ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះណាស់កូន​នេះ! សុខចិត្តដេកយាម​​គូស្នេហ៍​ដែលដើរអត់រួច ​

7 ឆ្នាំ មុន

អ៊ុយ​ក្រែ​ន ​៖ ឆ្កែ​មួយ​ក្បាល​បាន​ជួយ​សង្គ្រោះ​គូស្នេហ៍​របស់​ខ្លួន​ ដែល​នៅ​លើ​ផ្លូវ​រថភ្លើង​ក្នុង​ប្រទេស Ukraine និង​បាន​មើលថែ​វា​មុន​ពេល​មាន​មនុស្ស​មក​ជួយ​ ។ ​ប្រជាជន​ក្នុង​តំបន់​គឺ Denis Malafeev បាន​រាយការណ៍​ថា​ ឆ្កែ​អនាថា​ឈ្មោល​មួយ​ក្បាល​ឈ្មោះ​ថា Panda បាន​នៅ​ជិត​គូស្នេហ៍​របស់​វា​​ឈ្មោះ Lucy អស់​ជា​ច្រើន​ថ្ងៃ ​បន្ទាប់​ពី Lucy ត្រូវ​របួស​ដើរ​មិន​រួច ។

​វី​ឌី​អូ​មួយ​បង្ហោះ​នៅ​លើ Facebook ដោយ​លោក Malafeev បាន​​បង្ហាញ​ពី​ឆ្កែ​ទាំង​ពីរ​​ដេក​នៅ​លើ​ផ្លូវ​រថភ្លើង​គ្របដណ្តប់​ដោយ​ព្រិល​ ​ដែល​នៅ​ខាងក្រៅ​ក្រុង Uzhgorod ក្នុង​ប្រទេស Ukraine ខាងលិច​។ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចុច​មើល និង Share បន្ត​ជា​ច្រើន​ពាន់​ដង​ ។

​ខណៈ​មួយ Panda បាន​ដេក​ចិត្ត​នាង Lucy ហើយ​ថែម​ទាំង​រុញច្រាន​ក្បាល​របស់​នាង​ចុះ​ទៅ​ក្រោម​ ដើម្បី​ការពារ​ពី​កង់​រថភ្លើង​ពេល​ដែល​ឆ្លងកាត់ ​។ លោក Malafeev បាន​និយាយ​ថា Panda បាន​ព្រុស​ជា​ញឹកញាប់​ ដើម្បី​មិន​ឲ្យ​មនុស្ស​ណា​ដើរមក​កាន់ Lucy​។

លោក​បាន​និយាយ​ថា «វា​ពិតជា​រឿង​ដ៏​គួរ​ឱ្យ​​រំភើប​ពិតមែន​ ដែល​ឆ្កែ​ឈ្មោល​នោះ​ បាន​ធ្វើ​បែប​នេះ​២​ថ្ងៃ​ជាប់​ៗ​គ្នា​។  ​ខ្ញុំមិនដឹង​ថា ​គួរ​ហៅ​ព្រឹត្តិការណ៍​នេះ​ថា​យ៉ាងដូចម្តេច​ទេ​ ក្រៅពី​សភាវៈគតិ សេចក្តី​ស្រលាញ់ មិត្តភាព និង​ភាព​ស្មោះត្រង់​។ ខ្ញុំ​ដឹង​រឿង​មួយ​គឺ មនុស្សលោក​ទាំងអស់ ​ប្រហែលជា​មិន​ធ្វើ​បាន​ដូចនេះ​ទេ​​ ពួក​យើង​ត្រូវ​តែ​រៀន​ពី​វា ​។ ប្រសិនបើ​មាន​នរណា​ជា​ម្ចាស់​ឆ្កែ​មួយ​នេះ​ សូម​ប្រាប់​ខ្ញុំ​ឱ្យយ​ដឹងផង​» ។

ឆ្កែ Lucy និង Panda ក៏​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​លោក Malafeev និង​ក្រុម​គ្រួសារ​របស់​លោក និង​បាន​យក​ពួក​វា​ទៅ​កាន់​ជម្រក​សត្វ​ក្នុង​តំបន់​។ វា​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ Lucy ត្រូវ​របួស ប៉ុន្តែ​វា​ត្រូវ​បាន​ទទួល​ការ​ព្យាបាល​ហើយ ៕