ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្តី​សម្លា.ប់​ប្រុស​ស្នេហ៍​អ្នក​មេម៉ាយ​ចាយរាង

7 ឆ្នាំ មុន

ខេត្តកំពត ៖ ករណី​ឃាតក.ម្ម​ដែល​អតីត​ប្តី​សម្លា.ប់​ប្រុស​ស្នេហ៍​របស់​ប្រពន្ធ​កាលពី​វេលា​ទៀប​ភ្លឺ ថ្ងៃ​ទី​២៨ ធ្នូ ឆ្នាំ​២០១៦ នៅ​ភូមិ​ដំណាក់​ចំបក់ ឃុំ​សំរោង​លើ

ខេត្តកំពត ៖ ករណី​ឃាតកម្ម​ដែល​អតីត​ប្តី​សម្លាប់​ប្រុស​ស្នេហ៍​របស់​ប្រពន្ធ​កាលពី​វេលា​ទៀប​ភ្លឺ ថ្ងៃ​ទី​២៨ ធ្នូ ឆ្នាំ​២០១៦ នៅ​ភូមិ​ដំណាក់​ចំបក់ ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស ខេត្តកំពត ត្រូវ​ចាប់ខ្លួន​បាន​ហើយ ។

ក្រោយ​ពី​កាប់​ប្រហារ​ជា​ច្រើន​ពូថៅ ​បណ្តាល​ឲ្យ​បុរស​ជា​ដៃគូ​ស្នេហ៍​របស់​ស្ត្រី​មេម៉ាយ​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម ហើយ​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់​នោះ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៦ កំលាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ហែម ច​ន្ទ័​ដា​រ៉ា មេបញ្ជាការ​រង និង​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យ​ដឹង​ថា កំលាំង​របស់​លោក​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនល្មើស​ឈ្មោះ​ ជ័យ ប៊ុ​ន​ធឿ​ន ដែល​បាន​កាប់​ប្រហារ​ទៅ​លើ​ឈ្មោះ សៅ ចាន់​ថន ជា​ប្រុស​ស្នេហ៍​របស់​អតីត​ប្រពន្ធ​បណ្តាល​ឱ្យ​ស្លាប់​កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨ ខែធ្នូ ២០១៦ កន្លង​មក​ថ្មី​ៗ​នេះ ត្រូវ​ឃាត់ខ្លួន​បាន​ហើយ ។

ជន​នេះ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​យើង​ថា ករណី​ដែល​ខ្លួន​ហ៊ាន​លើកដៃ​កាប់​ប្រហារ​ឈ្មោះ សៅ ចាន់​ថន នេះ ដោយសារ​ខ្លួន​មាន​កំហឹង​ជាមួយ​ឈ្មោះ​នេះ ដែល​ខ្លួន​មិន​ទាន់​អស់អាល័យ​ពី​ប្រពន្ធ​ផង ឈ្មោះ​នេះ​ហ៊ាន​ទៅ​ទាក់ទង​ប្រពន្ធ​ខ្លួន ទើប​ខ្លួន​ទ្រាំ​មិន​បាន​ក៏​សម្លាប់​តែ​ម្តង​។

លោក​បន្ត​ទៀត​ថា ជនសង្ស័យ​ក្រោយ​ពី​ឃាត់ខ្លួន​បាន​នៅ​ក្នុងភូមិ​ឃុំ​ខាងលើ​កំលាំង​មន្ទីរ​យុត្តិធម៌​បាន​នាំ​ខ្លួន​ទៅ​ឱ្យធ្វើ​ត្រាប​នៅ​កន្លែង​កើតហេតុ​រួច​នាំ​មក​កាន់​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សាកសួរ​បន្ត ត្រៀម​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់ ។

សូមរម្លឺកថា បុរសម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ក្នុង​ថ្លុកឈាម កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨ ធ្នូ​នៅ​ចំណុច​ភូមិ​ដំណាក់​ចំបក់ ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស ។ យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សៅ ចាន់​ថន ហៅ ខូ​យ ឬ​ញី​វ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បាន​ទំនាក់ទំនង​ស្នេហា ជាមួយ​ស្ត្រី​ជា​ប្រពន្ធ​របស់​ជន​ដៃដល់​ឈ្មោះ ជ័យ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ជាមួយ​គ្នា ដែល​ទើបនឹង​លែងលះ​គ្នា​រយៈពេល​២​ខែ​ប៉ុណ្ណោះ ។

