ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លៀសហាលនេះឆ្ងាញ់មែនហើយ​ ​ចឹង​មែនយក្សចុះមកលក់ទេ​…!

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ការ​តុបតែង​ខ្លួន​ប្លែក​ៗ​ ធ្វើ​ឱ្យ​មុខរបរ​លក់​លៀស​ហាលមានការ​ចាប់អារម្មណ៍​ពី​អ្នកទិញ និង​កើន​នូវ​ប្រាក់​ចំណូល​ដើម្បី​ធ្វើ​យ៉ាងណា ​ឱ្យ​ទទួល​បាន​នូវ​ប្រាក់​ចំណូល​មានការ​កើនឡើង​នោះ បុរស​ម្នាក់​បាន​គូរ​មុខ និង​ខ្លួន​ជា​យក្ស​ល្ខោន ដើរ​លក់​លៀស​​ហាល​នៅ​គ្រប់​ច្រកល្ហក​​​ក្នុង​រាជធានី​ភ្នំពេញ ។

រាជធានីភ្នំពេញ ៖ ការ​តុបតែង​ខ្លួន​ប្លែក​ៗ​ ធ្វើ​ឱ្យ​មុខរបរ​លក់​លៀស​ហាលមានការ​ចាប់អារម្មណ៍​ពី​អ្នកទិញ និង​កើន​នូវ​ប្រាក់​ចំណូល​ដើម្បី​ធ្វើ​យ៉ាងណា ​ឱ្យ​ទទួល​បាន​នូវ​ប្រាក់​ចំណូល​មានការ​កើនឡើង​នោះ បុរស​ម្នាក់​បាន​គូរ​មុខ និង​ខ្លួន​ជា​យក្ស​ល្ខោន ដើរ​លក់​លៀស​​ហាល​នៅ​គ្រប់​ច្រកល្ហក​​​ក្នុង​រាជធានី​ភ្នំពេញ ។

ពិសេស​នៅ​ម្តុំ​ផ្សា​របឹង​កេងកង ផ្សារ​ថ្មី អូរ​ឬ​ស្សី និង​ផ្សារ​ដេប៉ូ ហើយ​ក៏​មាន​គារ​ចាប់​អារ​ម្មយ៉ាង​ខ្លាំង​ ពី​សំណាក់​ប្រជាពលរដ្ឋ​ទូរ​ទៅ ជា​ពិសេស​​អ្នកតំណើរ​នៅ​តាម​ដងផ្លូវ និង​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផង​ដែរ​។

ជួប​ជាមួយ​​​កោះសន្តិភាព​ បុរស​រូប​នោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា រូប​គាត់​មានឈ្មោះម៉ុ​ក បិ​ន អាយុ២៤​ឆ្នាំ ជា​​លក់​លៀស​ហាល ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន មានស្រុក​កំណើត​នៅ​ភូមិ​ពោធិ ឃុំ ប្រ​ធាតុ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

ដោយសារ​តែ​ជីវភាព​គ្រួសារ​របស់​ឪពុក​ម្តាយ​​​គាត់​មាន​ភាព​ក្រីក្រ និង​មានការ​លំបាក​យ៉ាង​ខ្លាំង​នោះ រូប​គាត់​ក៏​បាន​សម្រេចចិត្ត​ចេញពី​ស្រុក​កំណើត​ មក​រកស៊ី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ អស់​រយៈ​​ពេល​ជិត១០​ឆ្នាំ​ហើយ ដោយ​ប្រកប​របរ​ចិញ្ចឹមជីវិត «លក់​លៀស​ហាល​» ​។​

