ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ថ្នាំ​កណ្តុ​រលាយ​ក្នុង​បាយ​ចង់​សម្លា.ប់​ប្រពន្ធ ប្តី​ថា ៖ មក​ពី​ស្រឡាញ់​ខ្លាំង​ពេក​!

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដោយសារ​តែ​ប្រច័ណ្ឌ​ប្រពន្ធ​របស់​ខ្លួន​ជាមួយ​អ្នក​ផ្សេង ហើយ​នៅ​ក្នុង​ខណៈ​ពេល​ដែល​នាង​ជា​ប្រពន្ធ​រវល់​ទៅ​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដោយសារ​តែ​ប្រច័ណ្ឌ​ប្រពន្ធ​របស់​ខ្លួន​ជាមួយ​អ្នក​ផ្សេង ហើយ​នៅ​ក្នុង​ខណៈ​ពេល​ដែល​នាង​ជា​ប្រពន្ធ​រវល់​ទៅ​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ បុរស​ជា​ប្តី​បាន​លួច​ដាក់​ថ្នាំ​បំពុល​កណ្ដុរ​២​កញ្ចប់​ នៅ​ក្នុង​អង្ករ​ដាំ បាយ​និង​ម្ហូប ដើម្បី​សម្លាប់​នាង​ចោល មកពីខ្លួន​ស្រឡាញ់នាងខ្លាំងពេក ។

បុរស​ជា​ប្តី​ដែល​ប៉ង​សម្លាប់​ប្រពន្ធ​បាន​និយាយ​ថា «​ខ្លួន​មានរឿង​ច្រើន​ណាស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ចង់​និយាយ​ទេ ហើយ​ក៏​មិនបាច់​និយាយ​ដែរ ខ្លួន​ស្រឡាញ់​ប្រពន្ធ​ខ្លាំង​ណាស់ តែ​ពួក​យើង​មានការ​រកាំរកូស​នឹង​គ្នា​រហូត ទើប​ពេល​នេះ​ខ្លួន​ចង់​ស្លាប់ និង​ចង់​ឲ្យ​ប្រពន្ធ​ស្លាប់​ទៅ​ជាមួយ​គ្នា​ដែរ​» ។

ហេតុការណ៍​នោះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​១១​និង​៥៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ធ្នូ នៅ​មន្ទី​ពហុ​ព្យាបាល​និង​សម្ភព ឡាំ ប៊ុ​ន​ថន ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ខាងលិច​ផ្សារ​ជម្ពូ​វ័ន ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ចំពោះ​នាង​ជា​ប្រពន្ធ​មិន​បានដឹង​ថា នៅ​ក្នុង​បាយ​មាន​ថ្នាំពុល ហើយ​ក៏​មិន​បានដឹង​ថា ​ប្ដី​មានគំនិតអាក្រក់​ចង់​សម្លាប់​នាង​ចោល​បែប​នេះ​ដែរ ពេល​ដែល​ត្រឡប់​មក​ពី​ធ្វើការ​អស់កម្លាំង​ផង នាង​បាន​ហូប​បាយ​ដែល​មាន​ថ្នាំពុល​នោះ​អស់​ជា​ច្រើន បណ្ដាល​ឲ្យ​ពុល​រង​របួស​ធ្ងន់ធ្ងរ​ប្រកាច់​បែកពពុះមាត់ និង​សន្លប់​ស្ដូកស្ដឹង ។ បន្ទាប់​មក​ត្រូវ​បាន​គេ​នាំ​ទៅ​កាន់​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព ឡាំ ប៊ុ​ន​ថន ដើម្បី​សង្គ្រោះ​បន្ទាន់ ។ ប៉ុន្តែ​ដោយសារ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​នៅ​ទីនោះ​មិន​ហ៊ាន​មើល​ទេ និង​បាន​ឲ្យ​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

ខណៈនោះ​អ្វី​ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​និង​ហួសចិត្ត​នោះ គឺ​នៅ​ក្នុង​ពេល​ដែល​គេ​យក​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី និង​រថយន្ត​ពេទ្យ​ទៅ​ដឹក​ប្រពន្ធ​ យក​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ជន​នោះ​បាន​រារាំង​យ៉ាង​ក្រាញននៀល មិន​ព្រម​ឲ្យ​យក​ទៅ​ឡើយ ។ រហូត​ដល់​កម្លាំង​នគរបាល​ចុះ​ទៅ ឃាត់ខ្លួន​បុរស​នោះ ទើប​គេ​អាច​យក​នាង​ជា ប្រពន្ធ​ទៅ​កាន់​មន្ទីរពេទ្យ​បាន ។ សម្រាប់​បុរស​ជា​ប្តី​នេះ​ក៏​បាន​ហូប​បាយ​ជាមួយ​ប្រពន្ធ​ដែរ ប៉ុន្តែ​ហូប​តិច​ទើប​ពុល​ស្រាល​ជាង ។

បុរស​ដែល​ប្រច័ណ្ឌ​ប្រពន្ធ ឈ្មោះ ទូច សំ​អឿ​ន អាយុ​២២​ឆ្នាំ មានស្រុក​កំណើត​នៅផ្ទះ​លេខអា​៦៥ ក្នុងភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ធុង ស្រី​កា អាយុ​២២​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ និង​មាន​ផ្ទៃពោះ​៧​ខែ​ហើយ មានស្រុក​កំណើត​នៅ​ក្នុង​ឃុំ​ស្រែ​ស្ដុក ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ សព្វថ្ងៃ​ពួក​គេ​ទាំង​ពីរ​នាក់ ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ការ​ចង់​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ និង​សម្លាប់​ប្រពន្ធ​មាន​ផ្ទៃពោះ​នេះ នៅ​មិន​ទាន់​ដឹង​ថា ផ្ទៃក្នុង​គ្រួសារ​មួយ​នេះ​មានរឿង​ធំ​ប៉ុណ្ណា​នោះ​ឡើយ ។ បន្ទាប់​មក លោក​អធិការ​បាន​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ត្រពាំង​ក្រសាំង​នាំ​ជន​នោះ​ទៅ​ធ្វើការ​សួរនាំ និង​ស៊ើបអង្កេត ព្រមទាំង​ពិនិត្យ​បាយ​នៅផ្ទះ​ជួល​ដែល​ពួក​គេ​ស្នាក់​នៅ​ដើម្បី​កសាង​សំណុំរឿង ៕