ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បី​ពេញ​បាត់ដំបង ​មេ​ឆ្នោត​ធំ​លេខ​សម្គាល់​៩០០០​កំពុង​ដើរ​គំរាម​មេ​តូចតាច?

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ក្រុម​បើក​ល្បែង​ឆ្នោត (​កន្ទុយលេខ​) ដ៏​ធំ​មហិមា មាន​អំណាច​ផុត​លេខ ហើយ​ថែម​ទាំង​មាន​ជាប់​ខ្សែ​មន្ត្រី​ធំ​ៗ​នៅ​ពីក្រោយ​ខ្នង​យ៉ាង​រឹង​មាំ ដែល​មាន​លេខ​សម្គាល់ ​«៩០០០» ល្បី ល្បាញ​កន្លង​មក​ថា…

ខេត្តបាត់ដំបង​៖ ក្រុម​បើក​ល្បែង​ឆ្នោត (​កន្ទុយលេខ​) ដ៏​ធំ​មហិមា មាន​អំណាច​ផុត​លេខ ហើយ​ថែម​ទាំង​មាន​ជាប់​ខ្សែ​មន្ត្រី​ធំ​ៗ​នៅ​ពីក្រោយ​ខ្នង​យ៉ាង​រឹង​មាំ ដែល​មាន​លេខ​សម្គាល់ ​«៩០០០» ល្បី ល្បាញ​កន្លង​មក​ថា មិន​ខ្លាច​ច្បាប់ ឬសមត្ថកិច្ច​បន្តិច​សោះ​នេះ ពេល​នេះ​ល្បី​កាន់តែ​ខ្លាំង​ទ្វេ​ដង​ទៀត ដោយសារ​តែ​មេ​ល្បែង​ដ៏​ធំ​មហិមា​នេះ បាន​បញ្ជា​ឲ្យ​កូន​ដើរ​គំរាមកំហែង​អ្នក​កត់​កន្ទុយលេខ​តូចតាច​ឲ្យ​លក់​ឡើង​ឲ្យ​ខ្លួន បើ​មិន​ដូច្នោះ​ទេ ពួក​គេ​និង​បញ្ជា​ឲ្យ​កម្លាំង​បង្ក្រាប​របស់​ស្នងការ​ខេត្ត​ចុះ​ចាប់​តែ​ម្ដង​។

កោះសន្តិភាព ទ​ទួល​បាន​ព័​ត៌​មាន​ដ៏​គួរ​ឲ្យ​ខ្លាច​នេះពី​ប្រភព​ជា​ច្រើន នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា រួម​ទាំង​​សកម្មភាព​របស់​ក្រុម​មេ​ឆ្នោត​ជិះ​រថយន្ត​ទំនើប​ដើរ​គំរាម​អ្នក​កត់​កន្ទុយលេខ​កំប៉ិកកំប៉ុក​ដល់​ផ្ទះ​ទៀត​ផង ​។ ជាក់ស្ដែង ​កាលពី​ថ្ងៃ​ទី​២៥ កក្កដា សកម្មភាព​ក្រុម​មេ​ឆ្នោត​ដ៏​មាន​អំណាច ដែល​មាន​លេខ​សម្គាល់​ «៩០០០» ជិះ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡិច​ស៊ី​សព​ណ៌ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2BU-3330 បាន​ទៅ​គំរាមកំហែង​អ្នក​កត់​កន្ទុយលេខ​មួយ​កន្លែង នៅ​ម្ដុំ​«​ផ្សា​រលើ​» ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ នេះ​បើ​តាម​អ្នក​តាម​ឃ្លាំមើល​សកម្មភាព​ក្រុម​មេ​ឆ្នោត​បាន​រាយ​ការ​ណ៍​។

ប្រភព​បាន​បញ្ជាក់​ថា ពេល​នោះ ​គេ​ឃើញ​បុរស​ម្នាក់​ពាក់អាវ​យឺត​ព​ណ៌​ក្រហម ចុះ​ទៅ​និយាយ​ជាមួយ​អ្នក​កត់​កន្ទុយលេខ ខណៈ​គេ​ឃើញ​មាន​មនុស្ស​ខ្លះ​មិន​ចុះ​ពី​រថយន្ត​ទេ ដែល​គេ​សង្ស័យ​ជា​មេ​ធំ​ដែល​ល្បី​ថា ជា​មន្ត្រី​មាន​អំណាច​ទៀត​ផង ​។ បុរស​ពាក់អាវ​ក្រហម​នោះ​បាន​និយាយ​ទៅ​កាន់​អ្នក​កត់​កន្ទុយលេខ​តូចតាច​ថា «​ដាច់​ខែ​នេះ ត្រូវ​តែ​លក់​ឡើង​ឲ្យ​ខាង​ក្រុមហ៊ុន​ខ្ញុំ បើ​មិន​ចឹ​ង​ទេ​ខ្ញុំ​នឹង​ឲ្យ​កម្លាំង​បង្ក្រាប​ស្នងការ​ខេត្ត ចុះ​ចាប់​ហើយ​»​។

