ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្គេ​ម Clash of Clans ត្រូវ​បាន​ហាម​នៅ​អីុរ៉​ង់

7 ឆ្នាំ មុន

ប្រទេស​អីុ​រ៉​ង់​សម្រេច​កំណត់ព្រំដែន​សម្រាប់​ការ​លេង​ហ្គេ​ម​ទូរស័ព្ទ​ដ៏​ល្បីល្បាញ​ឈ្មោះ Clash Of Clan ។ រដ្ឋាភិបាល​អីុ​រ៉​ង់​សម្រេច​ហាមប្រាម​នេះ ដោយ​លើក​ហេតុផល​ថា ទាក់​ទង់​នឹង​ចិត្តវិទូ​ដែល​បាន​និយាយ​ថា

ប្រទេស​អីុ​រ៉​ង់​សម្រេច​កំណត់ព្រំដែន​សម្រាប់​ការ​លេង​ហ្គេ​ម​ទូរស័ព្ទ​ដ៏​ល្បីល្បាញ​ឈ្មោះ Clash Of Clan ។ រដ្ឋាភិបាល​អីុ​រ៉​ង់​សម្រេច​ហាមប្រាម​នេះ ដោយ​លើក​ហេតុផល​ថា ទាក់​ទង់​នឹង​ចិត្តវិទូ​ដែល​បាន​និយាយ​ថា ហ្គេ​ម​នោះ​នឹង​ជំរុញ​ឲ្យ​មាន​អំពើ​ហិង្សា និង​បង្ក​ឲ្យ​មាន​ជម្លោះផ្ទៃក្នុង ។

ហ្គេ​ម​ទូរស័ព្ទ​មួយ​នេះ​នឹង​ជះ​ឥទ្ធិពល​ដល់​ក្រុមហ៊ុន​គ្រួសារ ប្រសិនបើ​យុវជន​ញៀន​នឹង​ហ្គេ​ម​មួយ​នេះ ។ នេះ​បើ​តាម​ការប្រមាណ​ពី​មន្ត្រី​ប៉ូលិស​អីុ​ន​ធើ​រ​ណែ​ត ។ តាម​ទិន្នន័យ​ដែល​ប្រមូល​បាន​នៅ​ដើមឆ្នាំ​នេះ បង្ហាញ​ថា អ្នកលេង​ហ្គេ​ម​នៅ​លើ​ទូរស័ព្ទ​មាន​ចំនួន​៦៤​ភាគរយ ។ សេចក្តីសម្រេច​នៃ​ការ​កំណត់ព្រំដែន​សម្រាប់​ការ​លេង​ហ្គេ​ម​Clash Of Clans នៅ​ទូ​ទាំង​ប្រទេស​អីុ​រ៉​ង់ បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ទី​២៧ ធ្នូ​មក ។

អ្នកគាំទ្រ​ហ្គេ​ម​នេះ​នៅ​ក្នុង​ប្រទេស​អីុ​រ៉​ង​បាន​និយាយ​ថា មាន​អ្នកលេង​ហ្គេ​ម​នេះ​ជា​ច្រើន​មាន​បញ្ហា​ក្នុង​ការ​ចូល​ទៅ​លេង​ដែល​តម្រូវ​ឲ្យ​ភ្ជាប់​អីុន​ធើ​រ​ណែ​ត​សិន ។ មាន​អ្នកខ្លះ​ដែល​ជា​ប្រិ​យ​មិត្ត​របស់​ហ្គេ​ម​និយាយ​ថា ប្រហែលជា​មានការ​កំណត់​អាយុ​សម្រាប់​អ្នកលេង​ហ្គេ​ម​នេះ ប៉ុន្តែ​ពេល​នេះ​អ្នក​ចូល​ចិត្ត​លេង​ហ្គេ​ម​ទាំង​អស់នោះ​កំពុង​ទទួល​រង​ការ​រំខាន ។
នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក​អនុប្រធាន​គណៈមេធាវី​ប្រទេស​អីុ​រ៉​ង់ Dr. Abdolsamad Khoramabadi និយាយ​ថា ការ​សម្រេច​ភាគច្រើន​ក្នុង​កិច្ចប្រជុំ​នោះ​សម្រេច​កំណត់ព្រំដែន​សម្រាប់​អ្នក​ដែល​អាច​លេង​ហ្គេ​ម​នេះ​បាន ។

ប្រទេស​អីុ​រ៉​ង់​ក៏​មាន​ប្រវត្តិ​ក្នុង​ការ​រារាំង​ហ្គេ​ម​ដែល​ពេញ​និយម​បំផុត​កន្លង​មក​ហើយ ។ តួយ៉ាង​ក្នុង​ខែ សីហា រដ្ឋាភិបាល​អីុ​រ៉​ង់​សម្រេច​ផ្អាក​ហ្គេ​ម​Pokemon Go ដោយ​យក​ហេតុ​ផល​​ថា ភ័យ​ខ្លាច​អំពី​ប៉ះពាល់​ប្រព័ន្ធ​ហ្គេ​ម​ផ្សេង​ទៀត ដែល​នៅ​ក្នុងស្រុក ។

Clash of Clans ជា​ហ្គេ​ម​ដែល​បង្កើត​ដោយ​ក្រុមហ៊ុន Supercell របស់​ប្រទេស​ហ្វាំ​ង​ឡង់ បាន​ក្លាយជា​ហ្គេ​ម​ពេល​ពេញ​និយម​បំផុត​នៅ​ទូ​ទាំង​ពិភពលោក ក្នុង​នោះ​ប្រទេស​កម្ពុជា​ក៏​មាន​ប្រិ​យ​មិត្ត​មិន​តិច​លាន​ដែរ ដែល​បាន​លេង​ហ្គេ​ម​នេះ​។ វា​ជា​ប្រភេទ​ហ្គេ​ម​ដែល​តម្រូវ​ឲ្យ​អ្នកលេង​បង្កើត​ភូមិ បន្ទាប់​មក​ត្រូវ​កសាង​របង​ការពារ​ភូមិ និង​ចេះ​ប្រើប្រាស់​កងទ័ព​ដែល​បាន​បង្កើត​ក្នុងភូមិ​ដើម្បី​ការពារ ឬ​វាយប្រហារ​លើ​អ្នកលេង​ហ្គេ​ម​នេះ​ដូច​គ្នា ។

ដើមឆ្នាំ​នេះ​ក្រុមហ៊ុន Supercell បាន​ប្រកាស​ថា មាន​អ្នកលេង​ហ្គេ​ម Clash of Clans ចំនួន​១០០​លាន​នាក់​ហើយ ដែល​កំពុង​លេង​ហ្គេ​ម​នេះ​ក្នុង​មួយ​ថ្ងៃ​ៗ ។ ហើយ​នៅ​ខែ​ក​ក្ត​ដា ក្រុមហ៊ុន​ចិន Tencent បាន​ទិញ​យក​ភាគហ៊ុន​ពី​ក្រុមហ៊ុន Supercell ប្រមាណ​៨៤,៣​ភាគរយ ដែល​តម្លៃ​សរុប​សម្រាប់​ក្រុមហ៊ុន​នេះ​មាន​ចំនួន​១០,២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ៕