ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (អូនអាចអត់បងបាន) ដោយ សំអាត ទី

14 ឆ្នាំ មុន

បងខាន​បាន​ជួប​អូន​យូរ​មក​ហើយ ឱ​ស្រស់​ត្រាណត្រើយ​សុខទុក្ខ​យ៉ាងណា ?
ចំណែក​រូប​បង​ដែល​ជា​សង្សារ នឹក​ស្រស់​ជីវា​គ្រប់ពេលវេលា ។

          រៀបរាប់​ដោយ ៖ សំអាត ទី
បងខាន​បាន​ជួប​អូន​យូរ​មក​ហើយ    ឱ​ស្រស់​ត្រាណត្រើយ​សុខទុក្ខ​យ៉ាងណា ?
ចំណែក​រូប​បង​ដែល​ជា​សង្សារ     នឹក​ស្រស់​ជីវា​គ្រប់ពេលវេលា   ។
បង​យក​រូបថត​អូន​មក​គយគន់     ស្រី​ស្រស់​តូចតន់​រៀម​បង​ស្នេហា
មិនដឹង​ធ្វើ​ម្ដេច​ឆ្ងាយ​ឆ្លង​វេហាស៍    អាណិត​សង្សារ​បាន​ត្រឹម​សំដី    ។
ឮ​សូរ​សំដី​ចង់​ឃើញ​រូប​ណាស់     រូបរាង​ប្រែ​ផ្លាស់​ឬ​មួយ​មាន​ថ្មី
បងខាន​បានឃើញ​ស្រស់​ស្រី​ចរណៃ  ឱ​ស្រស់​ពិសី​បង​នឹក​អូន​ណាស់    ។
នឹកឃើញ​បង​បាន​ជួប​អូន​ដំបូង     អូន​ស្រស់​ដូច​ត្បូង​ភ្លឺ​ថ្លា​សែន​ច្បាស់
បង​មានចិត្ដ​ស្រឡាញ់​ឥត​ក្រឡាស់   តែ​រូប​បង​ចាស់​រូប​អូន​នៅ​ក្មេង     ។
បង​ស្រឡាញ់​ស្ងួន​បាន​តែ​ស្រម័យ    នេះ​កម្ម​ចង្រៃ​បែក​ចែក​រឿង​ផ្សេង
បង​នៅ​ស្រុក​ឆ្ងាយ​ឮ​តែ​សំឡេង    ទូរ​សព្ទ័​ក្ដែ​ង​ៗ​រែង​ចង់​ជួប​ទៀត     ។
សំឡេង​ពិ​រោះ​ចិត្ដ​ឱ្យ​អាណិត      ស្រី​ស្រស់​វ​មិត្រ​មេត្ដា​កុំ​ឆ្លៀត
ទៅ​ស្នេហ៍​អ្នក​ផ្សេង​ទ្រូង​រែង​ចង្អៀត  កុំ​ចិត្ដ​ចោលម្សៀត​សូម​ប្រាប់​តាម​ត្រង់  ។
បង​ដឹង​ច្បាស់​ណាស់​ក្នុង​រឿង​ស្នេហា  សូម​ស្រី​ជីវា​បើ​ចិត្ដ​នាង​ចង់
បងអាច​ឱ្យ​អូន​ធ្វើ​តាម​ចំណង់      រស់នៅ​តម្រង់​កាលទេសៈ       ។
បើ​អូន​អត់​បងអូន​អាចរ​ស់បាន     បើសិន​កល្យាណ​អត់​មាន​ប្រាក់​កាស់
ទិញ​បាយ​ទិញ​ទឹកនឹង​គ្រឿង​ប្រើប្រាស់  ពេល​នោះ​អូន​ច្បាស់​ជា​ស្លាប់​ពុំខាន   ។
ដើម្បី​ជីវិត​នឹង​ការ​រស់នៅ       សូម​ស្រស់​ពាលពៅ​បង​មិន​រំខាន
បង​នៅ​សែន​ឆ្ងាយ​ពុំ​អាច​ជួយ​បាន    សូម​ពៅ​កល្យាណ​ធ្វើ​តាម​ចិត្ដ​ចុះ       ។