ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា Instagram 2នាក់​​ត្រូវ​ចាប់ខ្លួន

7 ឆ្នាំ មុន

នី​ហ្សេ​រី​យ៉ា ​៖ បងប្អូន​ស្រី​ជនជាតិ​កា​ណា​ដា​ពីរ​នាក់ ​ដែល​មាន​មនុស្ស Follow ជា​ច្រើន​លើ Instagram ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ប្រទេស​​​នី​ហ្សេរីយ៉ា ដោយ​ចោទ​ពី​បទ​គំរាម​កំហែង​ទារប្រាក់​​ពី​មហាសេដ្ឋី​ជនជាតិ​អាហ្វ្រិក​ដ៏​ល្បីល្បាញ​ម្នាក់​​លើ​អ៊ី​ន​ធើរណេត ​។

នី​ហ្សេ​រី​យ៉ា ​៖ បងប្អូន​ស្រី​ជនជាតិ​កា​ណា​ដា​ពីរ​នាក់ ​ដែល​មាន​មនុស្ស Follow ជា​ច្រើន​លើ Instagram ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ប្រទេស​​​នី​ហ្សេរីយ៉ា ដោយ​ចោទ​ពី​បទ​គំរាម​កំហែង​ទារប្រាក់​​ពី​មហាសេដ្ឋី​ជនជាតិ​អាហ្វ្រិក​ដ៏​ល្បីល្បាញ​ម្នាក់​​លើ​អ៊ី​ន​ធើរណេត ​។

គេហទំព័រ Nigeria Politics ដំបូង​បាន​រាយការណ៍​​​ថា​ បង​ប្អូនស្រី Jyoti និង Kiran Matharoon ទាំង​ពីរ​បាន​គំរាម​​ដល់​លោក Femi Otedola ថា​ នឹង​ផ្សព្វផ្សាយ​ពី​ព័​ត៌​មាន​របស់​លោក និង​បាន​អះអាង​​ថា​ ពួក​គេ​មាន​ភស្តុ​តាង​ថា ​លោក​បាន​លួចលាក់​ជាមួយ​ស្រី​ផ្សេង​។ បងប្អូន​ទាំង​ពីរ​នេះ​ បាន​គំរាម​​ថា​នឹង​ផ្សព្វផ្សាយ​យ៉ាង​លម្អិត​ទៅ​កាន់​សាធារណៈ​ប្រសិនបើ​លោក Otedola មិន​ឲ្យ​ប្រាក់​ពួក​គេ​។

លោក Otedola ដែល​ត្រូវ​បាន​ទស្សនាវដ្តី Forbes គិត​ថា​មានទ្រព្យ​សម្បត្តិ ១.៨​ប៊ី​លាន​ដុល្លា បាន​ជួល​អ្នកស៊ើប​អង្កេត​លើ​បងប្អូន​ស្រី​នេះ​។ ពួក​គេ​បាន​ប្រទះ​ឃើញ​ថា​ បង​ប្អូនស្រី​ទាំង​ពីរ​ធ្វើការ​ថត​ទុក​នូវ​ការ​សន្ទនា និង​ការ​រួម​ភេទ​ជាមួយ​បុរស​អ្នកមាន បន្ទាប់​មក​គម្រាម​ពួក​គេ​ថា​ នឹង​បង្ហោះសំឡេងរូបភាព និង​វី​ឌី​អូ​លើ Neijagistlive.com ​។ បន្ទាប់​ពី​ដឹង​រឿង​លម្អិត​ហើយ លោក Otedola បាន​ផ្ញើ​ពាក្យបណ្តឹង​ស្ត្រី​ទាំង​ពីរ​និង​បាន​ចាប់ខ្លួន​ពួក​គេ​កាលពី​ថ្ងៃ​ទី ២៣​ខែធ្នូ​នេះ​។

​លោក Dumebi Ifeanyi ពី Nigeria Politics បាន​ប្រាប់ CityNews.ca ថា​បងប្អូន​ទាំង​ពីរ​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​មាន​ព័ត៌មាន​របស់​មនុស្ស​ជា​ច្រើន រួម​ទាំង​វិ​ឌី​អូ​រួម​ភេទ​រវាង​ពួក​គេ​និង​បុរស​ផ្សេង​ៗ​ដូច​ជា​អ្នកនយោបាយ និង​អ្នកមាន​ធំ​ៗ​ក្នុង​នី​ហ្សេ​រី​លើ​កុំព្យូទ័រ និង iPad របស់​ខ្លួន​។ ពួក​គេ​ក៏​បាន​រក​ឃើញ​សារ​ជា​មួ​យឹ​ង​មនុស្ស​ជា​ច្រើន​ទៀត​និង​មានការ​គម្រាមកំហែង​និង​ព្យាយាម​ទាមទារ​ប្រាក់​ពី​ពួក​គេ​ផង​ដែរ​។​”

គួរ​បញ្ជាក់​ផង​ដែរ​ថា​មុន​ការ​ចាប់ខ្លួន​នេះ បងប្អូន​ស្រី​ទាំង​ពីរ​ទទួល​បាន​អ្នក Follow លើ Instagram ប្រមាណ ៥០,០០០​នាក់​ឯណោះ​។ បងប្អូន​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ស​ម្ប​តិ្ត​ដូច​គ្រួសារ Kardashians ត្រង់​ការ​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​ដើម្បី​បង្ហាញ​ពី​ជីវិត​ដ៏​ប្រណិត​របស់​ពយ​ក​គេ​ដូច​ជា​ការ​គេង​លេង​លើ​ឆ្នេរសមុទ្រ ឬ​លើ​កប៉ាល ការ​ក្រេប​ស្រា​សាំ​ប៉ា​ញ ជាដើម​។ ​ប៉ុន្តែ​ពួក​គេ​ក៏​ទទួល​បាន​ការ​ស្អប់ខ្ពើម​យ៉ាង​ខ្លាំង​ក្នុង​នី​ហ្សេ​រី​ផង​ដែរ​ដោយ​មានការ​តតាំង​ពាក្យ​សម្តី​ជាមួយ​ប្រពន្ធ​អ្នកមាន​ក្នុង​ប្រទេស​នេះ​តាម​រយៈ Instagram​។

កុងស៊ុល​កា​ណា​ដា​បាន​បញ្ជាក់​​ថា ​ពួក​គេ​ទាំង​ពីរ​ពិតជា​កំពុង​ជាប់​ឃុំឃាំង​ក្នុង Lagos ប្រទេស​នី​ហ្សេ​រី​ពិតមែន​។ អ្នកនាំពាក្យ​មា្ន​ក់​បាន​និយាយ​ថា«​ដើម្បី​ការពារ​ព័​ត៌​មាន​ឯកជន​របស់​បុគ្គល​ដែល​ជាប់​ពាក់ព័ន្ធ ព័​ត៌​មាន​លម្អិត​លើ​ករណី​នេះ ​មិន​អាច​បញ្ចេញ​បាន​
ទេ​ ​​» នាង Jyoti និង Kiran Matharoo នឹង​ឡើង​តុលាការ​ម្តងទៀត​ក្នុង​ថ្ងៃ​ទី២៦ ​មករា ឆ្នាំ ២០១៧​ ខាង​មុខ​ ។