ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គម្រោង​ទី​8 ​ចាប់​ដំណើរការ​សាងសង់​ជា​ផ្លូវការ​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរី​ភ្នំពេញ​ថ្មី​គម្រោង​ទី​៨​ដែល​មា​នទី​តាំងនៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ សាងសង់​នៅ​លើ​ផ្ទៃដី​ជាង​៦​ហិ​កតា​នោះ បាន​ធ្វើ​ពិធី​ក្រុង​ពាលី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​បុក​គ្រឹះ​ដំណើរការ​សាងសង់​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ទី​២៨ ធ្នូ កន្លង​មកនេះ ។

រាជធានី​ភ្នំពេញ ៖ បុរី​ភ្នំពេញ​ថ្មី​គម្រោង​ទី​៨​ដែល​មា​នទី​តាំងនៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ សាងសង់​នៅ​លើ​ផ្ទៃដី​ជាង​៦​ហិ​កតា​នោះ បាន​ធ្វើ​ពិធី​ក្រុង​ពាលី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​បុក​គ្រឹះ​ដំណើរការ​សាងសង់​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ទី​២៨ ធ្នូ កន្លង​មកនេះ ។ 

លោ ភូ សម្បត្តិ ជំនួយការ​ក្រុមហ៊ុន​បុរី​ភ្នំពេញ​ថ្មី បានឱ្យ​ដឹង​ថា បុរី​ភ្នំពេញ​ថ្មី​គម្រោង​ទី​៨​នេះ​ត្រូវ​ចំណាយពេល​២​ឆ្នាំ ដែល​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ​២០១៧ ។ អតិថិជន​ដែល​មាន​បំណង​ចង់​កក់​ទុក​មុន​នោះ សម្រាប់​ផ្ទះល្វែង​ដែល​អាច​ប្រកប​របរ​អាជីវកម្ម​បាន​ទទួល​ការ​បញ្ចុះតម្លៃ1% ​ចំណែក​ប្រភេទ​វីឡា​វិញ​មានការ​បញ្ចុះតម្លៃ​២​% ហើយនឹងត្រូវ​បញ្ចប់ការសាងសង់នៅ​ឆ្នាំ២០១៩។

បុរី​ភ្នំពេញ​ថ្មី​គ្រប់​ទីកន្លែង​ចាប់តាំងពី​គម្រោង​ទី​១​ដល់ទី​៨ សុទ្ធតែ​ជ្រើស​យក​ទីតាំង​ល្អ​ជាប់​នឹង​ផ្លូវ​ធំ ជា​តំបន់​ដែល​មានការ​អភិវឌ្ឍ ។ បុរី​ភ្នំពេញ​ថ្មី​គម្រោង​ទី​៨​នេះ មាន​ប្រភេទ​ផ្ទះល្វែង វីឡា វីឡា​កូនកាត់​ប្រភេទ​តូច និង​មធ្យម វីឡា​ភ្លោះ​និង​វីឡា​ឃ្វី​ន ។ តម្លៃ​របស់​វា​មាន​ចាប់ពី​១០​ម៉ឺន​ដុល្លារ​ដល់​៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ អតិថិជន​ដែល​មាន​បំណង​ចង់​ជាវ​ជា​លក្ខណៈ​បង់​រំលស់​គឺ​អាច​មាន​រយៈ ពេល​រហូត​ដល់​២០​ឆ្នាំ ។

បុរី​ភ្នំពេញ​ថ្មី ត្រូវ​បាន​សាងសង់​ឡើង​មាន​លក្ខណៈ​ទំនើប​តាម​ស្តង់ដារ​ត្រឹមត្រូវ ទាំង​ការ​បុក​គ្រឹះ និង​ការ​រៀបចំ​ប្រព័ន្ធ​លូ ។ គ្រប់​ប្រភេទ​អគារ​របស់​បុរី​ភ្នំពេញ​ថ្មី សុទ្ធតែ​មិន​ត្រឹមតែ​មាន​លក្ខណៈ​រឹង​មាំ​ល្អ​ប៉ុណ្ណោះ​នោះ​ទេ ថែម​ទាំង​ជា​ប្រភេទ​អគារ​ដែល​មាន​លក្ខណៈ​ទាក់ទាញ​បំផុត ទាំង​មាន​សោភ័ណ​ភាព​ស្រស់​ស្អាត មាន​ភាព​ស៊ី​វិ​ល័យ​ទាន់សម័យ បរិយាកាស​ខ្យល់អាកាស​ជុំវិញ​បរិសុទ្ធ​ល្អ ជា​ជម្រើស​ដ៏​សក្ដិ​សម​បំផុត​សម្រាប់​មនុស្ស​ទាន់សម័យ​រស់នៅ ។

អ្នក​ដែល​មាន​បំណង​ចង់​ជាវ​ផ្ទះល្វែងសម្រាប់​ប្រកប​របរ​អាជីវកម្ម គឺ​ពិតជា​មិន​ខកបំណង​ឡើយ ព្រោះ​ការ​សាងសង់​នៅ​លើ​ផ្លូវ​ធំ ។ ចំណែក​ប្រភេទ​វីឡា​វិញ ត្រូវ​បាន​សាងសង់​យ៉ាង​ទំនើប ទីធ្លា​ចត​រថយន្ត​ធំ​ទូលាយ មាន​ដើមឈើ​ធំ​ៗ សួនច្បារ​ស្រស់​ស្អាត ធ្វើ​ឱ្យ​ជីវិត​នៃ​ការ​រស់នៅ​ប្រកប​ទៅ​ដោយ​សុភមង្គល សុខដុមរម​នា និង​ថ្លៃថ្នូរ​បំផុត ។បុរី​ភ្នំពេញ​ថ្មី សាងសង់​ឡើង​ដោយ​ផ្អែក​ទៅ​លើ​គោលការណ៍​ចម្បង​ចំនួន​៣​គឺ​គុណភាព សោភ័ណ​ភាព និង​ឧត្តមភាព ។

ហើយ​អ្វី​ដែល​ជា​កត្តា​សំខាន់​ដែល​នាំ​ឱ្យ​បុរី​ភ្នំពេញ​ថ្មី​ឈាន​មក​ដល់​ការ​សម្រេច​បាន​ជោគជ័យ​សព្វ​ថ្ងៃនេះ គឺ​ដោយសារ​គោល នយោ បាយ​ឈ្នះ​-​ឈ្នះ​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរា ជាណាចក្រ​កម្ពុជា ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ពេញលេញ មានការ​រីក​ចម្រើន​គ្រប់​វិស័យ សេដ្ឋកិច្ចជាតិ​លូតលាស់៕