ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២២ មេសា

13 ឆ្នាំ មុន

ឆ្នាំ​១៩៤៥
ក្នុង​អំឡុង​មាន​សង្គ្រាមលោក​លើក​ទី​២ អ្នកទោស​នៅ​ក្នុង​ជំរំ​ហ្សា​សេន​ណូ​វ៉ា​ក ដែលជា​ជំរំ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​ក្រូ​អាត​គ្រប់គ្រង​ដោយ​ប្រទេស​យូ​ ហ្គោ​ស្លា​វី បាន​ងើប​បះបោរ​ធ្វើ​ឱ្យ​មនុស្ស​ប្រមាណ​៥២០​នាក់​ស្លា.ប់ ហើយ​មាន​មនុស្ស​៨០​នាក់​គេចខ្លួន​រួច​ចេញពី​ជំរំ ។

ឆ្នាំ​១៨៨៩
នៅ​វេលា​ថ្ងៃត្រង់​ក្នុង​ទីក្រុង​យូ​ណា​ស៊ី​ញឡេ​ន ឬ​អូ​ក្លា​ហូ​ម៉ា និង​តំបន់​ហ្គូ​តរី មានការលើកគ្នា​មក​ចាប់ដី​របស់​ប្រធានាធិបតី​អា​មេរិ​ក​ទី​២៣ លោក​បេន​ចា​មីន ហារី​សុ​ន លើ​ផ្ទៃដី​ប្រហែល​២​លាន​ហិ​កតា និង​មាន​មនុស្សមក​រាន​ដី​ប្រមាណ​៥០.០០០​នាក់ ។
ឆ្នាំ​១៨៩៨
ក្នុង​អំឡុង​មាន​សង្គ្រាម​រវាង​ប្រទេសអេ​ស្ប៉ា​ញ និង​សហរដ្ឋអាមេរិក កងទ័ព​នាវារបស់​អា​មេ​រិ​កបាន​ចាប់ផ្ដើម​បិទ​កំពង់​ផែគុយ​បា ហើយ​នាវា​អា​មេ​រិ​ក USS Nashville ចាប់​នាវា​ដឹក​ទំនិញ​របស់​ប្រទេសអេ​ស្ប៉ា​ញ ។
ឆ្នាំ​១៩១២
កាសែត​ប្រាវ​ដា របស់​បក្ស​កុំ​មុ​យ​នី​ស្ដនៃ​សហភាព​សូ​វៀត បាន​ចាប់ផ្ដើម​បោះពុម្ព ផ្សាយ​ជា​លើក​ទី​១ នៅ​ក្នុង​ទីក្រុង​សាំង​ភី​ធ័​រប៊ើ​ក (​Saint Petersburg​)​។
ឆ្នាំ​១៩១៥
ឧស្ម័ន​ពុល​ត្រូវ​បាន​ប្រើ​ក្នុង​សង្គ្រាមលោកលើក​ទី​១​កាន់តែ​ច្រើន​ឡើង ដោយ​ប្រើ​ឧស្ម័នក្លូ​រី​ន ដែល​ជា​អាវុធ​គីមី​របស់​ប្រទេស​អា​ល្លឺម៉​ង់ ហើយ​បាន​ប្រើ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ Ypres ដោយ​ស្លាប់​មនុស្ស​ប្រមាណ​១០៥.០០០​នាក់ រួម​នឹង​អ្នក​របួស​និង​បាត់​ខ្លួន​ផង ។
ឆ្នាំ​១៩៣០
សន្ធិសញា​នាវា​ទីក្រុង​ឡុ​ងត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ចក្រភព​អង់គ្លេស សហរដ្ឋអា​មេ​រិ​ក ចក្រភព​ជប៉ុន ប្រទេស​បារាំង និងអ៊ី​តា​លី ក្នុង​គោលបំណង​កំណត់​នាវាមុជទឹកចំបាំង និង​ការ​ផលិត​នាវា ។
ឆ្នាំ​១៩៤៤
