ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​របស់​ថៃ​ក្នុង​ខែវិច្ឆិកា​កើនឡើង​ជាង​10​ភាគរយ

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ការ​នាំ​ចេញ​ដោយ​មិន​គិត​ពន្ធ​របស់​ថៃ​បាន​កើនឡើង​ក្នុង​ខែវិច្ឆិកា ព្រោះតែ​មានការ​កើនឡើង​នៃ​តម្រូវការ​ពី​ទីផ្សារ​ធំ​ៗ ដោយ​នេះ​បង្ហាញ​ពីមុខ​សញ្ញា​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម ។

ប្រទេស​ថៃ ៖ ការ​នាំ​ចេញ​ដោយ​មិន​គិត​ពន្ធ​របស់​ថៃ​បាន​កើនឡើង​ក្នុង​ខែវិច្ឆិកា ព្រោះតែ​មានការ​កើនឡើង​នៃ​តម្រូវការ​ពី​ទីផ្សារ​ធំ​ៗ ដោយ​នេះ​បង្ហាញ​ពីមុខ​សញ្ញា​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម ។

តាម​ទិន្នន័យ​របស់​ក្រសួងពាណិជ្ជកម្ម​បង្ហាញ​ថា ការ​នាំ​ចេញ​នា​ខែវិច្ឆិកា បាន​កើនឡើង​១០,២% បើ​ធៀប​នឹង​ឆ្នាំ​មុន ។ ការ​កើនឡើង​នេះ គឺជា​អត្រា​ខ្ពស់​ជាងគេ​តាំងពី​ខែកុម្ភៈ​មក ។ ការ​នាំ​ចេញ​ក្នុង​ខែវិច្ឆិកា សរុប​ស្មើ​១៨,៩១​ប៊ី​លាន​ដុល្លារ ខណៈ​ការ​នាំ​ចូល​សរុប​ស្មើ​១៧,៣៧​ប៊ី​លាន​ដុល្លារ ។

មន្ត្រី​ម្នាក់​និយាយ​ថា ៖ « ការ​កើនឡើង​នៃ​តម្លៃ​ប្រេង​ទូ​ទាំង​ពិភពលោក បាន​បង្កើន​តម្រូវការ​ផលិតផល​ថៃ ដែល​ទាក់ទិន​នឹង​ប្រេង ហើយ​ការ​នាំ​ចេញ​សរុប​ក្នុងឆ្នាំនេះ​អាច​នឹង​កើនឡើង​ផង​ដែរ » ។

ចំណែក​ការ​នាំ​ចូល​ក្នុង​ខែវិច្ឆិកា បាន​កើនឡើង​៣% បើ​ធៀប​នឹង​ឆ្នាំ​មុន ។ សេដ្ឋវិទូ​ព្យាករ​ថា វា​នឹង​ធ្លាក់​ចុះ​១,០៥% បន្ទាប់​ពី​កើន​៦,៥%​ក្នុង​ខែតុលា ។ ទិន្នន័យ​ក្នុង​ខែវិច្ឆិកា បាន​បង្កើត​ផល​លើស​ពាណិជ្ជកម្ម​ដល់​ទៅ​១,៥៤​ប៊ី​លាន​ដុល្លារ ។

ប្រទេស​ជប៉ុន​បាន​ក្លាយជា​ទីផ្សារ​ដែល​កើនឡើង​ខ្ពស់​ជាងគេ​ក្នុង​ខែវិច្ឆិកា គឺ​មាន​ដល់​ទៅ​២២,៥%​ឯណោះ ខណៈ​ប្រទេស​ចិន​ជាប់​លេខ​២ កើនឡើង​២២% និង​ប្រទេស​ទាំង​១៥​ក្នុង​អឺរ៉ុប​កើនឡើង​១៣,៨% ផង​ដែរ ។

សម្រាប់​រយៈពេល​១១​ខែ​មកនេះ ថៃ​បាន​នាំ​ចេញ​សរុប​ប្រមាណ​១៩៧.១៦២​ប៊ី​លាន​ដុល្លារ ធ្លាក់​ចុះ​០,០៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៥ ។ រីឯ​ការ​នាំ​ចូល​ក្នុង​រយៈពេល​ដូច​គ្នា​នេះ ស្មើ​១៧៧.៤៤១​ប៊ី​លាន​ដុល្លារ ធ្លាក់​ចុះ​៥,១% មាន​ផល​លើស​ពាណិជ្ជកម្ម​១៩,៧២​ប៊ី​លាន​ដុល្លារ ៕