ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ឥណ្ឌា​រៀប​ការកូន​ក្រមុំ​កំព្រា​ឪពុក​23​នាក់

7 ឆ្នាំ មុន

លោក Mahesh Savani គឺជា​មហាសេដ្ឋី​លក់​ពេជ្រ​ម្នាក់ ជនជាតិ​ឥណ្ឌា បាន​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ជា​ក្រុម​ដល់​នារី​ជា​កូនកំព្រា​ឪពុក​ចំនួន​២៣​នាក់ ពី​គ្រួសារ​ក្រីក្រ​នៅ​ក្នុង​ទីក្រុង Surat រដ្ឋ Gujavat នៅ

លោក Mahesh Savani គឺជា​មហាសេដ្ឋី​លក់​ពេជ្រ​ម្នាក់ ជនជាតិ​ឥណ្ឌា បាន​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ជា​ក្រុម​ដល់​នារី​ជា​កូនកំព្រា​ឪពុក​ចំនួន​២៣​នាក់ ពី​គ្រួសារ​ក្រីក្រ​នៅ​ក្នុង​ទីក្រុង Surat រដ្ឋ Gujavat នៅ​ក្នុង​ទិវា​បុណ្យ​គ្រី​ស្មា​សនា​ថ្ងៃ​ទី​២៥ ធ្នូ ឆ្នាំ២០១៦ ។ កូនប្រុស​២​នាក់​របស់​លោក Mahesh Savani ជា​កូនកំលោះ​នៅ​ក្នុង​ពិធី​នោះ​ផង
ដែរ ។

«Daily Mail» ផ្សាយ​ថា នៅ​ក្នុង​អាពាហ៍ពិពាហ៍​នោះ​លោក Savani បាន​ចែក​មាស និង​ឧបករណ៍​ប្រើប្រាស់​ដូច​ជា​គ្រែ និង​សា​ឡុ​ងដល់​កូនក្រមុំ ដើម្បី​កសាង​ជីវិត​ថ្មី​ក្នុង​ក្រុម​គ្រួសារ​ដែល​មាន​តម្លៃ​សរុប​៥០០,០០០​រូពី (​ប្រាក់​ឥណ្ឌា​) ឬ​ប្រហែល​៧,៦០០​ដុល្លារ​ក្នុងម្នាក់ ។

ក្នុង​ពេល​កន្លង​មក​លោក Savani បាន​រៀបចំ​ពិធី​រៀប​អាពាហ៍ពិពាហ៍​ជា​ក្រុម​ប្រភេទ​នេះ​ហៅ​ថា «Kanyadaan» ជា​រៀង​រាល់​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​២០១២ ដោយ​មានកូន​ក្រមុំ​កំព្រា​ឪពុក​បាន​រៀប​ការ​ជាង​៧០០​នាក់ ៕