ក្នុង​សង្គ្រាមលោក​លើក​ទី​២ កងទ័ពសម្ព័ន្ធមិត្ដ​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ប្រទេសជប៉ុន​នៅ​តំបន់​ហូល​ឡេ​ន​ឌៀ (Hollandia ) ដែល​បច្ចុប្បន្ន​ជា​តំបន់​ហ្សា​យ៉ា​ពូ​រ៉ា ប្រទេសញូ​វ​ហ្គី​ណេ ។
ឆ្នាំ​១៩៤៥
ក្នុង​អំឡុង​មាន​សង្គ្រាមលោក​លើក​ទី​២ អ្នកទោស​នៅ​ក្នុង​ជំរំ​ហ្សា​សេន​ណូ​វ៉ា​ក ដែលជា​ជំរំ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​ក្រូ​អាត​គ្រប់គ្រង​ដោយ​ប្រទេស​យូ​ហ្គោ​ស្លា​វី បាន​ងើប​បះបោរ​ធ្វើ​ឱ្យ​មនុស្ស​ប្រមាណ​៥២០​នាក់​ស្លាប់ ហើយ​មាន​មនុស្ស​៨០​នាក់​គេចខ្លួន​រួច​ចេញពី​ជំរំ ។
-​ក្រោយ​ពី​ដឹង​ថា​កងទ័ព​សូ​វៀតបាន​ចូលកាន់កាប់​ទីក្រុង Eberswalde របស់​អា​ល្លឺ​ម៉​ង់ដោយ​គ្មាន​ការ​ប្រយុទ្ធ​គ្នា​នោះ មេដឹកនាំ អា​ដុល ហ៊ី​ទ្លែ​រ បាន​សំរេច​ចុះចាញ់​ពីក្រោមដី​ដែល​លាក់ខ្លួន ហើយ​ក៏​ជា​ថ្ងៃ​ដែល​ធ្វើ​អត្ដឃាត​របស់​មេដឹកនាំ​ចាញ់​សង្គ្រាម​រូប​នេះដែរ ។
ឆ្នាំ​១៩៧០
ថ្ងៃ​ដែល​ពិភពលោក​ប្រារឰ​ជា​លើក​ទី​១ ដើម្បី​ដឹងគុណ​ដល់​បរិស្ថាន​ដ៏​ល្អ​របស់​ផែនដី ហើយ​មាន​ប្រទេស​ប្រមាណ​១៧០​បាន​ប្រារឰ  ពិធី​នេះ ។
ឆ្នាំ​១៩៧២
ការ​បង្កើន​នៃ​ការ​ទំលាក់​គ្រាប់បែក​នៅក្នុង​ប្រទេស​វៀតណាម​បាន​ធ្វើ​ឱ្យ​មាន​បាតុកម្មប្រឆាំង​សង្គ្រាម​នៅ​វៀតណាម​កើនឡើងខ្លាំង​នៅ​ក្នុង​ទីក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ញូ​វ​យ៉​ក និង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ ។
ឆ្នាំ​១៩៨៣
ទស្សនាវដ្ដី​អា​ល្លឺ​ម៉​ង់ Der Stern ដែលអះអាង​ថា  “Hilter Diaries” ឬ​កំណត់ហេតុប្រចាំ​ថ្ងៃ​របស់​ហ៊ី​ទ្លែ​រ​ត្រូវ​បាន​គេ​រក​ឃើញ នោះ ត្រូវ​បានឱ្យ​ដឹង​ថា​ជា​រឿង​ក្លែងក្លាយ ។
ឆ្នាំ​១៩៩១
គណបក្ស​សង្គម​ប្រជាធិបតេយ្យ​របស់ ប្រទេស​អាល់​បា​នីត្រូវ​បាន​បង្កើត​ឡើង​។
ឆ្នាំ​១៩៩៧
វិបត្ដិ​ចំណាប់ខ្មាំង​នៅ​ក្នុង​ស្ថានទូត​ជប៉ុនត្រូវ​បាន​បញ្ចប់​នៅ​ក្នុង​ប្រទេស​ប៉េ​រ៉ូ ។ ចំណាប់ខ្មាំង​ទាំងអស់​ត្រូវ​បាន​គេ​ចាប់ខ្លួន​តាំងពី​ថ្ងៃ​ទី​១៧ ធ្នូ ១៩៩៦ គឺ​អស់​រយៈពេល​១២៦​ថ្ងៃ ដោយ​ពួក​ចលនា​បដិវត្ដន៍ Tupac Amara ឬ  MRTA ចំនួន​១៤​នាក់ បាន​ឆ្មក់​ចូល​ស្ថានទូតជប៉ុន​ក្នុង​ទីក្រុង​លី​ម៉ា ពេល​កំពុង​ប្រារឰ​ពិធីជប់លៀង​អបអរ​ថ្ងៃ​បុណ្យចំរើនព្រះជន្ម​គំរប់៦៣​ព្រះ​វស្សា​នៃ​ព្រះ​ចៅ​អធិរាជ​អា​គី​ហ៊ី​តូ ដែល​មាន​មនុស្ស​រាប់រយ​នាក់​បាន​ចូលរួម ។
