ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ក្រុម​ចោរប្លន់​ដ៏​សាហា.វ​៣​នាក់​ទៅ​តុលា ការព្រឹកនេះ​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ក្រុម​ជន​ទុ​ច្ច​រិ​ក​ចំនួន​០៣​នាក់ ដែល​សកម្មភាព​បំផុត​ក្នុង​ការ​ស្ទាក់​កា.ប់​ប្ល.ន់​អ្នក​ដំណើរ​យក​ទ្រព្យសម្បត្តិ​និង​ម៉ូតូ​តាម​ដងផ្លូវ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​បាន ពេល​នេះ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង នៅ​ព្រឹក​ថ្ងៃ​ទី ២៥ កក្កដា នេះ ក្រោយ​ពី​បញ្ចប់​ការ​សួរនាំ​។…

ខេត្តបាត់ដំបង​៖ ក្រុម​ជន​ទុ​ច្ច​រិ​ក​ចំនួន​០៣​នាក់ ដែល​សកម្មភាព​បំផុត​ក្នុង​ការ​ស្ទាក់​កា.ប់​ប្ល.ន់​អ្នក​ដំណើរ​យក​ទ្រព្យសម្បត្តិ​និង​ម៉ូតូ​តាម​ដងផ្លូវ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​បាន ពេល​នេះ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង នៅ​ព្រឹក​ថ្ងៃ​ទី ២៥ កក្កដា នេះ ក្រោយ​ពី​បញ្ចប់​ការ​សួរនាំ​។

ជនសង្ស័យ​ទាំង​០៣​នាក់ ឈ្មោះ ហម ហៀ ហៅ ភូ អាយុ​១៧​ឆ្នាំ ឈ្មោះ​ទី ស៊ី​ឡុ​ង ហៅ បញ្ញា ទី អាយុ​២២​ឆ្នាំ និង ឈ្មោះ ហូរ វ៉ា ហៅ សី អាយុ​១៧​ឆ្នាំ​។ ជនសង្ស័យ​ទាំង​០៣​នាក់​នេះ ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​ខេត្តបាត់ដំបង ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី ២១ រហូត​ដល់​ថ្ងៃ​ទី ២៣ កក្កដា ពាក់ព័ន្ធ​នឹង​អំពើ​ប្លន់​តាម​ដងផ្លូវ​។

ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ដែល​ដឹកនាំ​កិច្ច​ប្រតិបត្តិការ​នេះ​ផ្ទាល់ លោក ឈឿ​ង
គឹ​ម​សុង បាន​ប្រាប់​ថា ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​០៣​នាក់​នេះ មាន​ម្នាក់​ឈ្មោះ ហម ហៀ ត្រូវ​កម្លាំង​របស់​លោក​តាម​ចាប់ខ្លួន​បាន​មុនគេ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បន្ទាប់​មក​ទើប​តាម​ចាប់ខ្លួន​បក្សពួក​បាន​០២​នាក់​ទៀត នៅ​ក្នុង​ក្រុង​បាត់ដំបង​។ លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា បើ​តាម​ចម្លើយ​សារភាព​របស់​ពួក​ចោរប្លន់​នេះ ពួក​គេ​មាន​បក្សពួក​យ៉ាងតិច​ជាង​១០​នាក់ ដែល​តែង​ចេញ​ធ្វើ​សកម្មភាព​ស្ទាក់​កា.ប់​ប្លន់​អ្នកដំណើ​តាម​ដងផ្លូវ​នា​ពេល​កន្លង​មក នៅ​ខេត្តបាត់​ដំបង និង ខេត្តបន្ទាយមានជ័យ​។

ប៉ុន្តែ​ពេល​នេះ​ ត្រូវ​កម្លាំង​របស់​លោក ឃាត់ខ្លួន​បាន​០៣​នាក់ និង ប៉ុន្មាន​នាក់​ទៀត ត្រូវ​កម្លាំង​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​បាន​ដែរ តែ​នៅ​មាន​គួរ​ក្រុម​ចោរ​នេះ​ប៉ុន្មាន​នាក់​ទៀត​កំពុង​​គេចខ្លួន ​។ បើ​យោង​របាយ​ការ​ណ៍​សមត្ថកិច្ច ក្រុម​ចោរប្លន់​វ័យ​ឈាមរ​ក្ដៅ ដែល​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​មួយ​ហ្វូង ទាំង​នៅ​ខេត្តបាត់ដំបង និងនៅ​ខេត្តបន្ទាយមានជ័យ​ខាងលើ​នេះ បាន​ធ្វើ​សកម្មភាព ប្លន​យក​ម៉ូតូ​អ្នកដំណើរ​ជា​ច្រើន​ករណី នៅ​ក្នុង​ទឹកដី​ខេត្ត​ទាំង​០២ ដែល​មាន​ព្រំដែន​ជាប់​គ្នា​ខាងលើ​នេះ ​។

