ​ច្រើន​ណាស់ ​រាប់​ម៉ឺន​នាក់​មក​លេង​នៅ​ឆ្នេរសមុទ្រ​កំពង់សោម​ ប៉ុន្តែ​ការ​លក់ដូរ​ម្ហូបចំណី មិន​អាច​តម្លើង​ថ្លៃ បាន​តាម​អំពើ​ចិត្ត​នោះ​ទេ ដោយ​សព្វ​ថ្ងៃនេះ អាជ្ញាធរ​ខេត្ត បាន​ដាក់​បទបញ្ជា​ឲ្យ​តាម​ហាង និង​កន្លែង​លក់ដូរ​គ្រប់​ទិស​ទី ក្នុង​ក្រុងព្រះសីហនុ ត្រូវ​តែ​មាន​មី​នុយ​តម្លៃ​ម្ហូបអាហារ​របស់​ខ្លួន ដាក់​ឲ្យ​ភ្ញៀវ​មើល បើ​ហាង​ឬ​កន្លែង​លក់ដូរ​ទាំងឡាយ​ណា មិន​អនុវត្ត​តាម​អាជ្ញាធរ​ខេត្ត នឹង​មាន​វិធានការ​ជា​បន្ទាន់​ហើយ ៕