ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​កងទ័ពជើងទឹក​ប៉ា​គី​ស្ថាន​ចូលចត​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ​​រយៈពេល៤ថ្ងៃ

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២២ នេះ នាវា​កងទ័ពជើងទឹក​ប៉ា​គី​ស្ថាន​ចំនួន​០១​គ្រឿងបាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ ដើម្បី​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​រយៈពេល​០៤​ថ្ងៃ​ គិតចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៨…

ខេត្តព្រះសីហនុ ៖ នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២២ នេះ នាវា​កងទ័ពជើងទឹក​ប៉ា​គី​ស្ថាន​ចំនួន​០១​គ្រឿងបាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ ដើម្បី​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​រយៈពេល​០៤​ថ្ងៃ​ គិតចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២២​ ។

​​អាជ្ញា​ធរ​បាន​ឲ្យ​ដឹង​ថា ​នាវា​នេះ​បាន​ដាក់​ឲ្យ​ដំណើរការ​នៅ​ឯ​ប្រទេស​ចិន ហើយ​ត្រូវ​ធ្វើ​ដំណើរ​ត្រឡប់​​​ទៅ​កាន់​ប្រទេស​ប៉ា​គី​ស្ថាន​វិញ តែ​ត្រូវធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ផងដែរ ដោយមានការ​ដឹកនាំ​ដោយមេបញ្ជាការ​នាវា លោកវរ​នា​វី​ឯក Muhammad Yarsir Tahir ​។

នាវា ឈ្មោះ PNS TAIMUR Warship (F-262) មាន​បណ្តោយ១៣៤,១ ម៉ែត្រ​ទទឹង១៦​ម៉ែត្រ ជម្រៅ​ទឹក៧​ម៉ែត្រ ទម្ងន់​ផ្ទុក​ជាង​៤​ពាន់​តោន នាយ​នា​វីចំនួន១៦នាក់ ពល​នាវិកចំនួន១៥៣នាក់​។ នាវា​នេះ​ នឹង​ចាក​ចេញពី​កំពង់​ផែ​ព្រះសីហនុ​វិញ នៅវេលា​ព្រឹក​ថ្ងៃ​ទី២៨ ខែកក្កដា ខាងមុខ តាម​កម្មវិធី​កំណត់​​។

អត្ថបទសរសេរ ដោយ