ដោយឡែក ​នៅ​ខេត្តបាត់ដំបង បើ​តាម​ព្រឹ​ត្ត​ហេតុ របស់​សមត្ថកិច្ច ក្រុម​ចោរប្លន់​នេះ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ប្លន់​និង​លួច​ចំនួន​០៣​លើក​ផ្ទូ​ន​ៗ នៅ​ក្នុងស្រុក​ប​វេ​ល និង ស្រុក​ថ្មគោល​។ លើក​ទី​១ នៅ​វេលា​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ១៤ កក្កដា ក្រុម​នេះ​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ម៉ាក​Zoomer X មួយ​គ្រឿង នៅ​ភូមិ​បឹង​សង្កែ ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេ​ល របស់​ជន​រង​គ្រោះ​ឈ្មោះ​ខន សុ​ឃឿ​ត ស្រី​អាយុ​៣៣​ឆ្នាំ​។ ក្រោយ​ពី​លួច​ម៉ូតូ​ខាងលើ​នេះ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង ស្រាប់តែ​ក្រុម​នេះ​បាន​ប្រើប្រាស​កាំបិត​ខ្វែង​ស្ទាក់​កាប់​អ្នកដំណើរ​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​ទៀត នៅ​ត្រង់​ចំណុច​ភូមិ​អំពិល ឃុំ​អំពិល​ប្រាំ​ដើម ដដែល​របស់​ជន​រង​គ្រោះ​ឈ្មោះ ទឹម មាន អាយុ​៣៤​ឆ្នាំ ខណៈ​គាត់​កំពុង​ឌុ​ប​ប្រពន្ធ តែ​មិន​បណ្ដាល​ឲ្យ​រង​របួស​ទេ​។

ករណី​ទី​២ នៅ​វេលា​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ១៩ កក្កដា ក្រុម​ចោរហារយ​ដដែល​នេះ ដែល​មាន​បក្សពួក​ជាង​១០​នាក់​ជិះ​ម៉ូតូ​ហែរ​ហម​គ្នា​ចំនួន​០៤​គ្រឿង បាន​ធ្វើ​សកម្មភាព​ស្ទាក់​កា.ប់​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ​បាន​ចំនួន​០២​គ្រឿងក្នុង​ពេល​តែ​មួយ នៅ​ចំណុច​ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្ម​គោល ដែល​ជន​រង​គ្រោះ​ឈ្មោះ ខេ​ង សា​រ៉ែ​ន ស្រី​អាយុ​៤១​ឆ្នាំ និង ឈ្មោះ​ហ៊ិ​ន ឡៅ​ហ៊ុន ហៅ ម៉ា​ប់ ប្រុស​អាយុ​៣១​ឆ្នាំ រង​របួស​ដៃ​ម្ខាង​ ។

លោក ឈឿ​ង គឹ​ម​សុង ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​និយាយ​ថា ក្រោយ​ពី​ប្លន់​បាន​ម៉ូតូ​ប៉ុន្មាន​គ្រឿង​ជា​បន្តបន្ទាប់ ក្រុម​នេះ​បាន​នាំ​គ្នា​ជិះ​គេចខ្លួន​ទៅ​កាន់​ក្រុង​ប៉ោង​ប៉ែ​ត ហើយ​បាន​បន្ត​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​អ្នកដំណើរ​នៅ​ទីនោះ​ទៀត​។ លោក​បាន​បញ្ជាក់​ថា ស្រប​ពេល​កម្លាំង​របស់​លោក​កំពុងធ្វើការ​ស្រាវជ្រាវ កំណត់​បាន​នូវ​មុខសញ្ញា​ក្រុម​នេះ និង តាម​រហូត​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ម្នាក់​ដោយ​មាន​កិច្ចសហការ​ពី​កម្លាំង​អធិការ​ក្រុង​ប៉ោង​ប៉ែ​ត និងតំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ទាំង​០២​ផង រីឯ​០២​នាក់​ទៀត​ចាប់ខ្លួន​នៅ​ក្រុង​បាត់ដំបង ខណៈ​បក្សពួក​ក្រុម​ចោរ​នេះ​ប៉ុន្មាន​នាក់​ទៀត ត្រូវ​កម្លាំង​អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត​បង្ក្រាប​បាន​ដែរ តែ​នៅ​មាន​គួរ​កន​ប៉ុន្មាន​នាក់​ទៀត កំពុង​រត់ចោលស្រុក​។

ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​ចំនួន​០៣​គ្រឿង ដែល​ក្រុម​នេះ​ជិះ​ធ្វើ​សកម្មភាព​ប្លន់ និង ម៉ូតូ​ជន​រង​គ្រោះ ដែល​ក្រុម​នេះ​ប្លន់​បាន រួម​ទាំង​កាំបិត​ខ្វែវ​ដែល​ក្រុម​នេះ​ប្រើ​សម្រាប់​កាប់​ជន​រង​គ្រោះ​ប្លន់​យក​ទ្រព្យសម្បត្តិ​និង​ម៉ូតូ​។ យ៉ាងណា​ក្ដី បើ​តាម​លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា បើ​តា​មកា​រសើប​អង្កេត និង ការ​ផ្ដល់​ចម្លើយ​របស់​ក្រុម​ចោរ​វ័យ​ឈាម​ក្ដៅ​ទាំងនេះ គឺពួក​គេ​មាន​គ្នីគ្នា​យ៉ាងតិច​ជាង​១០​នាក់ ហើយ​ពួក​គេ​ភាព​ច្រើន​សម្ងំ​លាក់ខ្លួន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ជា​តំបន់​មាន​សុវត្ថិភាព​បំផុត​របស់​ពួក​គេ ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​ទាំង​អំពើ​ប្លន់ និង ប្រព្រឹត្ត​ល្បែងស៊ីសង រួម​ទាំង​ការ​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ​។

នេះ​ជា​ចម្លើយ​របស់​ក្រុម​ចោរប្លន់​វ័យក្មេង​។ ក្រុម​នេះ​ត្រូវ​លោកស្នងការ​ខេត្ត បញ្ជា​ឲ្យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ប្រគល់​ជូន​តំណាង​អយ្យការ​នៅ​ព្រឹក​ថ្ងៃ​ទី ២៥ កក្កដា នេះ​ហើយ ៕ ​

អត្ថបទសរសេរ ដោយ