ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ទំនើប Olympia Plaza នឹង​ដំណើរការ​នៅ​ត្រឹម​ត្រីមាស​ទី​3​ឆ្នាំ​ក្រោយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ផ្សារ​ទំនើប​ដ៏​ធំ​មួយទៀត​នៅ​រាជធានី​ភ្នំពេញ នឹង​ចាប់ផ្តើម​បើក​ដំណើរការ​នៅ​ត្រីមាស​ទី​៣​ឆ្នាំ​២០១៧​ខាង​មុខ ខណៈ​បច្ចុប្បន្ន ក្រុមហ៊ុន​វិនិយោគ​លើ​គម្រោង​នេះ​កំពុង​ព​ន្លឿ​ន​ការ​សាងសង់ ។

រាជធានី​ភ្នំពេញ ៖ ផ្សារ​ទំនើប​ដ៏​ធំ​មួយទៀត​នៅ​រាជធានី​ភ្នំពេញ នឹង​ចាប់ផ្តើម​បើក​ដំណើរការ​នៅ​ត្រីមាស​ទី​៣​ឆ្នាំ​២០១៧​ខាង​មុខ ខណៈ​បច្ចុប្បន្ន ក្រុមហ៊ុន​វិនិយោគ​លើ​គម្រោង​នេះ​កំពុង​ព​ន្លឿ​ន​ការ​សាងសង់ ។

លោក ម៉េ​ង ចំរើន ប្រធាន​គម្រោង Olympia Plaza បាន​និយាយ​កាលពី​ថ្ងៃ​ទី​២២ ធ្នូ​ថា ផ្សារ​ទំនើប​នេះ​នឹង​បញ្ចប់​ការ​សាងសង់ និង​គ្រោង​បើក​ដំណើរការ​ទាន់​ពេលវេលា​តាម​គម្រោង ព្រោះ​ក្រុមហ៊ុន​បាន​និង​កំពុង​ជំរុញ​ការងារ​នេះ​ឲ្យ​លឿន​ដើម្បី​ផ្តល់​ឲ្យ​អ្នក​ស្នាក់​នៅ​ក្នុង​គម្រោង Olympia City អាច​រក​ចំណូល​បាន និង​ធ្វើ​ឲ្យ​ពួក​គេ​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រស់នៅ ។ រហូត​មក​ទល់​ពេល​នេះ ការ​សាងសង់​ផ្សារ​ទំនើប Olympia Plaza បាន​ឡើង​ដល់​ជាន់​ទី​៥​ហើយ ក្នុង​គម្រោង​សរុប​កម្ពស់​៨​ជាន់ ។ លោក​បន្ត​ថា ៖ « ផ្សារ​នេះ​មាន​ចំណតរថយន្ត​ក្រោម​ដី​ចំនួន​២​ជាន់ និង​មាន​ដំបូល​សម្រាប់​ចត​យានយន្ត​ផង​ដែរ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ចំណត​យានយន្ត​គ្រប់គ្រាន់ » ។

លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន​OCIC ជា​ក្រុមហ៊ុន​វិនិយោគ​លើ​គម្រោង​នេះ​ថ្លែង​ថា ផ្សារ​ទំនើប​នេះ​មាន​ទំហំ​ទុន​វិនិយោគ​រហូត​ដល់​៨០​លាន​ដុល្លារ​អា​មេ​រិ​ក បូក​រួម​បញ្ចូល​ទាំង​ថ្លៃ​ដី និង​អគារ​របស់​ផ្សារ​ផង​ដែរ ។ លោក​បន្ត​ថា ដោយសារ​វា​ស្ថិត​នៅ​តំបន់​ពាណិជ្ជកម្ម​កណ្តាល​ក្រុង ផ្សារ​ទំនើប​នេះ​នឹង​ទទួល​បាន ជោគជ័យ ។

យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន CBRE Cambodia ដែល​បាន​បញ្ចប់​កាលពី​ត្រីមាស​ទី​២​ឆ្នាំ​នេះ​រក​ឃើញ​ថា តម្រូវការ​ផ្សារ​ទំនើប​កំពុង​កើនឡើង​នៅ​កម្ពុជា ដោយសារ​ការ​ហូរ​ចូល​នូវ​ផលិតផល​ថ្មី​ៗ ជា​ពិសេស សម្លៀក​បំពាក់ ទំនិញប្រើប្រាស់ អាហារ និង​ភេសជ្ជៈ ។ ការ​សិក្សា​ក៏​បាន​រក​ឃើញ​ដែរ​ថា តម្រូវការ​ហាង​លក់ទំនិញ​នៅ​តាម​ផ្ទះ តាម​បណ្តោយ​មហាវិថី​ព្រះ​សីហ​នុ និង​មហាវិថី​មួយ​ចំនួន​ទៀត​ក៏​បាន​កើនឡើង​ដែរ ដោយសារ​ហេតុផល​ដូច​គ្នា​នេះ ។

នាយិកា​ក្រុមហ៊ុន CBRE Cambodia អ្នក​នាង ធីតា អាន ថ្លែង​ថា តម្រូវការ​ផ្សារ​ទំនើប​នៅ​រាជធានី​ភ្នំពេញ នឹង​បន្ត​កើនឡើង​បន្ថែម​ទៀត ដោយសារ​ទំហំ​ផ្សារ​ទំនើប​នៅ​រាជធានី​ភ្នំពេញ ធៀប​នឹង​មនុស្ស​ម្នាក់​មាន​ចំនួន​ទាប​នៅឡើយ ជា​ពិសេស កម្លាំង​ទិញ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា​បាន​និង​កំពុង​កើនឡើង ដោយសារ​កម្រិត​ប្រាក់​ចំណូល​របស់​ពួក​គាត់​កាន់តែ​មាន​ភាពល្អ​ប្រសើរ ។

តាម​គម្រោង​នៅ​ឆ្នាំ​២០១៧​ខាង​មុខ ផ្សារ​ទំនើប​ធំ​ៗ​ចំនួន​ពីរ​ទៀត​នឹង​បើក​ដំណើរការ​ផង​ដែរ ទី​១ ផ្សារ​ទំនើប Parkson Mall ស្ថិត​នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី និង​ផ្សារ​ទំនើប​ក្នុង​គម្រោង Exchange Square វិនិយោគ​ដោយ​ក្រុមហ៊ុន HongKong Land ៕