ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទពិសោធន៍​ដាំ​ម្នាស់​​មានរស​ជាតិឆ្ងាញ់

13 ឆ្នាំ មុន

លោកពូ​មៀន មេន ជា​កសិករ​រស់នៅ​ភូមិ​​អូរ​តា​ប៉ោង ឃុំអូរ​តា​ប៉ោង ស្រុកបាកាន ខេត្ត​ពោធិ៍​សាត់ ។ គាត់មាន​បទពិសោធន៍​ដាំ​ម្នាស់​បាន​យ៉ាង​​ល្អ ម្នាស់​​របស់គាត់​មាន​ផ្លែ​ធំៗ និង​រស​ជាតិ​​ផ្អែម​ឆ្ងាញ់ ​ព្រោះ​​គាត់​ដាំ​ដោយ​ប្រើតែ​​ជី​ធម្ម​ជាតិ (ជីអាចម៍​ប្រចៀវ) ។ បទពិសោធន៍​នេះ​ ជា​គំនិ​ត​ច្នៃ​ប្រឌិត​​​របស់គាត់​​ផ្ទាល់ ។
១-​ការ​រៀបចំ​កូនដាំ
ការដាំ​ដំបូង​​ គាត់បានទទួល​ពូជ​មក​​ពី​ភូមិ​​ជិត​​ខាង បន្ទាប់​មក​គាត់​បាន​ជ្រើសរើស​​ខ្នែង​ម្នាស់

(​កូន​ម្នាស់​​តូចៗ​ដែល​ដុះនៅក្បែរ​ផ្លែ) និង​ក្បាល​​ដែលកាច់​​ចេញ​ពី​ផ្លែ (ផ្លែ​ទុំ) យកទៅ​ដាំ ។ កាច់​​ភ្លាម​​កប់​ដីដាំ​ភ្លាម ។ លោកពូ​បាន​មាន​ប្រសាសន៍​​ថា ការ​ដាំ​ក្បាល និង​ខ្នែង​មានការដុះ​លូតលាស់​​ល្អ​ដូចគ្នា ។​
២-​ការ​​ជ្រើ​សរើស​​ទីកន្លែង​​ដាំ និង​​ការ​ដាំ
ដោយដំណាំ​​ម្នាស់​​អាច​ធន់​នឹង​​ម្លប់​បាន គាត់​បាន​ជ្រើសរើសកន្លែង​​ដាំ​ ក្រោម​​ឈើ​ហូប​ផ្លែ ដូច​ជា ដាំ​ក្រោម​ដើម​ល្មុត ក្រូច ទាប​បារាំង ដូង និង​​តាមជាយ​របង។ល។ ចំពោះពេល​​វេលា​​ដាំ​ដុះ​អាច​ដាំ​​បានគ្រប់​រដូវ​​​កាល​ឱ្យតែ​មាន​កូនដាំ​ ប៉ុន្តែ​​រដូវ​ដែល​ដាំ​ដុះ​ល្អ គឺ​រដូវ​ភ្លៀង ព្រោះ​មាន​ទឹក និង​​​សន្សើម​​​ដែលអាច​ធ្វើ​ឱ្យ​​ការ​លូតលាស់​​បាន​
ល្អ ។​
ក្នុងការដាំ គាត់បាន​យកខ្នែង​​ ឬ​ក្បាល​ ជីក​​កប់ដាំ​​ដោយទុក​​ចំងាយ​ពី​ដើម​ មួយទៅ​មួយ​០,៥​ម៉ែត្រ ។​
៣-​ការថែ​ទាំ
លោក​ពូ​​បាន​មាន​ប្រសាសន៍​​ថា ដំណាំ​ម្នាស់​​របស់គាត់​ ពុំ​មាន​សត្វ​ល្អិត ឬ​ជំងឺបំផ្លាញ​​ទេ ។ នៅ​​ពេល​សង្កេត​ឃើញមាន​ស្មៅ​ដុះ ​គាត់ធ្វើការ​ជំរះ​​ស្មៅ និង​បំផុស​ដី ព្រមទាំង​កប់ជីលាមក​ប្រចៀវ និង​​លាមក​គោបន្ថែម​​តាមជុំវិញ​​គល់ ។ គាត់​មិន​សូវ​ធ្វើការ​ដាក់​ជីច្រើន​សាទេ ព្រោះ​ដី​មានជី​ជាតិ ម្យ៉ាងទៀត​ ដាំ​នៅក្រោម​​ឈើ​ហូប​ផ្លែ​ ធ្វើ​ឱ្យ​ជី​ជាតិ​ដែលគាត់​​​បាន​ដាក់​ក្នុងឈើ​ហូប​ផ្លែ​ បាន​ផ្តល់​​ទៅ​ឱ្យ​ដំណាំ​​ម្នាស់ដែរ ។ ចំពោះ​ការ​ស្រោច​ទឹក នៅ​រដូវ​ប្រាំង គាត់ស្រោច​​ក្រោយ​ពី​កប់​​កូន​ដាំ​ហើយ​១-២​ដង​ប៉ុណ្ណោះ​ បើ​ដាំ​នៅ​ដើម​រដូវ​វស្សា គាត់ពុំ​​បានធ្វើ​​ការស្រោច​​ទឹកទេ ។​
៤-​ការប្រមូល​ផល​
ដំណាំម្នាស់​​ចាប់ពី​​ដាំ​ រហូត​ដល់ពេលប្រមូល​ផល​មាន​រយៈ​ពេល​​៥ខែ​ ​ប៉ុន្តែ​​​ចាប់ពីចេញ​​ផ្លែ​រហូត​​​ដល់ទុំ​មាន​​រយៈ​ពេល​ប្រហែល​​៣ខែ ។ គាត់​បាន​សំគាល់​ទៅលើផ្លែ​ទុំ​អាច​ប្រមូល​ផលបាន​​នៅ​ពេលម្នាស់​​រីកក្រឡា និង​មាន​ពណ៌​​លឿង ​ឬ​លឿង​​​ទុំ ។ គាត់បាន​បញ្ជាក់​​ថា ម្នាស់​ដែល​បេះ​ភ្លាម​​​មានរស​ជាតិ​​ជូរអែម ។ ប៉ុន្តែ​​បើ​យើង​បេះ​ទុក​​​រយៈ​ពេល​១-២​យប់ ម្នាស់​​នឹង​មានរសជាតិ​​ផ្អែម​ឆ្ងាញ់​៕ (ដកស្រង់ចេញពីទស្សនាវដ្តីកសិករ)