ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកមិញ! ក្រុងពលីថតរឿងខ្មោចថ្មីមួយ​ទៀត​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ធ្នូ នេះ ផលិតកម្ម​BKS ​ដែល​កំពុង​មានឈ្មោះ​ក្នុង​ភាពយន្ត​ខ្មែរ ​បាន​រៀបចំ​​​ពិធី​​ក្រុង​ពលី​ផ្លូវការ​​របស់​ខ្លួន ​ដើម្បី​ដាក់​ដំណើរការ​ថត​រឿង​ថ្មី​មួយ​ក្រោម​ចំណង​ជើង​ថា​ «​អា​ស្ទើរ​ទឹក​ ប៉ះ​ខ្មោច​បែក​ស្លុយ​» ​។

រាជធានី​ភ្នំពេញ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ធ្នូ នេះ ផលិតកម្ម​BKS ​ដែល​កំពុង​មានឈ្មោះ​ក្នុង​ភាពយន្ត​ខ្មែរ ​បាន​រៀបចំ​​​ពិធី​​ក្រុង​ពលី​ផ្លូវការ​​របស់​ខ្លួន ​ដើម្បី​ដាក់​ដំណើរការ​ថត​រឿង​ថ្មី​មួយ​ក្រោម​ចំណង​ជើង​ថា​ «​អា​ស្ទើរ​ទឹក​ ប៉ះ​ខ្មោច​បែក​ស្លុយ​» ​។

​ការ​រៀប​ចំនេះ ធ្វើ​នៅ​គេហដ្ឋាន​ផ្ទាល់​របស់​ផលិតកម្ម​ខាងលើ​ ដែល​ប្រមូលផ្តុំ​ដោយ​តារា​សម្តែង​ល្បីឈ្មោះ ​និង​អ្នក​កំប្លែង​កំពុង​ពេញ​និយម​មួយ​ចំនួន​ទៀត​ផង​ដែរ​ ។ ​តារា​មាន​វត្តមាន​នា​​ពិធី​សុំ​សេចក្តីសុខ​នេះ ​រួម​មាន​កោ​ក​ឈុ​ន សុវណ្ណ​ភក្តី​ ជា​ម្ចាស់​ផលិតកម្ម​BKS កញ្ញា​ឈុ​ន សុវណ្ណ​ស្រី​មុំ, ពៅ លី​ដា, នាង​ខ្ញុង, លោក​ចាន់​ណា ​រ៉ូ​ណា​ន, នាយ​ចឺម, នាយ​គ្រឿន និង​តារា​សម្តែង​មួយ​ចំនួន​ក្រុម​ការងារ​ផលិតកម្ម​ផង​ដែរ ​។

​លោក​ផលិតករ​វ័យក្មេង​ឈុ​ន សុវណ្ណ​ភក្តី​ បានឱ្យ​​ដឹង​ថា ​រឿង​​​នេះ​ ផលិតកម្ម​យើង​បាន​ចំណាយពេល​ច្រើន​គួរសម​សម្រាប់​​ចេញ​ថត​ហើយ​បាន​ចំណាយ​ដើមទុន​ប្រមាណ​ជាង​៦​ម៉ឺន​ដុល្លារ ​សម្រាប់​ដំណើរការ​ថត​ទាំងមូល​ ។ ​លោក​បន្ត​ថា​ រឿង​ថ្មី​នេះ​ យើង​បាន​សម្រិត​សម្រាំង​ហ្មត់ចត់​ណាស់​ សំដៅ​ក្តាប់​យកគុណ​ភាព​ឆ្លងកាត់​រឿង​ពី​មុន​ៗ​ យើង​អាច​កែ​លម្អ​បាន ​។ ​មួយវិញទៀត​ យើង​បាន​ទិញ​នៅ​ប្រភេទ​កា​ម៉ា​រ៉ា​ទំនើប​ៗ​ ការ​ឌី​ហ្សា​ញក៏​ថ្មី ​ព្រមទាំង​បច្ចេក​​ទេស​ប្លង់ក៏​​យើង​បាន​ប្រែប្រួល​សម្រួល​ទៅ​មុខ​ទៀត​ផង​ ។

​បន្ថែម​ពីលើ​នេះ​ យើង​រំពឹង​កាន់តែ​ខ្ពស់​លើ​បណ្តា​តារា​ចូលរួម​សម្តែង​សុ​ទ្ធ​តែ​ជា​អ្នកមាន​ឈ្មោះ​បោះ​សំឡេង​ និង​តារា​កំប្លែង​ពេញ​និយម​​ត្រូវចិត្ត​អ្នក​ទស្សនា ​ដែល​ជឿ​ថា​ នឹង​យោង​រឿង​មួយ​នេះ​ កាន់តែ​លេចធ្លោ​បន្ត​ឡើង ​។ ​លោក​នៅ​មិន​ទាន់​រក​ពេល​ដាក់​បញ្ចាំង​អំឡុង​ពេល​ណា​ច្បាស់លាស់​នៅឡើយ​ទេ​ ទាល់តែ​ថត​ចប់​ហើយ​កែសម្រួល​អោយ​មាន​ភាពល្អ​សិន​ទើប​រក​ពេលវេលា​កំណត់​បញ្ចាំង​ ។