ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊យ​ធំ​ហើយ​លោក​ចោរ​អើយ ! គាស់​ផ្ទះ​បុគ្គលិក​ធនាគារ​នោះ !

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដោយសារ​តែ​ពេល​ម្ចាស់ផ្ទះ​ទាំង​ពីរ​នាក់ ប្តី​ប្រពន្ធ ត្រឡប់​មក​ពី​ធ្វើការ​វិញ​បើកទ្វារ​ផ្ទះ​មិន​រួច ព្រោះ​ត្រូវ​គេ​ដាក់​គន្លឹះ​ពី​ខាងក្នុង ដោយ​មានការ​សង្ស័យ ម្ចាស់ផ្ទះ​បាន​ដើរ​មើល​ជុំវិញ​ផ្ទះ ស្រាប់តែ​ឃើញ​បង្អួច​ផ្ទះ​ត្រូវ​បាន​ចោរ​គាស់ ចំរឹង​បង្អួច​លួច​ចូល រើ​កកាយ យក​ទ្រព្យសម្បត្តិ ក្នុងផ្ទះ ។

ភ្លាម​ៗ​នេះ ម្ចាស់ផ្ទះ​ក៏​បាន​ទូរ​សព្ទ័​ហៅ​សមត្ថកិច្ច​នគរបាល ដើម្បី​ទៅ​ជួយ​អន្តរាគមន៍ និង​គាស់​ទ្វារ​ចូល​ផ្ទះ ព្រោះ​សង្ស័យ​ថា​ចោរ​មិន​ទាន់​ចេញ​ទៅ​ណា ប៉ុន្តែ​ពេល​ចូល​ដល់​ក្នុងផ្ទះ ចោរ​បាន​ចេញ​បាន​មុន​ពេល​ម្ចាស់ផ្ទះ​មក​ដល់ ។​ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ មានឈ្មោះ ន​ង សា​រ៉​ន អាយុ​៣៨​ឆ្នាំ ជា​គ្រូបង្រៀន ចំណែក​ប្រពន្ធ​ឈ្មោះ អ៊​ល ពិសាល អាយុ​៣៦​ឆ្នាំ ធ្វើការ​នៅ​ធនាគារ អេ​ស៊ី​លី​ដា​។ មុន​ពេល​កើតហេតុ ជា​ទម្លាប់​ប្តី​ប្រពន្ធ​បាន​ចេញពីផ្ទះ​ទៅ​ធ្វើការ​រៀង​ៗ​ខ្លួន រហូត​ដល់​ម៉ោងជាង​១១​ទើប​ត្រឡប់ ដល់​ផ្ទះ​វិញ ដោយហេតុ​នេះ សង្ស័យ​ចោរលួច​ធ្វើ​សកម្មភាព ច​ម្លោះ​ម៉ោង ៩​ទៅ​ម៉ោង​១០​ព្រឹក​។

នៅ​ថ្ងៃ​កើតហេតុ ពេល​ត្រឡប់​មក​វិញ​ស្រាប់តែ​បើកទ្វារ​ខាង​មុខ​ផ្ទះ​មិន​រួច​ព្រោះ​ជាប់​គន្លឹះ​ពី​ខាងក្នុង ហើយ​ក៏​បាន​ដើរទៅ​ខាងក្រោយ​ឃើញ ដាច់​របារ​បង្អួច​ផ្ទះបាយ ល្មម​មនុស្ស​ចូល​រួច​ទើប​ដឹង​ថា ចោរ​បាន​លួច​កាត់​ចំរឹង​បង្អួច​លួច​ចូល​ក្នុងផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​។ ប្រភព​ដដែល​បាន​បន្ត​ថា ពេល​គាស់​ទ្វារ​បាន​ចូល​ដល់​ក្នុងផ្ទះ ឃើញ​មាន​ស្នាម​សកម្មភាព ការ​រុះរើ​កកាយ​ពេញ​ក្នុងផ្ទះ ទាំង​ក្នុង និង​ក្រៅ​បន្ទប់  សមត្ថកិច្ច​បាន​ឲ្យ​ម្ចាស់ផ្ទះ​ចូល​មើល​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ តើ​មាន​បាត់​របស់​អ្វី ខ្លះ ហើយ​ពេល​ចេញ​មក​វិញ បាន​ប្រាប់​សមត្ថកិច្ច​ថា គឺ​បាន​លុយកាក់​បន្តិចបន្តួច​ប៉ុណ្ណោះ មូលហេតុ​មក​ពី​ម្ចាស់ ផ្ទះ​ជា​ប្រពន្ធ បាន​ដាក់​ប្រាក់​ក្នុង​ធនាគារ​អស់ហើយ​គ្មាន​ប្រាក់​ច្រើន​ក្នុងផ្ទះ​ឡើយ​។

បើ​ទោះបី​បែប​នេះ​ក្តី សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កំពុងធ្វើការ​ស៊ើបអង្កេត​ករណី​នេះ​តាម​នីតិវិធី ព្រោះ​មិន​អាច​ឲ្យ​ជនល្មើស​រួចខ្លួន​បាន​ឡើយ ហើយ​សង្ឃឹមថា សមត្ថកិច្ច​នឹង​វែកមុខ​ជនសង្ស័យ​ក្នុង​ករណី​នេះ​បាន​ឆាប់​បំផុត​៕