ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ប្រុស​ស្នេហ៍​ថ្មី​ចូល​ផ្ទះសំណាក់ ចេញ​មក​វិញ​ប្តី​ស្ទាក់​ចាប់​ជាប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​និង​គូស្នេហ៍​ថ្មី ខណៈ​បម្រុង​ចេញពីផ្ទះ​សំណាក់​ស្រាប់តែ​ត្រូវ​​ប្តី​​ស្ទាក់​ចាប់​ជាប់បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​ …

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​និង​គូស្នេហ៍​ថ្មី ខណៈ​បម្រុង​ចេញពីផ្ទះ​សំណាក់​ស្រាប់តែ​ត្រូវ​​ប្តី​​ស្ទាក់​ចាប់​ជាប់បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ «​គី​ម ចោម​ចៅ​» ក្នុង​បុរី ប៊ុ​ន ហួរ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​អះអាង​ថា​ប្តី​ឈ្មោះ សុវណ្ណ ពិសិដ្ឋ អាយុ​២៩​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត មាន​ទីលំនៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក ចំណែក​នារី​ដែល​បែកចិត្ត​មាន​ថ្មី​ឈ្មោះ ផ​ន ចិន្ដា អាយុ​២៤​ឆ្នាំ មុខរបរ​ជួយ​លក់​សាំង​អាង​បងប្អូន មាន​ទីលំនៅ​ភូមិ​ត្រាវ​អែម ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ ដោយឡែក​បុរស​ដែល​ជា​ប្រុស​ស្នេហ៍​ក្រោយ​ឈ្មោះ រស់ ពិសិដ្ឋ អាយុ​២៧​ឆ្នាំ ជា​អ្នក​រកស៊ី​នៅ​ខេត្តមណ្ឌលគិរី ។

ប្រភព​ពី​បុរស​ដែល​អះអាង​ថា​ជា​ប្តី​បាន​ឲ្យ​ដឹង​ថា ខ្លួន​និង​នារី​ម្នាក់​នេះ​បាន​រស់នៅ​ជាមួយ​គ្នា​ដូច​ប្តី​ប្រពន្ធ​រយៈពេល​៨​ឆ្នាំ​ហើយ ហើយ​ប្រពន្ធ​របស់​ខ្លួន​ក៏​បាន​ទៅ​ជួយ​លក់​សាច់​អាំង​បងប្អូន​នៅ​ខេត្តមណ្ឌលគិរី​រយៈពេល​២​ខែ​ប៉ុណ្ណោះ ស្រាប់តែ​កាលពី​ម្សិលមិញ​នាង​បាន​ត្រឡប់​មក​ពី​ខេត្តមណ្ឌលគិរី​វិញ​ដោយ​នាំ​ទាំងប្រុស​ស្នេហ៍​ថ្មី​មក​ដេក​នៅ​ក្នុងផ្ទះ​សំណាក់​ខាងលើទៀត ពេល​នោះ​ខ្លួន​បានដឹង​ក៏​​ដាក់​បណ្ដាញ​តាម​ឃ្លាំមើល​រហូត​ដល់​ម៉ោង​កើតហេតុ​ក៏​ឃើញ​នាង​ប្រុង​នាំ​គូស្នេហ៍​ថ្មី​ចាក​ចេញពី​ផ្ទះសំណាក់​ក៏​ឃាត់​សួរនាំ​តែ​ម្តង ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​អះអាង​ថា​ជា​ប្តី​បាន​អង្វរ​លួ​ម​លោម​នារី​ជា​ប្រពន្ធ​ថា «​សូមកុំ​ដាច់​អាល័យ​ពី​បង​អី ហើយ​និយាយ​ទៀត​ថា មុង ភួយ ទូ​ខោអាវ​នៅផ្ទះ​នៅ​រង់ចាំ​អូន​» ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​បុរស​ដែល​អះអាង​ថា​ជា​ប្តី​បាន​លួងលោម​ទៀត​ថា «​ពី​មុន​អូន​ស្រឡាញ់​បង អូន​បែក​ពី​បង​ទៅ​ស្រឡាញ់​គេ ឥឡូវ​អូន​បែក​ពី​គេ​មក​ស្រឡាញ់​បង​វិញ​មក​» ។

