ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន ! ចាប់ពីថ្ងៃ២៧ កក្កដា ដល់០២ សីហា នឹងមានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា កម្ពុជា​បាន​រង​សម្ពាធ​ទាប​ដោយ​ចាប់ពី​ថ្ងៃ​ទី​២៧ ខែកក្កដា ដល់​ថ្ងៃ​ទី​២​សីហា ខាង​មុខ​នេះ​តំបន់​មួយ​ចំនួន​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​លាយឡំ​នឹង​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា កម្ពុជា​បាន​រង​សម្ពាធ​ទាប​ដោយ​ចាប់ពី​ថ្ងៃ​ទី​២៧ ខែកក្កដា ដល់​ថ្ងៃ​ទី​២​សីហា ខាង​មុខ​នេះ​តំបន់​មួយ​ចំនួន​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​លាយឡំ​នឹង​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២៧ ខែកក្កដា ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២២ បាន​លើក​ឡើង​ថា ក្នុង​អំឡុង​មួ​យស​ប្តា​ហ៍​ខាង​មុខ​នេះ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ដូច​តទៅ ៖ ចាប់ពី​ថ្ងៃ​ទី​២៧-៣១ ខែកក្កដា ឥទ្ធិពល​ពី​កម្រិត​សម្ពាធ​ទាប​ខ្សោយ ។ ចាប់ពី​ថ្ងៃ​ទី​១-២ ខែសីហា ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប ប្រព័ន្ធ​សម្ពាធ​ទាប ( ITCZ ) និង​ខ្យល់មូសុង​និរតី​ក្នុង​កម្រិត​ខ្សោយ ។

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ អង្សា​សេ និង សី​តុ​ណ្ណ​ភាព​អតិបរមា​មាន​ពី ៣៤-៣៦ អង្សា​សេ ។ នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ចំណែក​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៦ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៦ អង្សា​សេ ។ នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ដោយឡែក​តំបន់​មាត់សមុទ្រ​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ អង្សា​សេ និង​សី​តុ​ណ្ណ​ភាព​អតិបរមា មាន​ពី ៣៣-៣៥ អង្សា​សេ​នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