ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង ជិន និង​ពេជ្រ ប៊ុ​ន​ឆេ​ន ត្រៀម​កណ្តាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃអាទិត្យ​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង​ពេជ្រ ប៊ុ​ន​ឆេ​ន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី

រាជធានី​ភ្នំពេញ ៖ ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង​ពេជ្រ ប៊ុ​ន​ឆេ​ន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី ថ្ងៃអាទិត្យ ទី​១ មក​រា ខានស្អែក​នេះ ។ ឡុ​ង ជិន ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ រុងរឿង​ឡេ​ក ស​.​ច​.​បួ​សាយ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ខណៈ​ពេជ្រ ប៊ុ​ន​ឆេ​ន ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ សង​ឃុំ ស​.​ច សាយ​បួរ ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។

ឡុ​ង ជិន ធ្លាប់​ប្រកួត​៣៦​ដង ឈ្នះ​២៧​ដង ចាញ់​៦​ដង ស្មើ​៣​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៧​ដង ក្នុង​ពេល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៨៣​ដង ឈ្នះ​៦០​ដង ចាញ់​២០​ដង និង​ស្មើ​៣​ដង ។ គូ​នេះ​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​ទេ ដូច្នេះ​គេ​រង់ចាំ​មើល​ថា​តើ​ឡុ​ង ជិន ដែល​មាន​ប្រវត្តិ​ប្រកួត​តិច​ជាង​កីឡាករ​ថៃ​ដាច់​ឆ្ងាយ​យ៉ាងនេះ​អាច​តស៊ូប្រកួត​​បាន​ប៉ុន្មាន​ទឹក។

រីឯ​ពេជ្រ ប៊ុ​ន​ឆេ​ន ធ្លាប់​ប្រកួត​៣៨​ដង ឈ្នះ​៣៥​ដង ចាញ់​៣​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់២១​ដង ក្នុង​ពេល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៤៩​ដង ឈ្នះ​៣៥​ដង ចាញ់​១១​ដង ស្មើ​៣​ដង ។

គូ​នេះ​ថ្វី​ដ្បិតតែ​មាន​ប្រវត្តិ​ប្រកួត​លើសខ្វះ​គ្នា​បន្តិច​មែន​តែ​កុំ​មើល​ស្រាល​លើ​ពេជ្រ ប៊ុ​ន​ឆេ​ន ឱ្យ​សោះ ព្រោះ​អ្នក​ប្រដាល់​មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​រូប​នេះ មាន​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​ខ្ពស់​គ្រាន់បើ ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​មាន កីឡាករ ប្រោ​ង រតនា មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ កេ​ត ចាន់​ឌី មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ។ កីឡាករ ឡុ​ង ខេត្ត មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធប្រកួត​ជាមួយ​កីឡាករ ធន់ មក​រា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ។ កីឡាករ​ភិន សុទី មក​ពី​ក្លិប​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក ប្រកួត​ជាមួយ​កីឡាករ ហាក់ ប៉ាន់​ធី មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក និង​គូ​ចុង​ក្រោយ​កីឡាករ ជា កំសត់ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ ម៉េ​ង សុខសាន្ត មក​ពី​ក្លិប​កុលបុត្រ​គុន​ខ្មែរ ៕