ពួក MRTA បាន​ធ្វើការ​ទាមទារ​ឱ្យ​ដោះលែង​សមាជិក​ពួក​គេ​ដែល​ជាប់​ក្នុង​ពន្ធនាគារក្នុង​ប្រទេស​ប៉េ​រ៉ូ និង​សហរដ្ឋអាមេរិក​ដូច​ជា លោក​ឡូ​រី បេ​សេន​សុ​ន ហើយ​បាន​បន្ទោសពី​ភាព​សាហាវព្រៃផ្សៃ​និង​អមនុស្សធម៌​ក្នុងពន្ធនាគារ​នៅ​ក្នុង​ប្រទេស​ប៉េ​រ៉ូ ។ ក្នុង​ការ រំដោះ​ចំណាប់ខ្មាំង ប្រទេស​ប៉េ​រ៉ូ​ប្រើ​កងកុំ​ម្មង់​ដូ​ប្រមាណ​១៤០​នាក់ ហើយ​រំដោះ​បានដោយ​ជោគជ័យ ដោយ​សម្លាប់​ក្រុម MRTA ទាំង​១៤​នាក់ ចំណាប់ខ្មាំង​ម្នាក់ និង​ទាហាន២​នាក់ ។
ឆ្នាំ​២០០០
មានការ​ប្រយុទ្ធ​គ្នា​ជា​លើក​ទី​២​នៅ​តំបន់​មានឈ្មោះ​ថា ផ្លូវ​ដំរីរវាង​ពួក​ឧទ្ទាម​ខ្លាតា​មិ​ល និង​កងទ័ព​ស្រី​លង្កា​ដែល​ត្រូវ​ពួកឧទ្ទាម​កាន់កាប់​ធ្វើ​ជា​មូលដ្ឋាន​អស់​រយៈពេល​៨​ឆ្នាំ​មក​ហើយ ។ ការ​ប្រយុទ្ធ​គ្នា​នោះ បាន​ធ្វើ​ឱ្យ​ឧទ្ទាម​ខ្លា​តា​មិ​ល​ស្លាប់​ប្រមាណ៣.៥០០​នាក់​ហើយ​ទ័ព​ស្រី​លង្កា​ស្លាប់ប្រមាណ​៣៥៧​នាក់ របួស​១.០០០​នាក់ ។
ឆ្នាំ​២០០៤
យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រមាណ១៥៤​នាក់​ស្លាប់ និង​របួស​១.២០០​នាក់ ក្នុងការ​ផ្ទុះ​រថភ្លើង​មួយ​នៅ​ក្នុង​ទីក្រុង​ Ryong Chon ប្រទេស​កូរ៉េ​ខាងជើងដោយសារ​រថភ្លើង​នេះ​មាន​ផ្ទុក​គ្រឿងផ្ទុះ ។ មហន្ដរាយ​នេះបណ្ដាល​ឱ្យ​លំនៅ​ឋាន​១.៨៥០​ខ្នង​ត្រូវ​បាន បំផ្លាញ ។
ឆ្នាំ​២០០៧
ប្រទេស​កូរ៉េ​ខាងត្បូង​យល់ព្រម​ផ្ដល់ជំនួយ​ស្បៀង​ឡើង​វិញ ទៅ​ប្រទេស​កូរ៉េ​ខាងជើង ដោយ​បាន​បញ្ជូនស្បៀង​ប្រមាណ៤០០.០០០​តោន​។
ឆ្នាំ​២០០៩
-​ប្រទេស​អា​ហ្ស​ង់​ទី​ន ធ្វើការ​ទាមទារផ្ទៃ​មហាសមុទ្រ​១.៧០០.០០០​គីឡូម៉ែត្រ កា​រ៉េ​នៃ​ផ្ទៃ​មហាសមុទ្រ​ពិភពលោក ។
-​ចំណាប់ខ្មាំង​ប្រមាណ​៥០០​នាក់ ត្រូវ​បានគេ​ដោះ​លែង​វិញ​ហើយពី​ការ​ប្លន់​រថភ្លើង​នៅ​ទីក្រុង​ឡា​តេ​ហារ ប្រទេស​ឥណ្ឌា ៕