ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ ព្រះមហាក្សត្រ​ និង​សម្តេចម៉ែ យាង​តាម​ព្រះ​ទីន័ង​រថភ្លើង​ទៅ​ខេត្ត​ព្រះ​សីហ​នុ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម​ សីហ​មុនី ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចព្រះ​វ​រាជមាតា​ជាតិខ្មែរ…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម​ សីហ​មុនី ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចព្រះ​វ​រាជមាតា​ជាតិខ្មែរ នរោត្តម មុនិនាថ សីហ​នុ (​សម្តេចម៉ែ​) នឹង​យាង​តាម​ព្រះ​ទីន័ង​រថភ្លើង ពី​រាជធានី​ភ្នំពេញ​ ឆ្ពោះទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​គង់​ប្រថាប់​លំហែ​ព្រះ​កាយ​អបអរសាទរ​ឆ្លង​ឆ្នាំ​សកល ២០១៦ និង​យាង​ទត​ស​មិ​ទ្ឋិ​ផល​នានា​តាម​ព្រះ​ទីន័ង​រថភ្លើង​ ។

តាម​ការ​គ្រោងទុក អម​ព្រះរាជ​ដំណើរ​ព្រះមហាក្សត្រ​ និង​ សម្តេចម៉ែ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៦ មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន , សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​ ព្រះរាជ​វង្សានុវង្ស មន្ត្រីជាន់ខ្ពស់​ព្រឹ​ទ្ឋ​សភា រដ្ឋសភា និង រាជរដ្ឋាភិបាល​ជា​ច្រើន​អង្គ​និង​រូប ៕