ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​ចំណេញ​ឧស្សាហកម្ម​របស់​ចិន​កើនឡើង​លឿន

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ ប្រាក់​ចំណេញ​ក្នុង​វិស័យ​ឧស្សាហកម្ម​របស់​ចិន បាន​កើនឡើង​កាលពី​ខែ​មុន ដោយសារ​តែ​ការ​កើនឡើង​នៃ​តម្លៃ​ទំនិញ ។

ការិយាល័យ​ស្ថិតិ​ជាតិ​ឱ្យ​ដឹង​នៅ​ថ្ងៃ​អង្គា​រថា ប្រាក់​ចំណេញ​ឧស្សាហកម្ម​នៅ​ខែវិច្ឆិកា បាន​កើនឡើង​

ប្រទេស​ចិន ៖ ប្រាក់​ចំណេញ​ក្នុង​វិស័យ​ឧស្សាហកម្ម​របស់​ចិន បាន​កើនឡើង​កាលពី​ខែ​មុន ដោយសារ​តែ​ការ​កើនឡើង​នៃ​តម្លៃ​ទំនិញ ។

ការិយាល័យ​ស្ថិតិ​ជាតិ​ឱ្យ​ដឹង​នៅ​ថ្ងៃ​អង្គា​រថា ប្រាក់​ចំណេញ​ឧស្សាហកម្ម​នៅ​ខែវិច្ឆិកា បាន​កើនឡើង​១៤,៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ខណៈ​ខែតុលា ស្មើនឹង​៩,៨%​។ ទិន្នន័យ​នេះ គឺ​ដោយសារ​សហគ្រាស​ធំ​ៗ​មាន​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​ច្រើន​ជាង​២០​លាន​យន់ ។

សម្រាប់​រយៈពេល​១១​ខែ​ដំបូង​ឆ្នាំ​នេះ ប្រាក់​ចំណេញ​រួម​គ្នា​បាន​កើនឡើង​៩,៤% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន កើនឡើង​០,៨% លឿន​ជាង​រយៈពេល​១០​ខែ​ដំបូង​ឆ្នាំ​នេះ ។

« ភាព​ប្រសើរ​ឡើង​នេះ​ដោយសារ​តែ​តម្លៃ​ទំនិញ​កើនឡើង ខណៈ​អតិផរណា​ស​ន្ទ​ស្សន៍​តម្លៃ​ផលិត​បាន​កើនឡើង​យ៉ាង​ខ្លាំង​ដល់​ទៅ​៣,៣% ក្នុង​ខែវិច្ឆិកា » ។ នេះ​បើ​តាម​ក្រុម​អ្នកវិភាគ​ក្រុមហ៊ុន Nomura Securities ។

ក្រុម​អ្នកវិភាគ​បន្ត​ថា កត្តា​នេះ​នឹង​បន្ត​មាន​ឥទ្ធិពល​នៅ​ក្នុង​ខែ​នេះ ដើម្បី​ធ្វើ​ឲ្យ​កំណើន​ប្រាក់​ចំណេញ​ឧស្សាហកម្ម​កើនឡើង ។ ប៉ុន្តែ​ក្នុង​ទិន្នន័យ​លម្អិត​នៅ​ខែវិច្ឆិកា បាន​បង្ហាញ​ពី​ការ​អភិវឌ្ឍ​គ្មាន​តុល្យភាព​រវាង​វិស័យ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ និង​ឯកជន ។

ទិន្នន័យ​ផ្លូវការ​បង្ហាញ​ថា កំណើន​ប្រាក់​ចំណេញ​សម្រាប់​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​កើនឡើង​ពី​៣,៤%​ទៅ​៨,២% ក្នុង​រយៈពេល​១១​ខែ​ដំបូង​ឆ្នាំ​នេះ ។ ប៉ុន្តែ​សម្រាប់​សហគ្រាស​ឯកជន​បាន​ធ្លាក់​ចុះ​០,៧% មក​នៅ​ត្រឹម​៥,៩% ។

លោក He Ping បុគ្គលិក​របស់​ទូរទស្សន៍ NBS និយាយ​ថា ៖ « ការ​ចំណាយ​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ខែវិច្ឆិកា ដែល​ជា​សញ្ញា​ល្អ​សម្រាប់​កំណើន​នា​ពេល​អនាគត » ៕