ដោយ​កាលពីមុន​តំបូង​រូប​គាត់​បាន​ដើរ​លក់​លៀស​ហាល​នៅ​គ្រប់​ច្រកល្ហក​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រក​ប្រាក់​យក​ទៅ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់​គាត់​នៅ​ឯ​ស្រុក ដែល​ជួប​នូវ​ការ​លំបាក​យ៉ាង​ខ្លាំង​នោះ​។​តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា តែ​ការ​ប្រកប​មុខ​បរ​លក់​លៀស​ហាល​របស់​គាត់​នោះ ហាក់បីដូចជា​មិន​ទួល​បាន​នូវ​ការ​គាំទ្ររ​អំពី​សំណាក់​ប្រជាពលរដ្ឋ​ទូរ​ទៅ​ក៏​ដូច​ជា​អតិថិជន​ដែល​និយម​ហូប​លៀស​ហាល​ឡើយ ហើយ​រូប​គាត់​ក៏​មិន​បាន​តុបតែង​ខ្លួន​អ្វី​ឱ្យ​ប្លែក​នោះ​ដែរ​។​រហូត​មក​ដល់​ប៉ុន្មាន​ឆ្នាំ​ចុ​ង្រោ​យ​នេះ រូប​គាត់​ក៏​មានគំនិត​កែ​ច្នៃ​ដោយ​យក​ធុងបាស់​ដាក់​ភ្ជាប់​ជាមួយ​និង​រទេះ​លៀស​ហាល​របស់​គាត់ ដោត​ដើរ​លក់​ជា​ធ្ម​តា ដោយ​ការ​ចាក់​ធុងបាស់​ដើរ​លក់​លៀស​ហាល​នោះ​ហាក់បីដូចជា​មានការ​ចាប់អារម្មណ៍​គ្រាន់បើ​អំពី​សំណាក់​អ្នកទិញ និង​ទទួល​បាន​នូវ​ប្រាក់​កំរៃ​កើនឡើង​ជាង​មុន​ដោយ​ក្នុង​មួយ​ថ្ងៃ​លក់​បាន​ប្រាក់​ចំនួន​ជាង១០​ម៉ឺន​រៀល​។​

រហូត​មក​ដល់​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ រូប​គាត់​ក៏​បែកគំនិត​ដោយ​តុបតែង​ខ្លួន និង​គូ​មុខជា​យក្ស​ល្ខោន​រុញ​រទេះ​ដើរ​លក់​លៀស​ហាល​វិញ​ម្តង ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ​រូប​គា​តើ​លក់​លៀស​ហាល​អស់​ចំនួន ៣ តៅ និង​បាន​ប្រាក់​ចំណូល​កើនឡើង​ជាង​មុន​ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ​មិន​តិច​ជាង ២០​ម៉ឺន​រៀល​ឡើយ មិនតែប៉ុណ្ណោះ​ជួនកាល​ក៏​មាន​សប្បុរសជន​ទាំង​ខ្មែរ និង​បរទេស​ផ្តល់​ប្រាក់​ឱ្យ​ថែម​ទៀត​ផង​។

ក្រោយ​ពី​មានការ​តុបតែង​ខ្លួន​ប្លែក​ៗ បែប​ជា​យក្ស​ល្ខោន​របស់​គាត់​ដើរ​លក់​លៀស​ហាល​របស់​គាត់​ក្នុង​មួយ​រយះ​ចុង​ក្រោយ​កន្លង​មកនេះ មុខរប​របស់​គាត់​ហាក់បីដូចជា​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​អំពី​សំណាក់​មនុស្ស​ទូរ​ទៅ​យ៉ាង​ខ្លាំង និង​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ផង​ដែរ​។

លោក​ក៏​បាន​រៀបរាប់​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​នូវ​ការ​គាំទ្ររ​អំពី​សំណាក់​ប្រជាពលរដ្ឋ​យ៉ាងច្រើន​នូវ​ការ​តុបតែង​ខ្លួន​ជា​យក្ស​ល្ខោន​ដើរ​លក់​លៀស​ហាល​របស់​គាត់​នេះ​ដែរ លោក​ក៏​មាន​គម្រោង​និង​ធ្វើ​អ្វី​ឱ្យ​កាន់តែ​ប្លែក​ៗ​ជាង​នេះ​តទៅ​ទៀត​ផង​ដែរ ដោយ​នឹង​ធ្វើការ​តុ​ម​តែង​ម៉ូ​ដ​សក់ និង​តុបតែង​ខ្លួន​ឱ្យ​ដូច​ជា​តារា​សម្តែង​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ​។

គូរ​បញ្ជាក់​ថា ក្នុង​ការ​តុបតែង​ខ្លួន និង​គូ​មុខមាត់​ជា​យក្ស​ល្ខោន​ដើរ​លក់​លៀស​ហាល​របស់​បុរស​ម្នាក់​ខាងលើ​នេះ​ដែរ​គឺ​មានការ​ចាប់​អារ​ម្មរណ៍​អំពី​សំណាក់​មនុស្ស​ជា​ច្រើន និង​ជា​ពិសេស​គឺ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផង​ដែរ ដែល​បងប្អូន​មួយ​ចំនួន​បាន​ប្រទះ​ឃើញ​នៅ​តាម​ដងផ្លូវ​និង​នាំ​គ្នា​ថត​បង្ហោះ​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នោះ​។