ប្រភព​ព័ត៌មាន​មិន​បានដឹង​ច្បាស់​ថា ការ​ទំនាក់ទំនង​រវាង​ស្ត្រី​មេម៉ាយ​២​ខែ​នេះ ធ្លាប់​បាន​ស្និទ្ធស្នាល​គ្នា​ជាមួយ​បុរស​រង​គ្រោះ​ស៊ីជម្រៅ​យ៉ាងណា​នោះ​ទេ តាំងពី​មិន​ទាន់​លែង​ប្តី ឬ​បែប​ណា​ក៏​មិនដឹង​ច្បាស់​ដែរ ។ នៅ​ថ្ងៃ​កើតហេតុ​ត្រូវ​បាន​គេ​ដឹង​ថា វេលា​យប់​ថ្ងៃ​ទី​២៧ ធ្នូ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មក​ផ្ទះ​ស្ត្រី​មេម៉ាយ​រូប​នោះ ។ នៅ​ពេល​ឡើង​ទៅ​ដេក​នៅ​ជាមួយ​គ្នា មិន​មាន​ហេតុការណ៍​អ្វី​នោះ​ទេ គឺ​សុខ​ស្រួល​ណាស់ ។

លុះ​ពេល​ចុះ​មក​វិញ​នៅ​វេលា​ទៀប​ភ្លឺ​ក៏​ត្រូវ​ប្តី​ដើម​របស់​ស្ត្រី​នោះ បាន​លប​កាប់​នឹង​ពូថៅ​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​បាន​រត់​ចេញ​ទៅ​ខាងកើត​ផ្ទះ​កើតហេតុ​បាន​ចម្ងាយ​ជាង​៤០​ម៉ែត្រ ក៏​ត្រូវ​ជន​ដៃដល់​តាម​កាប់​ប្រហារ​ជា​ច្រើន​ពូថៅ​ទៀត បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម រួច​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពី​កើតហេតុ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ធ្នូ កម្លាំង​សមត្ថកិច្ច​នគរបាល​បច្ចេកទេស និង​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សុខ សា​កាន នាយការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ ស្នងការដ្ឋាន​ខេត្ត​បានឱ្យ​ដឹង​ថា ជន​ដៃដល់​ឈ្មោះ ជ័យ ប៊ុ​ន​ធឿ​ន ដែល​ជា​ប្តី​ដើម បាន​កាប់​ប្រហារ​លើ​ជន​រង​គ្រោះជា​ច្រើន​ពូថៅ​ត្រូវ​ត្រង់​ក្បាល​និង​ដងខ្លួន បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត រួច​រត់គេច​ខ្លួន​បាត់ ។ មិនមែន​កាប់​ឱ្យ​រាង​ទេ គឺ​កាប់​ឱ្យ​ស្លាប់​ភ្លាម​តែ​ម្តង ។

សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ដែរ​ថា ជន​ដៃដល់​ឈ្មោះ ជ​យ័ ប៊ុ​ន​ធឿ​ន នេះ​មានស្រុក​កំណើត​នៅ​កន្លែង​កើតហេតុ​មែន ប៉ុន្តែ​កន្លង​មក​ពុំ​សូវ​នៅ​ស្រុកភូមិ​ទេ គឺ​ច្រើន​តែ​ចេញ​ទៅ​រកស៊ី​ឡើង​កាប់​ឈើខ្លឹម​ច័ន្ទ​គ្រឹះ​ស្នា ហើយ​ក៏​មិន​ទាន់​មាន​ប្រពន្ធ​កូន​ដែរ ។ លុះ​ក្រោយមក​ពេល​ចូល​ស្រុក​វិញ ក៏​ឃើញ​ស្ត្រី​មេម៉ាយ​មានកូន​៥​នាក់​នេះ​ក៏​បាន​ចាប់ចិត្ត​ស្រឡាញ់ និង​បាន​ដណ្តឹងសែនព្រេន​យក​គ្នា​ជា​ប្តី​-​ប្រពន្ធ ។ លុះ​យក​គ្នា​បាន​ជិត​មួយ​ឆ្នាំ បុរស​ជា​ប្តី​នេះ​បាន​លួច​មាន​ទំនាក់ទំនង​ស្រី​ថ្មី នៅ​ក្នុងភូមិ​នោះ​ដែរ ក៏​កើតជា​ជម្លោះ​រវាង​ប្តី​និង​ប្រពន្ធ ហើយ​ក៏​លែងលះ​គ្នា​តាំងពី​ពេល​នោះ​មក បាន​ជាង​ពីរ​ខែ​មក​ហើយ ។ ជា​បន្ត​ស្ត្រី​រូប​នេះ ក៏​ធ្លាក់​មក​ជំពាក់​ស្នេហ៍​ជាមួយ​បុរស​ជា​ជន​រង​គ្រោះ​ដោយសារ​តែ​បុរស​ស្នេហ៍​ថ្មី​នេះ​ចេះ​ជួយ​យកអាសារ ដូច​ជា​បោក​បែន​ប្រមូល​ទុកដាក់​ផល​ស្រូវ ឲ្យ​ស្ត្រី​មេម៉ាយ​រូប​នេះ ហើយ​ក៏​បាន​ចាប់ចិត្ត​ប្រតិព័ទ្ធ​ជាមួយ​គ្នា​រហូត​ដល់​ថ្ងៃ​កើតហេតុ​នេះ ។

ចំណែក​សាកសព​ក្រោយ​ពី​ពិនិត្យ​រួចរាល់​សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