ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​គិត​អវិជ្ជមាន​អាច​បង្ក​ជា​ជំងឺមហារីក​ដែរ​ទេ ?

7 ឆ្នាំ មុន

តើ​អ្នក​ណា​មិន​មានការ​ភ័យ​ខ្លាច​អំពី​ជំងឺមហារីក? តើ​អ្នកដឹង​ទេ​ថា​ការ​គិត​អវិជ្ជមាន អាច​បង្ក​ឱ្យ​មាន​ជំងឺមហារីក? យើង​ប្រហែលជា​ធ្លាប់​បាន​អាន ឬឮ​នរណា​ម្នាក់​ប្រាប់​យើង​ថា វា​មិនល្អ​នោះ​ទេ​ក្នុង​ការ​គិត​អវិជ្ជមាន ដោយសារ

តើ​អ្នក​ណា​មិន​មានការ​ភ័យ​ខ្លាច​អំពី​ជំងឺមហារីក? តើ​អ្នកដឹង​ទេ​ថា​ការ​គិត​អវិជ្ជមាន អាច​បង្ក​ឱ្យ​មាន​ជំងឺមហារីក? យើង​ប្រហែលជា​ធ្លាប់​បាន​អាន ឬឮ​នរណា​ម្នាក់​ប្រាប់​យើង​ថា វា​មិនល្អ​នោះ​ទេ​ក្នុង​ការ​គិត​អវិជ្ជមាន ដោយសារ​គំនិត​អវិជ្ជមាន អាច​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​យ៉ាង​ខ្លាំង ។

ទម្លាប់​របប​អាហារ ការ​ប៉ះពាល់​ទៅ​នឹង​សារធាតុ​គីមី​មួយ​ចំនួន និង​ការ​បំពុលបរិស្ថាន ការ​ជក់បារី​ជាដើម អាច​នាំ​ឱ្យ​កើត​ជំងឺមហារីក​។ ទោះជា​យ៉ាងណា ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​នៅលើ​ប្រធានបទ​នេះ បាន​អះអាង​ថា ការ​គិត​អ​វិ​ជ្ជមាន អាច​ជា​មូលហេតុ​នៃ​ការ​កើត​ជំងឺមហារីក ។

ការ​គិត​អវិជ្ជមាន ពិតជា​មិនល្អ​សម្រាប់​សុខភាព​របស់​យើង ។ យើង​ខ្លួនឯង​ប្រហែលជា​បាន​កត់សម្គាល់​ឃើញ​ថា នៅ​ពេល​ដែល​យើង​គិត​អវិជ្ជមាន ឬ​ប្រសិនបើ​យើង​មាន​អារម្មណ៍​អវិជ្ជមាន​ដូច​ជា​ការ​ធ្លាក់​ទឹកចិត្ត ការ​ខឹង​ឆេវឆាវ យើង​ហាក់ដូចជា​មាន​អារម្មណ៍​អស់កម្លាំង​កាន់តែ​ខ្លាំង ក្តៅខ្លួន ប្រែប្រួល​ចំណង់​អាហារ ។

ដូច្នេះ​ក្រុម​អ្នកជំនាញ​បាន​និយាយ​ថា ការ​គិត​អវិជ្ជមាន អាច​ប៉ះពាល់​ដល់​សមាស​ភាគ​ខួរក្បាល​របស់​អ្នក​នៅ​ក្នុង​ផ្លូវ​មួយ​មិនល្អ និង​បង្ក​ឱ្យ​មានការ​បញ្ចេញ​អង់ស៊ីម​ដែល​នាំ​ឱ្យ​មាន​កំណើន​នៃ​កោសិកា​មហារីក​ក្នុង​រាង​កាយ ។ ដូច្នេះ​ការ​គិត​អវិជ្ជមាន អាច​ជា​កត្តា​មួយ​រួមចំណែក​ដល់​ការ​កើត​ជំងឺមហារីក ៕