ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់ផង! លឿនផង! ម្តេចឃើញមនុស្ស…

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍​​​ឱ្យ​​ដឹង​ថា រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រមួយគ្រឿង​ ​​បើក​បុក​អ្នក​ជិះ​ម៉ូតូ​បណ្ដាល​ឱ្យស្លា.ប់មនុស្ស​២​នាក់ កាលពី​វេលា​ម៉ោង​០៦ និង២០​​យប់​ថ្ងៃ​ទី​២៧​ ធ្នូ ស្ថិតតាម​បណ្តផយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ស្រះ​កែវ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ​ ។

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍​​​ឱ្យ​​ដឹង​ថា រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រមួយគ្រឿង​ ​​បើក​បុក​អ្នក​ជិះ​ម៉ូតូ​បណ្ដាល​ឱ្យស្លាប់មនុស្ស​២​នាក់ កាលពី​វេលា​ម៉ោង​០៦ និង២០​​យប់​ថ្ងៃ​ទី​២៧​ ធ្នូ ស្ថិតតាម​បណ្តផយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ស្រះ​កែវ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ​ ។

សេចក្ដី​រាយ​ការ​ណ៍​​​​ឱ្យ​ដឹង​ទៀត​ថា រថយន្ត​បង្ក​ម៉ាក​ហា​យ​ឡិន​ឌ័​រ ព​ណ៌​ប្រផេះ​ ពាក់​ស្កាក​លេខ​ភ្ន​ពេញ​2AL-6422 បើកបរ​ដោយ​ឈ្មោះ​ហ៊ិ​ន សៅ​រិ​ទ្ធ ​អាយុ​៤៤​ឆ្នាំ មានទីលំនៅក្នុង​​ខ​ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ (ឃាត់ខ្លួនបាន) បើករថយន្ត​នេះ​​​ជ្រុល​ចង្កូត​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ ដែល​ធ្វើ​ដំណើ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​ជា​បន្តបន្ទាប់ ​។

​ជន​រង​គ្រោះទាំង២នាក់ ១​-ឈ្មោះ​វី សម្បត្តិ ​អាយុ​២១​ឆ្នាំ រស់​នៅ​ភូមិ​អូស​ទូក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ (ស្លាប់​នៅនឹង​កន្លែង​កើត​ហេតុ) និង​២​-ឈ្មោះ​អ៊ុ​ក ផល្លា ភេទស្រី ​អាយុ​២៩​ឆ្នាំ ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទី​រពេទ្យ ទាំង​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ ព​ណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​បាត់ដំបង 1F-2081​ ។

សមត្ថកិច្ច​បាន​នាំ​យក​រថយន្ត​បង្ក និង​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​កាន់​ការិយាល័យ​ចរាចរ​ណ៏​ខេត្ត​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ហើយ​៕