ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​កំពូលចោរខាងលួចម៉ូតូបាន ក្រោយ​ម្ចាស់​​ទាំង​​២ដាក់ពាក្យបណ្តឹង​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ​យោង​តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ចំនួន​០២​នាក់ រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ថា ពួក​​គាត់​បាន​បាត់​ម៉ូតូ​ចំនួន​០២​គ្រឿង ត្រូវ​ជន​មិន​ស្គាល់​មុខ​បាន​លួច​ម៉ូតូ​ទៅ​បាត់​។…

ខេត្តបន្ទាយមានជ័យ៖ លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ​យោង​តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ចំនួន​០២​នាក់ រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ថា ពួក​​គាត់​បាន​បាត់​ម៉ូតូ​ចំនួន​០២​គ្រឿង ត្រូវ​ជន​មិន​ស្គាល់​មុខ​បាន​លួច​ម៉ូតូ​ទៅ​បាត់​។ ​

ពេល​ទទួល​បាន​ពាក្យ​ប្តឹង​ហើយ លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ចុះ​ធ្វើការ​ស្រាវជ្រាវ តាម​វិធានការ​ជំនាញ ឈាន​ដល់​ឃាត់​ខ្លួន​បាន​ជនសង្ស័យ​០១​នាក់ ឈ្មោះ​កូ ធា​រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ ស្នាក់​​នៅ​ភូមិ​ផ្សារ​កណ្ដាល សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​​២៦ ខែ​កក្កដា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត រួម​ទាំង​វត្ថុ​តាង​ម៉ូតូ​០២​គ្រឿង តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​សិទ្ធិ ឡោះ ស្នងការ​នគរ​បាល​ខេត្ត​បន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន បាន​បញ្ជាក់​ថា ​កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​នគរបាល​ក្រុង និង​នគរបាល ប៉ុស្តិ៍​បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ពលរដ្ឋ ឈ្មោះ ភាន់ រតនៈ ភេទប្រុស អាយុ៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្រូបង្រៀន រស់នៅ​ភូមិ​ក្បាលស្ពាន២ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល បាន​អូស​ម៉ូតូ​ចេញពី​ក្នុង​បន្ទប់​ដាក់​មុខ​បន្ទប់ ហើយ​ចូល​ក្នុង​បន្ទប់​វិញ​មិន​បាន​ដក​សោ​ពី​ម៉ូតូ​ត្រូវ​ចោរលួច​យក​ទៅ​ចាត់​។​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ឆ្នាំ​២០០៦ ពណ៌​ខ្មៅ ផ្លា​ក​លេខកណ្តាល 1D-2623 ។​

ចំណែកជន​រង​គ្រោះ​ម្នាក់​ទៀត ឈ្មោះ​ម៉េ​ង ស្រី​ណែ​ត ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ រស់នៅ​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​និយាយ​ថា មុន​ពេល​កើតហេតុ​នៅ​ម៉ោង​១០​យប់​ចោរ​បាន​ចូល​លួច​យក​ម៉ូតូ​របស់​គាត់​ម៉ាក​HONDA Scoopy ពណ៌​ស ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ​ប​.​មាន​ជ័យ​-1S-9046 ដែល​បញ្ឈរ​ទុក​នៅ​មុខ​ផ្ទះ​ពុំ​បាន​ដក​កូនសោ​ចេញពី​ម៉ូតូ ជិះ​ទៅ​បាត់ ហើយ​ចំណែក​ម៉ូតូ​របស់​ចោរ​ទុក​នៅ​ក​ន្លែ​ង​កើត​ហេតុ​ ។

លោក​អធិការ​ក្រុង​ប៉ោយ​ប៉ែ​ឲ្យ​ដឹង​ទៀត​ថា ​ជនសង្ស័យ​ក្រោយ​ពី​ឃាត់ខ្លួន​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទាំង​០២​នាក់​ពិត​ប្រាកដ​​មែន ​។​

ផ្អែក​តាម​បណ្តឹង​របស់​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​និង​ចម្លើយ​សារភាព ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ចាត់ការ​បន្ត​តាម​និ​តិ​វិធី ។​ ចំពោះ​ម៉ូតូ​ទាំង​០២​គ្រឿង ត្រូវ​បាន​ដកហូត​និង​ប្រគល់​ជូន​ម្ចាស់​ដើម​ទាំង​០២​នាក់​វិញ​ផង​ដែរ ៕ ​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