ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ដូច​សត្វ​តិរច្ឆាន ចាប់រំលោ.ភ​កូនស្រី​ឯង បាន​4​ដង​ត្រូវ​បែកធ្លាយ

7 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ជនជាប់ចោទ​ឈ្មោះ នួន ហួរ អាយុ​៥៥​ឆ្នាំ ជា​កសិករ​រស់នៅ​ក្នុង ឃុំ​ចម្រើន ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ ជនជាប់ចោទ​ឈ្មោះ នួន ហួរ អាយុ​៥៥​ឆ្នាំ ជា​កសិករ​រស់នៅ​ក្នុង ឃុំ​ចម្រើន ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ត្រូវ​បាន​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​បញ្ជូន​ខ្លួនទៅ​សាលាដំបូង​ខេត្ត​វិនិច្ឆ័យ​ទោស​ពាក់ព័ន្ធ​ករណី​រំលោភ​កូនស្រី​បង្កើត​កាលពី​ថ្ងៃ​ទី​២៤ ធ្នូ​កន្លង​ទៅ ។

លោក​វរសេនីយ៍ត្រី ជួន មឿ​ន អធិការនគរបាល​ស្រុក​សង្គម​ថ្មី​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ធ្នូ ថា បន្ទាប់​ពី​ទទួល​បាន​បណ្តឹង​ពី​ស្ត្រី​ឈ្មោះ សៅ តឿ​ត  អាយុ​៣៧​ឆ្នាំ មុខរបរ​កសិករ​ត្រូវជា​ម្តាយកូន​ស្រី​រង​គ្រោះ​បាន​ប្តឹង​ចោទ​ប្តី​របស់​ខ្លួន​ថា បាន​រំលោភ​កូនស្រី​ខ្លួនឯង​រួច​មក សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឪពុក​តិរច្ឆាន​នោះ​នៅ​ថ្ងៃ​ទី​២៧ ធ្នូ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​សង្គម​ថ្មី​ដើម្បី​សាកសួរ ។

ជនជាប់ចោទ​ឈ្មោះ នួន ហួរ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​រំលោភ​សេពសន្ថវៈ​កូនស្រី​បង្កើត​ចំនួន​៤​ដង​មក​ហើយ​ទើប​បែប​ការណ៍ ។ បន្ទាប់​ពី​សាកសួរ​រួចរាល់អធិការដ្ឋាន​នគរបាល​ស្រុក​សង្គម​ថ្មី​ក៏​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​បន្ត ។

ជនជាប់ចោទ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​នៅ​រសៀល​ថ្ងៃ​ទី​២៩ ធ្នូ និង​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ ៕