ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​សាងសង់​ផ្លូវថ្នល់​អាច​ទាញ​ថាមពល​ពី​ពន្លឺព្រះអាទិត្យ

7 ឆ្នាំ មុន

ប្រទេស​បារាំង ៖ កាលពី​ពេល​ថ្មី​ៗ​នេះ បារាំង​បាន​សម្ពោធ​ផ្លូវ​ហា​យ​វ៉េ​ពន្លឺព្រះអាទិត្យ​ដំបូង​គេ​របស់​ពិភពលោក ។ ផ្លូវ​នេះ​ត្រូវ​បាន​ក្រាល​ដោយ​បន្ទះ​ស្រូប​ពន្លឺ​គ្រប់គ្រាន់​សម្រាប់​ផ្តល់​ថាមពល​ភ្លើង​នៅ​តាម​ដងផ្លូវ​

ប្រទេស​បារាំង ៖ កាលពី​ពេល​ថ្មី​ៗ​នេះ បារាំង​បាន​សម្ពោធ​ផ្លូវ​ហា​យ​វ៉េ​ពន្លឺព្រះអាទិត្យ​ដំបូង​គេ​របស់​ពិភពលោក ។ ផ្លូវ​នេះ​ត្រូវ​បាន​ក្រាល​ដោយ​បន្ទះ​ស្រូប​ពន្លឺ​គ្រប់គ្រាន់​សម្រាប់​ផ្តល់​ថាមពល​ភ្លើង​នៅ​តាម​ដងផ្លូវ​ក្នុង​ក្រុង Tourouvre ។

ផ្លូវ​ដែល​មាន​ចម្ងាយ​១​គីឡូម៉ែត្រ​នេះ​ឈ្មោះ​ថា Wattway ត្រូវ​បាន​គ្របដណ្តប់​ដោយ​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​ប្រមាណ​២.៨០០​ម៉ែត្រការ៉េ ត​ភ្ជាប់​នឹង​ប្រព័ន្ធ​ចរន្ត​ថាមពល​ក្នុង​តំបន់ ។

លោក Segolene Royal រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បារាំង បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​ថា ៖ « ថាមពល​ពន្លឺព្រះអាទិត្យ​ថ្មី​នេះ​ទាញ​អត្ថប្រយោជន៍​ចេញពី​ហេដ្ឋារចនាសម្ព័ន្ធ ដែល​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ផលិត​អគ្គិសនី ដោយ​មិន​ចាំបាច់​មានការ​សាងសង់​ផ្សេង​ទៀត​»​។

លោក​ក៏​បាន​ប្រកាស​ពី​គម្រោង​រយៈពេល​៤​ឆ្នាំ សម្រាប់់​ដំណើរការ​ផ្លូវ​ហា​យ​វ៉េ​ពន្លឺព្រះអាទិត្យ​ទូ​ទាំង​ប្រទេស​ផង​ដែរ ដែល​គម្រោង​ដំបូង​គឺ Brittany នៅ​ខាងជើង និង Marseille នៅ​ខាងត្បូង​ប្រទេស ។

គំនិត​នេះ​កំពុង​នៅ​ក្រោម​ការ​ពិសោធ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ ហូ​ឡង់ និង​សហរដ្ឋអាមេរិក ទៅ​លើ​ផ្លូវថ្នល់​ដែល​មាន​រថយន្ត​បើកបរ​ប្រមាណ​២០% ដើម្បី​បង្កើត​ជា​កន្លែង​ស្រូប​ពន្លឺព្រះអាទិត្យ ។

មនុស្ស​ជា​ច្រើន​នៅ​មិន​ទាន់​ជឿជាក់​លើ​ផ្លូវថ្នល់​នេះ​ទាំងស្រុង​ទេ ហើយ​កំពុង​រង់ចាំ​មើល​ថា តើ​បន្ទះ​ស្រូប​ពន្លឺ​នេះ​អាច​ធន់​នឹង​ពេលវេលា​និង​អាកាសធាតុ ឬ​ត្រូវ​ខូចខាត​ដោយសារ​រថយន្ត​ធំ​ៗ​បើកបរ​ពីលើ​ឬទេ ។

គួរ​បញ្ជាក់​ថា គម្រោង Wattway ទទួល​ឧបត្ថម្ភ​ធន​ពី​រដ្ឋ​ប្រមាណ​៥,២​លាន​ដុល្លារ បាន​ចាប់ផ្តើម​មាននៅ​ចំណតរថយន្ត ឬ​នៅ​ពីមុខ​អគារ​សាធារណៈ ដែល​មាន​ទំហំ​តូច​រវាង​៥០ ទៅ​១០០​ម៉ែត្រ ។
គុណវិបត្តិ​មួយ​របស់​ប្រព័ន្ធ​នេះ គឺ​បន្ទះ​ស្រូប​ពន្លឺ​ទាំងនោះ​មាន​ប្រសិទ្ធភាព លុះត្រាតែ​ដាក់​បែរ​ទៅ​កាន់​ព្រះអាទិត្យ ឬ​ដាក់​នៅ​លើដំបូល​ផ្ទះ គឺ​ល្អ​ជាង​ការ​ដាក់​រាបនឹង​ដី ៕