ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជនជាតិ​ចិ​នម្នាក់ រឹប​អូស​គ្រឿងញៀ.ន​ជាង​៤៥​គីឡូក្រាម

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​.​ន​បង្ក្រាប​ករណី​រក្សា​ទុក​ជួញដូរ​គ្រឿង​ញៀ​.​ន ដោយ​ចាប់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​១​នាក់ និង​រឹបអូស​គ្រឿង​ញៀ​.​ន​ជាង​៤៥ គីឡូក្រាម ។ យោង​តាម​បណ្តាញ​សង្គម​របស់​នគរបាល​ប្រឆាំង​គ្រឿង​ញៀ​.​ន​បាន​ឲ្យ​ដឹង​ថា អនុវត្ត​តាម​បញ្ជា​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​.​ន​បង្ក្រាប​ករណី​រក្សា​ទុក​ជួញដូរ​គ្រឿង​ញៀ​.​ន ដោយ​ចាប់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​១​នាក់ និង​រឹបអូស​គ្រឿង​ញៀ​.​ន​ជាង​៤៥ គីឡូក្រាម ។

យោង​តាម​បណ្តាញ​សង្គម​របស់​នគរបាល​ប្រឆាំង​គ្រឿង​ញៀ​.​ន​បាន​ឲ្យ​ដឹង​ថា អនុវត្ត​តាម​បញ្ជា​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​.​ន បង្ក្រាប​ករណី​រក្សា​ទុក ជួញដូរ​គ្រឿង​ញៀ​.​ន ចាប់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​១​នាក់ និង​រឹបអូស​គ្រឿង​ញៀ​.​ន​ជាង ៤៥ គីឡូក្រាម ។

ប្រភព​ថា កាលពី​ថ្ងៃ​ទី​២១ ខែ​០៧ ឆ្នាំ​២០២២ វេលា​ម៉ោង​០១​និង​៣០​នាទី កម្លាំង​ជំនាញ​(​ក​១០) នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​.​ន ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ទោ សារី បុត្រ​សត្យា​. លោក វរសេនីយ៍ឯក យឹ​ម សែន​ឧត្តម នាយករង​ម​ន្វី​រ​. លោក វរសេនីយ៍ឯក តឹក សូ​នី នាយការិយាល័យ​(​ក​១០). មានការ​ចូលរួម​ពី​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជា​ធានី​ភ្នំពេញ ព្រមទាំង​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក អ៊ុំ សុ​ភ័​ក្រ ព្រះរាជ​អ​ជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ​បង្ក្រាប នៅ ៤​គោលដៅ​ផ្សេង​គ្នា​ជា​បន្តបន្ទាប់​: -​គោលដៅ​ទី​១: នៅ​ចំណុច​: បន្ទប់​លេខ C3-1521 ជាន់​ទី​១៥ ខុន​ដូ​អូ​ឡាំ​ព្យា ផ្លូវ​១៨២ ស្ថិត​ក្នុង សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។ -​គោលដៅ​ទី​២: នៅ​បន្ទប់​លេខ C4-1103 ជាន់​ទី​១១ ខុន​ដូ​អូ​ឡាំ​ព្យា ផ្លូវ​១៨២ ស្ថិត​ក្នុង សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។ -​គោលដៅ​ទី​៣: បន្ទប់​លេខ C4-1219 ជាន់​ទី​១២ ខុន​ដូ​អូ​ឡាំ​ព្យា ផ្លូវ​១៨២ ស្ថិត​ក្នុង សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។ -​គោលដៅ​ទី​៤: នៅ​ចំណុច បន្ទប់​លេខ​៨៧០៨ ជាន់​ទី​៦ សណ្ឋាគារ​ច​យ ផ្លូវ​លេខ​១៨២ សង្កាត់​អូរ​ប្ញ​ស្សី ៧​មក​រា ។

ប្រភព​បាន​លើក​ឡើង​ថា ក្រោយ​ចុះ​តាម​គោល​សមត្ថកិច្ច​បាន ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់​:​ឈ្មោះ HU FENGWEN ភេទ​ប្រុស កើត​ឆ្នាំ ១៩៨៩ ជនជាតិ ចិន ។

ដោយ​ចាប់​បាន​វត្ថុ​តាង​គ្រឿងញៀន​មាន​៖ -​អ៊ិ​ច​ស្តា​ស៊ី​(MDMA)​ទម្ងន់ ៧ គ​.​ក្រ ១៥០.១៦​ក្រាម​។ -​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់ ១៤ គ​.​ក្រ ០២៤​ក្រាម​។ -​កេ​តា​មីន​(KETAMIN)​ទម្ងន់ ២៤ គ​.​ក្រ ៣៨០​ក្រាម​។ -​នី​មេតា​ហ្សេ​ប៉ា​ម​(NIMETAZEPAM)​ទម្ងន់ ១៤៤​ក្រាម​។

សរុប​សារធាតុ​ញៀន​ចំនួន ៤៥ គ​.​ក្រ ៦៩៨.១៦​ក្រាម និង​កញ្ឆា​៤០៨ ក្រាម​។​សារធាតុ​គីមី ២៥ គ​.​ក្រ ១៥៣.៣៨​ក្រាម​។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ចាប់​យក​ខាងលើ សមត្ថកិច្ច​ជំនាញ​យើង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