បើ​តាម​ប្រភព​បាន​បញ្ជាក់​ថា នេះ​មិនមែន​លើក​ទី​១ទេ​ ដែល​ក្រុម​មេ​ឆ្នោត​ដ៏​មាន​អំណាច​នេះ ជិះ​រថយន្ត​ទៅ​គំរាមកំហែង​អ្នក​កត់​កន្ទុយលេខ​កំប៉ិកកំប៉ុក​តាម​ភូមិ ហើយ​ជន​នេះ​តែងតែ​គំរាមកំហែង​គេ​បែប​នេះ​។ ក្រុម​នេះ​តែងតែ​យកឈ្មោះ​កម្លាំង​ស្នងការ​ខេត្ត ទៅ​គាបសង្កត់​លើ​អ្នក​កត់​ឆ្នោត​តាម​ភូមិ​។ បើ​យោង​លើ​សំដី​របស់​ក្រុម​មេ​ឆ្នោត​ដែល​មាន​លេខ​សម្គាល់​«៩០០០»​នេះ ទំនង​ក្រុម​នេះ​បាន​ផ្ដល់​សំណូក​សូកប៉ាន់​ទៅ​ឲ្យកម្លាំង​ស្នងការ ក្នុង​ក្រុម​ណាខ្លះ​ៗ​ហើយ ទើប​ក្រុម​នេះ​តែង​ប្រើ​ឈ្មោះ​សមត្ថកិច្ច​ស្នងការ​មក​ចាប់ចង​មេ​ឆ្នោត​តូចតាច​មិន​ដាច់​ពី​មាត់​ ។

ប្រភព​ព័​ត៌​មាន​ដដែល​បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​ប្រើ​ពាក្យ​គំរាមកំហែង គេ​បានឮ​បុរស​ពាក់អាវ​ក្រហម​នោះ អះអាង​ថា ក្រុមហ៊ុន​ឆ្នោត​ដ៏​ធំ​មហិមា​របស់​ខ្លួន​ដែល​មាន​លេខ​សម្គាល់​ «៩០០០»
មា​នទី​តាំងនៅ​ម្ដុំ​ផ្លូវ​ចូល​ «​អាស្រម​បឹង​ណា​រ៉ុ​ង​» ក្នុង​សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង​ ។ មិនតែ​ប៉ុណ្ណោះ បុរស​នោះ​បាន​កត់​លេខ​ទូរស័ព្ទ​ចំនួន​០២​ខ្សែ​ទុក​ឲ្យ​អ្នក​កត់​កន្ទុយលេខ​ទាក់ទង​គឺ​លេខ «០៧១ ២២២២៤៣៨, ០៩៦ ៩៣៩៦៦៦៨» ហើយ​ថែម​ទាំង​សរសេរ​បញ្ជាក់​នៅ​លើ​ក្រដាស​ប្រាប់​ពី​លេខ​សម្គាល់​របស់​ក្រុមហ៊ុន​ទៀត​ផង​ «​វិសាស ៩០០០»​។

ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ឆ្នោត «៩០០០» នេះ បើ​តាម​ប្រភព​ព័​ត៌​មាន​ដែល​គេ​ធ្លាប់​ស្គាល់ ធ្លាប់​ដឹង បាន​បង្ហើប​ប្រាប់​កោះសន្តិភាព​ថា មេ​ល្បែង​ឆ្នោត​ដ័​ធំ​មហិមា​មួយ​នេះ ជា​មន្ត្រី​នគរបាល​ពាក់​ផ្កាយ​២ មាន​តួនាទី រង​នាយកដ្ឋាន​មួយនៅ​ក្រសួងមហាផ្ទៃ ហើយ​ក៏​មាន​សាច់ញាតិ​ជា​មន្ត្រីរាជការ​ដែល​មាន​អំណាច មាន​តួនាទី​គ្រាក់​ៗ​ទៀត​ផង​។ ដូច្នេះ​ហើយ​ទើប មេ​ឆ្នោត ​«៩០០០» នេះ​ដើរ​បង្ក​ព្យុះ​ភ្លៀង​តាម​ស្រុក ឬនៅ​ក្នុង​ក្រុង​បាត់ដំបង តាម​ទំនើងចិត្ត ដោយ​មិន​ខ្លាច​ច្បាប់ទម្លាប់ ឬ ខ្លាចញញើត​សមត្ថកិច្ច​ឡើយ​។

មិនតែប៉ុណ្ណោះ បើ​តាម​ប្រភព​ខាងលើ​នេះ បាន​និយាយ​ទៀត​ថា «​កុំ​ថា​ឡើយ​ក្រុមហ៊ុន​ឆ្នោត​នេះ​មាន​​លេខ​សម្គាល់៩០០០ សូ​ម្បី​តែ​រថយន្ត​ដែល​មេ​ល្បែង​ឆ្នោត​នេះ តែង​ជិះ​ក៏​ពាក់​ស្លាក​លេខ​សម្គាល់​៩០០០​ដែរ​»៕ ​

អត្ថបទសរសេរ ដោយ