ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេចដាក់គុកបណ្តោះអាសន្ន​យុវជនដែល​ក្លែង​ក្រដាស​ពន្ធ​ ដើម្បី…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​​​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៨​ ធ្នូ ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជាប​ណ្តោះ​អាស​ន្ត ដើម្បី​បើក​ការ​ស៊ើបអង្កេត​​លើ​ករណី​ក្លែង​ក្រដាស​​ពន្ធ និង​ឯកសារ​សាធារណៈ​ជា​ច្រើន ។

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​​​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៨​ ធ្នូ ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជាប​ណ្តោះ​អាស​ន្ត ដើម្បី​បើក​ការ​ស៊ើបអង្កេត​​លើ​ករណី​ក្លែង​ក្រដាស​​ពន្ធ និង​ឯកសារ​សាធារណៈ​ជា​ច្រើន ។

គួ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៣ ធ្នូ ២០១៦ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ ដល់​ចំណុច​ដី​ឡូ​តិ៍ លោក ម៉ៅ សុផល ផ្លូវ​បេតុង ភូមិ​សំបួរ សង្កាត់​ដង្កោ  បានឃើញ​យុវជន​ម្នាក់​ឈ្មោះ ហ៊​ត ចិន អាយុ​២១​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​សេដ្ឋកិច្ច នៃ​សាកលវិទ្យាល័យ ជាតិ​គ្រប់គ្រង  ជិះ​ម៉ូតូ ម៉ាក ហុងដា​ឌ្រី​ម​សង់ សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​1FB-7917 ដោយ​មានការ​សង្ស័យ សមត្ថកិច្ច​បាន​ហៅ​ឲ្យ​ឈប់​ធ្វើការ​ត្រួតពិនិត្យ រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន រួម​មាន ទី​១ ប័ណ្ណបើកបរ​ចំនួន​២០​ច្បាប់ ទី​២​ប័ណ្ណ ត្រួតពិនិត្យ​បច្ចេកទេស​រថយន្ត (​ឈៀក​) ចំនួន​១​ច្បាប់ ទី​៣ ពន្ធ​នាំ​រថយន្ត​ចូល (​ម្ញ៉ែ​ត​) ចំនួន ១៣​ច្បាប់ ទី​៤ ប័ណ្ណ​សម្គាល់​យានយន្ត (​កាត​គ្រី​) ចំនួន​៦​ច្បាប់ ទី​៥ ប័ណ្ណ​បង់ពន្ធ​មធ្យោបាយ​ដឹក​ជញ្ជូន (​ពន្ធ​ផ្លូវ​) ចំនួន ១៥​ច្បាប់ ទី​៦​កាបូបស្ពាយ​ពណ៌​ខ្មៅ​ចំនួន​១ ទី​៧ ទូរស័ព្ទ​ដៃ ម៉ាក សាំ​សុង ពណ៌​ទឹកប្រាក់ ចំនួន​មួយ គ្រឿង ទី​៨ កាបូប​លុយ ពណ៌​សូកូឡា ចំនួន​១ ទី​៩ លុយ​ខ្មែរ ចំនួន ៥០០០០​រៀល ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ រួម​និង​វត្ថុ​តាង​ទាំងអស់ យក​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ។

ក្រោយ​ការ​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ស្គាល់​អំពី​ទីតាំង ផលិត​ឯកសារ​ក្លែងក្លាយ​ទាំងអស់ នៅ​ចំណុច​ផ្ទះ​លេខ​៧១​អា ផ្លូវ​លេខ​០៩ ក្នុង​បុរី ពិភព​ថ្មី ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ  ។ នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៦ សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ទៅ​ដល់ទី​តាំង​ផលិត ដោយ​បង្កើត​គណៈកម្មការ​ចម្រុះ​ដឹកនាំ​ដោយ​លោក ចែ សុង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចូល​ឆែកឆេរ ដកហូត​បាន​វត្ថុ​តាង​ជា​ច្រើន​ទៀត ដូច​ជា ទី​០១-​ម៉ាស៊ីន​សង្កត់​ត្រា ពណ៌​ខៀវ ចំនួន ០១​គ្រឿង ទី​០២-​ម៉ាស៊ីន​ម៉ាក Mimaki ពណ៌​ស ចំនួន ០១​គ្រឿង​ទី​០៣-​ឯកសារ​មួយ​ចំនួន ទី​០៤-​ម៉ាស៊ីន​ព្រី​ន​Hp​ពណ៌​ខ្មៅ ចំនួន ០១​គ្រឿង ទី​០៥-​ខ្សែ​ប្រព័ន្ធ​ភ្លើង​មួយ​ចំនួន ទី​០៦-​កង្ហា ចំនួន ០១ គ្រឿង ទី​០៧-​ម៉ាស៊ីន​អ៊ុតកាត ពណ៌​សលាយ​ខ្មៅ ចំនួន ០១​គ្រឿង ទី​០៨-CPU កុំព្យូទ័រ ពណ៌​ខ្មៅ ចំនួន ០២ ទី​០៩-​ម៉ាស៊ីន​ព្រី​ន ពណ៌​ខ្មៅ ចំនួន ០១​គ្រឿង ទី​១០-​ម៉ាស៊ីន​សង្កត់​ត្រា​ជាប់​ឈើ ចំនួន ០១​គ្រឿង ទី​១១-​កន្ត្រៃ​កាត់ ចំនួន ០១​គ្រឿង ទី​១២-​កេះ​ឯកសារ ពណ៌​ខៀវ ចំនួន ០៣ ទី​១៣-​តុ ចំនួន​០៣ ទី​១៤-​ម៉ាស៊ីន​ព្រី​ន​កាត ចំនួន ០១​គ្រឿង ទី​១៥-​ត្រា និង​ពុ​ម្ភ​ត្រា​មួយ​ចំនួន យក​មក​កាន់​អធិការដ្ឋាន​នគរបាល ខណ្ឌដង្កោ ដើម្បី​ចាត់ការ​តាម​នីតិ
វិធី ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ហ៊​ត ចិន បាន​សារភាព​ថា រូបគេ​ពិតជា​បាន​លួច​ផលិត និង​ក្លែង​ឯកសារ សាធារណៈ ក្លែង​ត្រា ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ​ប្រាកដ​មែន  ។

