ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ជើង​ថ្មី ភ្លាត់ស្នៀត ឆក់​ពី​នារី​ម្នាក់​មិន​សម្រេច ត្រូវ​អ្នកស្រុក​ព័ទ្ធ​ចាប់​ផ្អើល​ពេញ​ផ្លូវ

1 ឆ្នាំ មុន
  • ព្រៃវែង

ចាត់ទុកជា​ចោរ​ជើង​ថ្មី គ្មាន​សំណាង ទាំង​ពីរ​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​អ្នកដំណើរ តែ​ត្រូវ​ភ្លាត់ស្នៀត​ដួល​ម៉ូតូ​រត់​មិន​រួច ហើយ​ត្រូវ​អ្នកស្រុក​ព្រួត​គ្នា​ព័ទ្ធ​ចាប់

ខេត្តព្រៃវែង ៖ ចាត់ទុកជា​ចោរ​ជើង​ថ្មី គ្មាន​សំណាង ទាំង​ពីរ​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​អ្នកដំណើរ តែ​ត្រូវ​ភ្លាត់ស្នៀត​ដួល​ម៉ូតូ​រត់​មិន​រួច ហើយ​ត្រូវ​អ្នកស្រុក​ព្រួត​គ្នា​ព័ទ្ធ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោ​៩​ព្រឹក ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្លូវ​កៅស៊ូ ស្ថិត​ក្នុងភូមិ​ស្វាយ​សាមសិប ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង ដែល​បង្ក​ដោយ​ជនសង្ស័យ​ចំនួន​២​នាក់ ដោយ​ប្រើ​មធ្យោបាយ​ជិះ​ម៉ូតូ​១​គ្រឿង ។

ជនសង្ស័យ​២​នាក់​ខាងលើ​នោះ ម្នាក់​មានឈ្មោះ សុខ ដា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ (​អ្នក​បើក​ម៉ូតូ​) មាន​ទីលំនៅ​ភូមិ​រា​ធរ ឃុំ​រា​ធរ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង និង​ម្នាក់​ទៀត​ឈ្មោះ ម៉ាង ពៅ ភេទ​ប្រុស អាយុ​២២​ឆ្នាំ (​អ្នក​ឆក់​កាបូប​) មាន​ទីលំនៅ​ភូមិ​តា​ម៉ៅ ឃុំ​រា​ធរ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ។ ចំណែក​វត្ថុ​តាង​ដែល​ដកហូត​បាន មាន​ម៉ូតូ​១​គ្រឿង ម៉ាក​ស្មាស​រ៉េ​វ៉ូ ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព ។

ចំណែក​ជន​រង​គ្រោះ​នៅ​ក្នុង​អំពើ​ឆក់​ខាងលើ​នោះ មាន​គ្នា​ចំនួន​៣​នាក់ ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​១២៥ ពណ៌​ខ្មៅ​១​គ្រឿង ដោយ​ជន​រង​គ្រោះ​ទី​១ -​ឈ្មោះ ឃៀ ស​ប្ដា​ហ៍ ភេទ​ស្រី អាយុ​១៦​ឆ្នាំ អ្នក​បើក​ម៉ូតូ រង​របួសស្រាល​៣​កន្លែង ។ ២- ឈ្មោះ សុខ យ៉ុ​ន ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ស្ពាយ​កាបូប រង​របួសស្រាល​១​កន្លែង និង​៣- ឈ្មោះ ឃៀ ផ​ន្លី ភេទ​ស្រី អាយុ​៨​ឆ្នាំ រង​របួសស្រាល​២​កន្លែង ។ ពួក​គាត់​ទាំង​៣​នាក់​មាន​ទីលំនៅ​ភូ​ក្នុង​មិ​ឈ្នះ​ជ័យ​លើ ឃុំ​រា​ធរ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ។

បើ​តាម​ប្រភព​ពី​ជន​រង​គ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ពួក​គាត់​បាន​ជិះ​ម៉ូតូឌុប​គ្នា ក្នុង​គោលបំណង​ដើរ​លេង​ភ្នំ​ឈើ​កាច់ លុះ​ពេល​កំពុង​ធ្វើ​ដំណើរ ស្រាប់តែ​មាន​សង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​មក​ដល់​ទន្ទឹម រួច​ក៏​ធ្វើ​សកម្មភាព​ឆក់​កាបូប​ដែល​ជន​រង​គ្រោះ​កំពុង​ស្ពាយ​នៅ​នឹង​ស្មា តែ​ឆក់​ពុំ​បាន​សម្រេច​នោះ​ទេ ដោយ​ជន​រង​គ្រោះ​ដួល​ម៉ូតូ ។ ចំណែក​ជនសង្ស័យ​វិញ ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ប៉ុន្តែ​ជិះ​បាន​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ ក៏​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ អ្នកស្រុក​ភូមិ​ភ្ញាក់ផ្អើល ហើយ​ដេញ​តាម​ចាប់ បណ្តាល​ឱ្យ​ជនសង្ស័យ​ដួល​ម៉ូតូ ហើយ​ក៏​ត្រូវ​ពលរដ្ឋ​ចាប់​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្តង ។

នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ចោរ​ជើង​ថ្មី ទើប​ចេញ​ធ្វើ​សកម្មភាព​ឆក់​មិន​បាន​សម្រេច ហើយ​ក៏​ភ្លាត់ស្នៀត​ត្រូវ​ប្រជាពលរដ្ឋ​ឡោម​ព័ទ្ធ​ក្របួច​ទាំង​ពីរ​នាក់ ។ ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