ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

LG បង្ហាញ​ឧបករណ៍​បំពង​សំឡេង​ថ្មី

7 ឆ្នាំ មុន

​LG ទើបតែ​បាន​បង្ហាញ​គំរូ​ឧបករណ៍​បំពង​សំឡេង​ម៉ូ​ដែល​ថ្មី​បំផុត​របស់​ខ្លួន ដែល​មានឈ្មោះ​ថា PJ9 Lavitating Portable(PJ9) ។ ចំណុច​ពិសេស​បំផុត​របស់​ឧបករណ៍​បំពង​សំឡេង​ថ្មី​នេះ គឺ​បំពាក់​បច្ចេកវិទ្យា​អណ្តែត​លើ​ខ្យល់​បាន ។

​LG ទើបតែ​បាន​បង្ហាញ​គំរូ​ឧបករណ៍​បំពង​សំឡេង​ម៉ូ​ដែល​ថ្មី​បំផុត​របស់​ខ្លួន ដែល​មានឈ្មោះ​ថា PJ9 Lavitating Portable(PJ9) ។ ចំណុច​ពិសេស​បំផុត​របស់​ឧបករណ៍​បំពង​សំឡេង​ថ្មី​នេះ គឺ​បំពាក់​បច្ចេកវិទ្យា​អណ្តែត​លើ​ខ្យល់​បាន ។

PJ9 ផ្សុំ​ឡើងជា​ពីរ​ចំណែក គឺ​ឧបករណ៍​បំពង​សំឡេង​ឥត​ខ្សែ និង​ស្ថានីយ​ថាមពល​អណ្តែត​លើ​ខ្យល់ ។ តាម​រយៈ​បច្ចេកវិទ្យា​ថ្មី​នោះ ដុំ​បំពង​សំឡេង​នឹង​អណ្តែត​នៅ​លើ​ស្ថានីយ​ថាមពល​អណ្តែត​លើ​ខ្យល់ ។ វា​អាច​បន្លឺ​សំឡេង​បាន​៣៦០​អង្សា ទៅ​តាម​ការ​បញ្ជា​ពី​ស្ថានីយ​ថាមពល​អណ្តែត ។

PJ9 អាច​ភ្ជាប់​ជាមួយ​ឧបករណ៍​ពីរ​ផ្សេង​គ្នា​តាម​រយៈ​បច្ចេកវិទ្យា​Bluetooth ក្នុង​ពេល​តែ​មួយ ។ អ្វី​ដែល​ពិសេស​នោះ​ថ្ម​របស់​ដុំ​សំឡេង​អាច​ស្តាប់​បាន​លើស​ពី​១០​ម៉ោង​បន្ទាប់​ពី​ថ្ម​របស់​ដុំ​សំឡេង​ខ្សោយ វា​នឹង​រំកិល​ខ្លួន​ធ្លាក់​មក​ស្ថានីយ​ថាមពល​អណ្តែត នៅ​ពេល​នោះ​មាន​ន័យ​ថា ដុំ​បំពង់​សំឡេង​ក៏​កំពុង​សាក​ថ្ម​ដោយ​ឆ្លងកាត់​ស្ថានីយ​ថាមពល​អណ្តែត ។ ហេតុនេះ​វា​នឹង​មិន រំខាន​ដល់​ការ​ស្តាប់​តន្ត្រី​របស់​អ្នក​ឡើយ​។ ម្យ៉ាងទៀត​ក្រោយ​ពី​ដុំ​បំពង​សំឡេង​សាក​ថ្ម​ពេញ​អស់ ហើយ​វា​នឹង​អណ្តែត​ជា​ថ្មី​ទៀត ។

ក្រុមហ៊ុន​LG នៅ​មិន​ទាន់​ប្រកាស​តម្លៃ​របស់​ឧបករណ៍​បំពង​សំឡេង​PJ9 នៅឡើយ​ទេ ។ ក្រុមហ៊ុន​នឹង​ផ្តល់​ព័ត៌មាន​បន្ថែម និង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​ឆ្នាំ​២០១៧​ក្នុង​ទិវា​តាំង​ពិ​រ​ព័​ណ៍​បច្ចេកវិទ្យា​ពិភពលោក​ប្រចាំឆ្នាំ​CES នៅ​សហរដ្ឋអាមេរិក ៕