ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ណាស់​តើ ! បុក​គេ​ហើយ ស្តី​ឲ្យ​នគរបាល​ទៀត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បើករថយន្ត​ជ្រុល​ទៅ​រថយន្ត​មួយ​គ្រឿង​ទៀត ហើយ​និយាយ​មិន​សមរម្យ​ជាមួយ​ម្ចាស់​រថយន្ត ថែម​ទាំង​ស្តី​ឲ្យ​នគរបាល​ទៀត រួច​បើករថយន្តរ​ត់ …

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បើករថយន្ត​ជ្រុល​ទៅ​រថយន្ត​មួយ​គ្រឿង​ទៀត ហើយ​និយាយ​មិន​សមរម្យ​ជាមួយ​ម្ចាស់​រថយន្ត ថែម​ទាំង​ស្តី​ឲ្យ​នគរបាល​ទៀត រួច​បើករថយន្តរ​ត់ទៅ​រក​អាវុធហត្ថ​ជួយ​ដោះស្រាយ​នៅ​តែ​ដោះស្រាយ​មិន​ចេញ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០ និង​០៥​នាទី​យប់ ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ទល់មុខ​វត្ត​ទួល​ទំពូង ផ្លូវ​ម៉ៅ​សេ​ទុង កែង​ផ្លូវ​លេខ​១៤៣ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក ហ៊ី​លុ​ច វី​ហ្គោ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-5669 ជិះ​គ្នា​៣​នាក់​ឪពុក ម្ដាយ និង​កូន បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវ​អក្សរ​តេ ស្រាប់តែ​ស្ត្រី​ម្នាក់​អាយុ​ប្រហែល​៣០​ឆ្នាំ និង​បុរស​វ័យ​ចំណាស់​ម្នាក់ បាន​បើករថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-4350 ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​១៤៣ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន និង​ស្រវឹង​ទាំង​២​នាក់ ជ្រុល​ទៅ​បុក​រថយន្ត​ម៉ា​កវី​ហ្គោ​ចំ​កន្ទុយ​ក្រោយ​ចំហៀង​ខាងស្តាំ​បណ្តាល​ឲ្យ​កំ​ពិត និង​វៀច​កាង តែ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ។ ដោយឡែក​ខាង​រថយន្ត​បង្ក​វិញ​រង​កា​ខូចខាត​បែក​ស្តុ​ប​មុខ​ចំហៀង​ខាងឆ្វេង និង​កំ​ពិត​ថ្ពាល់​ខាងឆ្វេង​បន្តិច តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ដូច​គ្នា  ។

ប្រភព​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​ភាគី​ទាំង​សងខាង​បាន​ចុះ​ពីលើ​រថយន្ត​ប្រកែក​យក​ត្រូវ​រៀង​ៗ​ខ្លួន រួច​ហើយ​បាន​ធ្វើការ​ចរចា​គ្នា​នៅ​តែ​មិន​ត្រូវរ៉ូវ​គ្នា​ទៀត ដោយ​ខាង​រថយន្ត​វី​ហ្គោ​ទារ​សំណង​ជា​លុយ ឯខាង​រថយន្ត​កាម​រី​បា​ឡែ​ន ទាមទារ​យក​រថយន្ត​ទៅ​ជួសជុល​ឲ្យ ដោយសារ​តែ​ស្ត្រី​ជា​អ្នក​បើករថយន្ត​បង្ក​ស្រវឹង​ខ្លាំង​ពេក បាន​ស្តី​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ដែល​ចុះ​ទៅ​សម្របសម្រួល​ល​នៅ​កន្លែង​កើតហេតុ​ទៀត​ថា សមត្ថកិច្ច​មិន​ជួយ​ដោះស្រាយ តែ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ថា ចាំ​ខាង​ជំនាញ​មក ព្រោះ​អី​គាត់​មិនមែន​ជំនាញ​ចរាចរណ៍​នោះ​ទេ ។ លុះ​មួយសន្ទុះ​ក្រោយមក​ខាង​សមត្ថកិច្ច​ជំនាញ​បាន​មក​ដល់​ដើម្បី​ធ្វើ​វាស់​យក​រថយន្ត​ទៅ​ដោះស្រាយ​នៅ​ខណ្ឌ ស្រាប់តែ​ស្ត្រី​ជា​អ្នក​បើករថយន្ត​បង្ក​ខឹង រួច​ហើយ​បាន​ឡើង​បើករថយន្ត​ចេញពី​កន្លែង​កើតហេតុ​ទៅ​ឈប់​នៅ​មុខ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​ដើម្បី​ឲ្យ​លោក​មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌ​ចំការ​ជួយ​ដោះស្រាយ ធ្វើ​ឲ្យ​ផ្អើល​មេ​អាវុធហត្ថ​ខណ្ឌចំការមន​ចេញ​មុខ​មក​ជួយ​សម្របសម្រួល​ហើយ​នៅ​តែ​មិន​ត្រូវ​គ្នា​ទៀត ។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​ការ​សម្របសម្រួល​មិន​ត្រូវ​គ្នា ហើយ​ស្ត្រី​ជា​បើករថយន្ត​បង្ក​មាន​អាកប្បកិរិយា និង​សម្តី​មិន​សមរម្យ​ទៅ​លើ​សមត្ថកិច្ច​ផង​នោះ រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​យក​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