ប្រភព​បន្ត​ទៀត​ថា ទោះបីជា​បុរស​ដែល​អះអាង​ថា​ជា​ប្តី​អង្វរ និង​លួងលោម​យ៉ាងណា​ក៏​ដោយ ក៏​នារី​ជា​ប្រពន្ធ​មិន​ព្រម​បក​ក្រោយ​វិញ​ដែរ ដោយ​នាង​និយាយ​ថា នាង​សម្រេចចិត្ត​ទៅ​ជាមួយ​បុរស​ជា​គូស្នេហ៍​ក្រោយ​ហើយ ។ នាង​អះអាង​ថា ការ​រស់នៅ​ជាមួយ​គ្នា​ដូច​ជា​ប្តី​ប្រពន្ធ​គឺ​មាន​រយៈពេល​តែ​៤​ឆ្នាំ​ប៉ុណ្ណោះ មិនមែន​៨​ឆ្នាំ​ទេ ហើយ​ការ​រស់នៅ​ជាមួយ​គ្នា​ដូច​ប្តី​ប្រពន្ធ​នេះ​គឺ​នាង​រស់នៅ​ដោយ​រង់ចាំ​ខាង​ប្រុស​ចូល​ស្តីដណ្ដឹង​នាង​តាម​ផ្លូវច្បាប់ តែ​ខាង​ប្រុស​ចេះ​តែ​ពន្យារពេល ម្តង​ថា​ថ្ងៃនេះ ម្តង​ថា​ថ្ងៃ​នោះ ឥឡូវ​នាង​ឈប់​រង់ចាំ​ហើយ នាង​សម្រេចចិត្ត​ថា ជ្រើស​អ្នក​ថ្មី​ហើយ ។

ប្រភព​បន្ត​ទៀត​ថា បន្ទាប់​ពី​មានការ​អង្វរ​លួងលោម​យ៉ាងណា​ក៏​នាង​នៅ​តែ​មិន​ព្រម​ក៏​មានការ​ប្រទាញប្រទង់​គ្នា​រហូត​មានការ​ភ្ញាក់ផ្អើល បន្ទាប់​មក​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​អន្តរាគមន៍ និង​នាំ​អ្នក​ទាំង​៣​នាក់​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ដើម្បី​ធ្វើការ​សាកសួរ ។

នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ទៅ​ដល់​ប៉ុស្តិ៍ ភាគី​នារី​នៅ​តែ​អះអាង​ថា​នាង​សម្រេចចិត្ត​ទៅ​តាម​បុរស​ជា​គូស្នេហ៍​ក្រោយ​ទោះបី​បុរស​ដែល​អះអាង​ថា​ជា​ប្តី​អង្វរ​និង​លួ​ម​លោម​យ៉ាងណា​ក៏​ដោយ បន្ទាប់​មក​បុរស​ដែល​អះអាង​ថា​ជា​ប្តី​និង​បុរស​ដែល​ជា​គូស្នេហ៍​ក្រោយ​បាន​សុំ​និយាយ​គ្នា​តែ​២​នាក់​ប្រហែល​១៥​នាទី បុរស​ដែល​អះអាង​ថា​ជា​ប្តី​ក៏​សម្រេចចិត្ត​ឲ្យ​នារី​ទៅ​ជាមួយ​បុរស​ជា​គូស្នេហ៍​ក្រោយ​ដោយ​ឡើង​ជិះ​រថយន្ត​កាម​រី​ឆ្លាម​១​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2I-4304 ទៅ​បាត់ ៕