ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ជិត​​​៤០​នាក់​ឆ្លង​ដែន​ខុសច្បាប់​ ត្រូវ​យោធា​ថៃ​ឃាត់ខ្លួន

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ប្រុស​ស្រី​ចំនួន​៣៩​នាក់ ដែល​ចាញ់បោក​មេខ្យល់​លួច​ឆ្លង​ដែន​

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ប្រុស​ស្រី​ចំនួន​៣៩​នាក់ ដែល​ចាញ់បោក​មេខ្យល់​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ត្រូវ​បាន​យោធា​ថៃ ឃាត់ខ្លួន​ក្នុងភូមិ​សាស្ត្រ ស្រុក​អារញ្ញ ស្រុក​តាប់​ប្រា​យ៉ា​ខេត្ត​ស្រះ​កែវ កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២២​ ដើម្បី​យក​ទៅ​សួរនាំ ។

​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​កម្លាំង​សមត្ថកិច្ច​ការពារ​ព្រំដែន​របស់​ថៃ​ជា​ច្រើន​គោលដៅ ដោយ​មាន​កម្លាំង​ទាហាន​ប្រាណ​អង្គភាព​ទី​១២ អង្គភាព​ចំពោះ​កិច្ច​ទាហានជើងគោក​ទី​១១១ ស្រុក​តា​ព្រះ​យ៉ា នឹង​សមត្ថ​កិ​ចក​ច​ទាហាន​ប្រាណ​អង្គភាព​ទី​១៣ បាន​ធ្វើការ​ដើរ​ល្បាត ត្រួតពិនិត្យ ដើម្បី​ការពារ​នឹង​ទប់ស្កាត់​ការ​លួច​ឆ្លង​ដែន​ចូល​ប្រទេស​ដោយ​ខុសច្បាប់ បរិវេណ​ព្រំដែន​ថៃ​-​កម្ពុជា ក្នុងភូមិ​សាស្ត្រ​ស្រុក​អារញ្ញ នឹង​ស្រុក​តាប​ប្រា​យ៉ា របស់​ខេត្ត​ស្រះ​កែវ តាម​វិធានការ​ការពារ​នឹង​គ្រប់គ្រង​ការ​រា​ត្បា​ត​ជម្ងឺ​កូ​វី​ដ​-១៩ រួម​ទាំង​ជម្ងឺ​អុត​ស្វា​ផង​ដែរ​នោះ​។

​តាម​ប្រភព​បន្ត​ថា​ ​សមត្ថកិច្ច​ថៃ​ល្បាត​នឹង​ត្រួតពិនិត្យ​ និង​ភូមិសាស្ត្រ​ទទួលខុសត្រូវ ក៏​បាន​ជួប​ប្រទះ​មនុស្ស​ជា​ច្រើន​នាក់​គួរ​ឲ្យ​សង្ស័យ ស្រប​ពេល​ដើរមក​តាម​ច្រករបៀង​ទើប​ហៅ​ឲ្យ​ឈប់​ដើម្បី​ត្រួតពិនិត្យ នឹង​បាន​ប្រទះ​ឃើញ​ពលករ​ខ្មែរ​ប្រុស ស្រី ចំនួន​៣៩​នាក់ ក្រោយ​ធ្វើការ​ឆែកឆេរ សមត្ថកិច្ច​ថៃ​បាន​នាំ​ខ្លួន​យក​ទៅ​សួរនាំ​បន្ថែម នឹង​បញ្ជូន​ខ្លួន​ពលករ​ខ្មែរ​ទាំងអស់​យក​ទៅ​ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