ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បានជា​បន្តបន្ទាប់ រួម​និង​វត្ថុ​តាង​គ្រឿ​.​ង​ញៀ​.​នដ៏ច្រើនសន្ធឹក​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ជនសង្ស័យ​ចំនួន​០៤​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​រសៀល​ថ្ងៃ​ទី២៤ កក្កដា នៅ​ស្រុក​គាស់​ក្រឡ និងនៅ​ក្នុង​ក្រុង​បាត់ដំបង ដែល​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ជូ​ញ​ដូរ​គ្រឿ.ងញៀ.ន​។ សេចក្ដី​រាយ​ការ​ណ៍​បានឱ្យ​ដឹង​ថា…

ខេត្តបាត់ដំបង​ ៖ ជនសង្ស័យ​ចំនួន​០៤​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​រសៀល​ថ្ងៃ​ទី២៤ កក្កដា នៅ​ស្រុក​គាស់​ក្រឡ និងនៅ​ក្នុង​ក្រុង​បាត់ដំបង ដែល​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ជូ​ញ​ដូរ​គ្រឿ.ងញៀ.ន​។

សេចក្ដី​រាយ​ការ​ណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០៤​នាក់​ ១​-ឈ្មោះ សួន ធា​រិ​ទ្ធ អាយុ​១៨​ឆ្នាំ ២​-​ឈ្មោះ ស៊ើ​ង គា​រី អាយុ​១៨​ឆ្នាំ (២​នាក់​នេះ​ចាប់ខ្លួន​នៅ​ភូមិ​ដំណាក់​កកោះ ឃុំ​គាស់​ក្រឡ ស្រុក​គាស់​ក្រឡ​) ៣-​ឈ្មោះ ហឹ​ង ច​ន្ត្រា អាយុ​៣២​ឆ្នាំ សុ​ភ័​ក្រ សុ​ភ័​ណ្ឌ អាយុ​៣០​ឆ្នាំ (២​នាក់​នេះ​ចាប់ខ្លួន​នៅ​ចំណុច​ភូមិ​អូរ​ខ្ជាយ សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង​)​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ថា ដំបូង​កម្លាំង​ការិយាល័យ​ជំនាញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​នៅក្រុងបាត់ដំបង ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿ.ងញៀ.ន​។ ក្រោយ​ពី​សួរនាំ ទើប​កម្លាំង​ជំនាញ​ឈាន​ដល់​ការ​តាម​ចាប់ខ្លួន​បក្សពួក​ចំនួន​០២​នាក់​ទៀត នៅ​ក្នុងស្រុក​គាស់ក្រឡទៀត ​។

ជាមួយនឹង​ការ​ឃាត់ខ្លួន​មុ​ស​សញ្ញា​ជូ​ញ​ដូរ​គ្រឿ.ងញៀ.ន​ទាំង​០៤​នាក់​នេះ បើ​តាម​របាយ​ការ​ណ៍​របស់​កងរាជអាវុធហត្ថ​បាន​ឲ្យ​បង្ហាញ​ថា កម្លាំង​ជំនាញ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​០១​គ្រឿង​ ព​ណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-6175 ម៉ូតូ​០១​គ្រឿង​ម៉ា​កវី​ន​ណឺ ព​ណ៏​ខ្មៅ ថ្នាំ​ញៀ.ន​ប្រភេទ ICE (​ម៉ា​ទឹកកក​) ចំនួន​០១​ថង់​ធំ​ទម្ងន់​១០៣,១៨​ក្រាម និង សម្ភារៈ​សម្រាប់​វេច​ខ្ចប់​គ្រឿ.ងញៀ.ន​មួយ​ចំនួន​ទៀត​ ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​បញ្ជាក់​ថា កម្លាំង​ការិយាល័យ​ជំនាញ បាន​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​នៅ​ពេល​ពួក​គេ​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​។ ហើយ​វត្ថុ​តាង​ទាំងនេះ​ចំនួន​ត្រូវ​កម្លាំង​ជំនាញ​ឆែក​ឆេរ​រក​ឃើញ​នៅ​ក្នុង​លំនៅ​ឋាន​ជនសង្ស័យ​នៅ​ស្រុក​គាស់​ក្រឡ រីឯ​វត្ថុ​តាង​មួយ​ចំនួន​ដកហូត​ពី​ជនសង្ស័យ នៅ​ក្រុង​បាត់ដំបង​។

ចម្លើយ​បឋម​របស់​ក្រុម​ជនសង្ស័យ​ជូ​ញ​ដូរ​គ្រឿ.ងញៀ.ន​ទាំងនេះ បាន​សារភាព​ទ​ទួល​ស្គាល់​វត្ថុ​តាង​ទាំងនេះ​ថា ពិតជា​របស់​ពួក​គេ​ ។ ពេល​នេះ ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ពួក​គេ​និង​វត្ថុ​តាង​ទៅ​កាន់​តុលាការ​ហើយ​៕ ​

អត្ថបទសរសេរ ដោយ