ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាសអញ្ជើញ​ភ្ញៀវ​តាម​ហ្វេសប៊ុក មនុស្ស​រាប់​ពាន់​នាក់​មក​ចូល​រួម​ពិធី

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មនុស្ស​ជា​ច្រើន​ពាន់​នាក់​បាន​ចូលរួម​ពិធីបុណ្យ​ខួបកំណើត​ក្មេង​ស្រី​ម្នាក់​គម្រប់​១៥​ឆ្នាំ​កាលពី​ថ្ងៃ​ទី​២៦ ធ្នូ ២០១៦ នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ពី​ការ​អញ្ជើញ​តាម​ហ៊េ្វ​ស​ប៊ុ​ក​

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មនុស្ស​ជា​ច្រើន​ពាន់​នាក់​បាន​ចូលរួម​ពិធីបុណ្យ​ខួបកំណើត​ក្មេង​ស្រី​ម្នាក់​គម្រប់​១៥​ឆ្នាំ​កាលពី​ថ្ងៃ​ទី​២៦ ធ្នូ ២០១៦ នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ពី​ការ​អញ្ជើញ​តាម​ហ៊េ្វ​ស​ប៊ុ​ក​របស់​ម្ចាស់​កម្មវិធី ។

ខួបកំណើត​នោះ​រៀបចំ​ឡើង​នៅ​កសិដ្ឋាន​មួយ​ក្នុង​រដ្ឋ​សាន​ល្វី​ប៉ូ​តូ​ស៊ី ប្រទេស​ម៉ិ​ក​ស៊ិ​ក ដល់​នាង​រូ​ប៊ី អុ​ី​បា​រ៉ា ដោយ​មាន​ស្លាក​បដា​ធំ​មួយ​សរសេរ​ថា «​រីករាយ​ក្នុង​ថ្ងៃ​ខួបកំណើត​គម្រប់​១៥​ឆ្នាំ​របស់ខ្ញុំ​» រួម​ទាំង​មាន​ពិធីជប់លៀង​អាហារ​ជូន​ភ្ញៀវ ។

មនុស្ស​ជា​ច្រើន​ពាន់​នាក់​បាន​ចូលរួម​ក្នុង​ពិធី​ខួបកំណើត​នោះ ចាត់​ទុក​ថា​ជា​ប្រពៃណី​មួយ​ដែល​រៀបចំ​ឡើង​សម្រាប់​កូនចៅ​នៅ​ពេល​ធំ​ពេញក្រមុំ​នៅ​ម៉ិ​ក​ស៊ិ​ក ។ មាន​ក្រុម​គ្រួសារ​ជា​ច្រើន​ចំណាយ​ប្រាក់​សន្ធឹកសន្ធាប់​ដើម្បី​បញ្ជាក់​ពី​ភាព​ពេញវ័យ​របស់​កូនស្រី​ខ្លួន ។

ពិធី​ខួបកំណើត​របស់​ក្មេង​ស្រី​នោះ​បាន​ក្លាយជា​រឿង​ដ៏​ធំ​មួយ ព្រោះ​ឪពុក​ម្តាយ​បាន​ប្រកាស​អញ្ជើញ​ភ្ញៀវ​ឱ្យ​ចូលរួម​តាម​ហ៊េ្វ​ស​ប៊ុ​ក ។ វា​ជា​ការ​អញ្ជើញ​អ្នក​រស់នៅ​ក្នុងភូមិ ប៉ុន្តែ​ដោយសារ​ហ៊េ្វ​ស​ប៊ុ​ក​មើលឃើញ​នៅ​គ្រប់​ទិស​ទី ដូច្នេះ​មនុស្ស​ម្នា​បាន​ទៅ​ចូលរួម​ធ្វើ​ឱ្យ​ម្ចាស់​កម្មវិធី​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ៕