ហើយ​ការ​ដែល​ខ្លួន ចេះ​ធ្វើ​ឯកសារ ក្លែងក្លាយ​នេះ គឺ​ខ្លួន​បាន​ទៅ​រៀន​នៅ​ប្រទេស​វៀតណាម ពេល​រៀន​ចេះ​ក៏​បាន កុម្ម៉ង់​ទិញ​ម៉ាស៊ីន​ផលិត​ពី​ប្រទេស​វៀតណាម ក្នុង​តម្លៃ​ប្រហែល​ជាង ១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក រួច​សំភារៈ​ផ្សេង​ៗ​ទៀត​ដូច​ជា កុំព្យូទ័រ ម៉ាស៊ីន​ព្រី​ន និង​សំភារៈ​ផ្សេង​ទៀត ទិញ​នៅ​ស្រុក​ខ្មែរ លើកលែងតែ​សំភារៈ​សម្រាប់​ផលិត ( ជ័រ កាវ ទឹក​ថ្នាំ ) ទិញ​មក​ពី​ប្រទេស​វៀតណាម ដែល​ខ្លួន​ជា​អ្នក​ទៅ​ទិញ​ផ្ទាល់ ។ ចំណែក​ការ​ធ្វើ​ប័ណ្ណ​ផ្សេង​ៗ ទៅ​តាម​ម៉ូយ​កុម្ម​ង់​អោយធ្វើ ដោយ​គេ​បាន​យក​ឯកសារ ពាក់ព័ន្ធ​ដែល​ត្រូវធ្វើ ទើប​ខ្លួន​ធ្វើ​ទៅ​តាម​ឈ្មោះ និង​ទីលំនៅ​របស់​គេ ។

ពេល​ធ្វើ​បាន​ហើយ ខ្លួន​ជា​អ្នក​យក​ទៅ​អោយ​ម៉ូយ​ដោយ​ផ្ទាល់ ចំនួន ០៤​នាក់ រួច​មក​ហើយ ដោយ​ក្នុង ១​ថ្ងៃ​ៗ បាន​លុយ​ចាប់ពី ១០០០​ដុល្លារ ទៅ ២៥០០​ដុល្លារ ម៉ូយ​ទាំង​០៤​នាក់​ខាងលើ គេ​បាន​កុម្ម៉ង់​យក​ជា​ប្រចាំ​រាល់ថ្ងៃ ។ ហើយ​ក្នុង​តម្លៃ ខ្លួន​បាន​លក់​ប័ណ្ណ​អោយ​ម៉ូយ គឺ​ពន្ធ​លើ​ទំនិញ​នាំ​ចូល ( ម្ញ៉ែ​ត​គយ ) ពី​រថយន្ត​ស៊េរី​ទាប រហូត​ដល់​ស៊េរី​ខ្ពស់​លក់​តម្លៃ ៥​ដុល្លារ ប័ណ្ណបើកបរ​យានយន្ត លក់​តម្លៃ ៦០​ដុល្លារ ប័ណ្ណ​សំគាល់​យានយន្ត​ម៉ូតូ ៥០​ដុល្លារ  រថយន្ត​តម្លៃ ៨០​ដុល្លារ និង​ប័ណ្ណ​បង់ពន្ធ​មធ្យោបាយ​ដឹក​ជញ្ជូន (​ពន្ធ​ផ្លូវ​) ប័ណ្ណ​ពន្ធ ៨០០០០ រៀល ជាដើម ។ ជនសង្ស័យ​ឆ្លើយ​សារភាព​បន្ត​ឲ្យ​ដឹង​ថា រូបគេ​បាន​មក​ជួល​ផ្ទះ​លេខ​៧១​អា ផ្លូវ​លេខ​០៩ ក្នុង​បុរី ពិភព​ថ្មី ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ សម្រាប់​ស្នាក់​នៅ រៀនសូត្រ និង​ផលិត ឯកសារ​ទាំងអស់ ទើបតែ​បាន​រយៈ​ពេល​ប្រហែល ៧​ខែ​ប៉ុណ្ណោះ ៕